ភាគ៧

773 55 10
                                    

"អរុណសួស្តី យ៉ាងមិចដែរយប់មិញគេងលក់ស្រួលដែរទេ?"ជុងហ្គុក ពោលឡើងជាការរាក់ទាក់ទៅកាន់រាងតូចដែលទើបតែដើរចេញទាំងសក់ក្បាលកន្ទ្រីងកន្ទ្រើខណៈដែលដែលរបស់នាយបែរជាកំពុងតែមមារញឹកជាមួយនឹងការរៀបចំអាហារសម្រាប់អាល្អិតកូនក្មេងនោះទៅវិញ

"លោកចូលមកផ្ទះខ្ញុំបានយ៉ាងមិច?"ថេហ្យុង

"គឺចូលមកតាមទ្វារ"ជុងហ្គុក តបទៅវិញតាមធម្មតាប៉ុន្តែអ្នកម្ខាងទៀតបែរជាគិតថានាយកំពុងតែបញ្ជោះទៅវិញ មុននឹងងាកទៅសម្លឹងមុខកូនប្រុសវិញដែលទើបតែសន្យាជាមួយនឹងនាងកាលពីយប់មិញសោះប៉ុន្តែពេលនេះបែរជាកំពុងតែល្អូកល្អើនជាមួយនាយទៅវិញ

"ក្រែងកូនសន្យាជាមួយម៉ាក់នោះអី?"ថេហ្យុង អស់ពីនិយាយជាមួយជុងហ្គុកបែរជាងាកមកសួរកូនប្រុសវិញ មិនមែននាងចង់ដាក់សម្ពាធលើកគេទេប៉ុន្តែឲ្យតែឃើញពួកគេនៅជាមួយគ្នាម្ដងៗនាងចេះតែខ្លាច ខ្លាចថាថ្ងៃណាមួយជុងហ្គុកនឹងមកដណ្ដើមកូនចេញពីនាង

"ហេតុអ្វីទៅលោកប៉ា ជាប៉ារបស់កូនបែបនេះហើយទើបបានជាកូនបើកទ្វារឲ្យលោកប៉ាចូលមកតែម្ដងទៅ"អាល្អិតញ៉ាំនំបណ្ដើរតបទៅម្ដាយបណ្ដើរមិនមែនគេចេះតែធ្វើអ្វីតាមចិត្តចង់នោះទេតែដែលព្រមឲ្យនាយក្រាស់ចូលមកក៏ព្រោះតែមានភស្តុតាងមកបញ្ជាក់ទើបព្រមបើកទ្វារឲ្យ ចំណែកថេហ្យុងគ្រាន់តែឮបែបនេះហើយងាកទៅសម្លក់នាយយកតែម្ដង

"ហ្យុងជូ កូនញ៉ាំឆ្អែតហើយមែនទេប្រញាប់ទៅរៀនទៅ ប៉ាបានឲ្យពូប៊ីនចាំកូននៅខាងក្រៅរួចរាល់ហើយ"ជុងហ្គុក ឃើញស្ថានភាពមិនសូវស្រួលទើបរហ័សប្រាប់ឲ្យហ្យុងជូចេញទៅក្រៅ មើលទៅមនុស្សធំនៅមានរឿងច្រើនណាស់ដែលត្រូវដោះស្រាយគ្នា

"បាទលោកប៉ា"ហ្យុងជូ គឺជាក្មេងដែលឆាប់យល់ការខ្លាំងណាស់គ្រាន់តែឮបែបនេះប្រញាប់រត់ទៅរកជំនិតរបស់លោកប៉ាដែលកំពុងតែចាំនៅខាងក្រៅដើម្បីនាំគេទៅរៀនយ៉ាងលឿនណាមួយពេលនេះក៏ជិតដល់ម៉ោងដែលគេត្រូវចូលរៀនដូចគ្នាដែរ

"លោកធ្វើនេះក្នុងបំណងអ្វី"ថេហ្យុង ក្រោយពេលឃើញកូនចេញទៅផុតហើយទើបរហ័សលើកសំណួរសម្លឹងមុខនាយចំៗហាក់គ្មានខ្លាចក្រែងរអារសូម្បីតែបន្តិច ចំណែកជុងហ្គុកឮបែបនេះហើយក៏អស់សំណើចចុងមាត់បន្តិចមុននឹងដើរទៅអង្គុយលើសឡុងគងអន្ទាក់ខ្លាបញ្ចេញរិទ្ធិអំណាចរបស់នាយនៅចំពោះមុខរាងតូចហាក់គ្មានក្រែងរអែងចិត្តម្ចាស់ផ្ទះគេសូម្បីតែបន្តិច

ជំនួបស្នេហ៍ចាស់(ចប់)Where stories live. Discover now