ភាគបញ្ចប់

968 48 1
                                    

ឥលូវនេះរឿងរបស់យើងបានមកដល់ភាគបញ្ចប់ហើយចង់ប្រាប់ថាអត់មានភាគ១៨+ទេអ្នកដែលរងចាំភាគនឹងប្រហែលជាខកចិត្តបន្តិចហើយ🤭

"ចន ជុងហ្គុក ហឹកៗៗ"ថេហ្យុង ស្រែកយំទាំងទឹកភ្នែករហាមខណៈឃើញរាងក្រាស់របស់ជុងហ្គុកបើកទ្វារឡានដែលក្រឡាប់នោះចេញមកទាំងមុខពោរពេញទៅដោយឈាមដោយសារតែប៉ះទង្គិចត្រង់ថ្ងាស់របស់នាយ ដើរសម្ដៅមករកថេហ្យុងដែលកំពុងតែឈរយំសស្រាក់សស្រាំនោះ មុននឹងស្ទុះទៅឱបនាងយ៉ាងណែន

"អស់អីហើយ ឈប់យំទៅ"ជុងហ្គុក លែងចេញពីការឱបមុននឹងយកដៃដែលប្រឡាក់របស់នាយនោះទៅជូតលើថ្ពាល់របស់នាងថ្នមៗដើម្បីផ្ដិតយកទឹកភ្នែកចេញពីថ្ពាល់របស់នាង

"ផាច់ ឌឹបៗ មនុស្សឆ្កួត ហេតុអ្វីក៏ធ្វើបែបនេះ ហឹកៗ ឌឹបៗៗៗ"ថេហ្យុង ទះកំភ្លៀងទៅលើថ្ពាល់នាយមួយដៃបន្ទាប់មកក៏គក់ទ្រូងនាយខ្លាំងៗគក់យកៗតាមចិត្តខឹងរបស់នាងនៅពេលនេះ ដៃវាទៅលើគេតែបែរជាយំខ្លួនឯង ជុងហ្គុកឃើញបែបនេះទើបប្រញាប់ទាញនាយយកមកឱបជាប់ទ្រូងយ៉ាងណែន

"សូមទោស បងសូមទោស បងនឹងមិនឱ្យអ្នកណាមកធ្វើបាបអូនទៀតទេ"ជុងហ្គុក បានត្រឹមតែនិយាយពាក្យសូមទោសយ៉ាងញាប់មាត់ដោយការដឹងកំហុស ពីដំបូងនាយគិតថាការដែលរុញថេហ្យុងទៅឱ្យឆ្ងាយគឺជាការការពារនាងមិនឱ្យមានគ្រោះថ្នាក់ តែមកទល់ពេលនេះនាយយល់ហើយទោះជារុញនាងទៅឆ្ងាយយ៉ាងណាក៏ពួកនោះនៅតែមិនព្រមដោះលែងនាយដដែលអញ្ចឹងហើយនាយនឹងប្រឈមហើយនឹងការពារនាងដោយមិនឱ្យនាងទៅឆ្ងាយពីខ្លួនទៀតនោះទេ

ចំណែកដូហ្យុនឃើញពួកគេបែបនេះក៏មិនបានចូលទៅលូកមាត់ឬចូលខ្លួនជ្រៀតជ្រែកអ្វីដែរ អ្វីដែលនាយអាចធ្វើបាននៅពេលនេះនោះគឺឈរមើលពួកគេដោយស្ងៀមស្ងាត់តែប៉ុណ្ណោះ

___ផ្ទះគ្រួសារគីម

ទាំងថេហ្យុង ដូហ្យុន ហើយនិងជុងហ្គុកពេលនេះបានត្រឡប់មកដល់ផ្ទះត្រកូលគីមទាំងអស់តែម្ដងដោយមានលោកគីមនិងលោកស្រីគីមនៅអង្គុយលើសាឡុងចាំរួចជាស្រេច ជុងហ្គុកឃើញបែបនេះក៏លួចលេបទឹកមាត់ភ័យបន្តិចដែរបើលោកគីមគិតតែពីអង្គុយសម្លក់នាយតែយ៉ាងនឹង ខ្លាចតែត្រូវដោះបង់រំរបួសចាស់ចេញមកបន្ថែមបង់ថ្មីមួយទៀតទេ

ជំនួបស្នេហ៍ចាស់(ចប់)Where stories live. Discover now