___មួយសប្ដាហ៍ក្រោយ___
ពេញមួយសប្ដាហ៍មកនេះថេហ្យុងគឺពិតជាខិតខំប្រឹងប្រែងស្វែងរកការងារថ្មីខ្លាំងណាស់ មិនថាជាការងារអ្វីបោសសម្អាត លាងចានអ្វីក៏នាងដាក់អស់ហើយដែរ ប៉ុន្តែលទ្ធផលដែលនាងទទួលបានគឺសុទ្ធតែដូចៗគ្នាគ្មានកន្លែងណាមួយដែលព្រមទទួលនាងឲ្យចូលធ្វើការជាមួយនោះទេ
"ខ្ញុំពិតជាស្ដាយចិត្តនិងបេះដូងខ្លួនឯងខ្លាំងណាស់ដែលធ្លាប់ធ្លាក់ខ្លួនទៅលង់ស្រឡាញ់មនុស្សដូចជាលោក"ថេហ្យុង នៅពេលនេះចង់ប្រាប់ថានាងពិតជាអស់ផ្លូវដើរមែនទែនហើយ ទាញលុយចេញពីកាបូបមកឃើញនៅសល់ត្រឹមតែប៉ុន្មានរយវ៉ុនតែប៉ុណ្ណោះ មិនគ្រប់នឹងថ្លៃអាហារមួយពេលផង ឱ្យតែគិតដល់ចំណុចនេះពេលណានាងកាន់តែមានអារម្មណ៍ខឹងស្អប់នាយក្រាស់ទ្វេរគុណ
"ថេហ្យុង"ខណៈដែលកំពុងតែអង្គុយអស់ទាំងកម្លាំងកាយនិងកម្លាំងចិត្តតែម្នាក់ឯងសុខៗភ្លាមនោះសម្លេងមនុស្សស្រូម្នាក់ក៏បន្លឺឡើងធ្វើឲ្យថេហ្យុងត្រូវងើបមុខទៅរកប្រភពសម្លេងភ្លាមៗ កឋ៏បង្ហាញឱ្យឃើញច្បាស់ៗតែម្ដងថាអ្នកដែលហៅនាងមុននេះគ្មានអ្នកណាក្រៅពី ចន រីអា ដែលត្រូវជាបងស្រីរបស់ចន ជុងហ្គុក កំពុងតែដើរចូលមករកនាងជាមួយគូរស្នេហ៍ដែលគេស្គាល់ច្បាស់ថាជា អារ៉ានឹងឯង
ថេហ្យុងគ្រាន់តែកំណត់សម្គាល់អ្នកដែលលេចវត្តមាននៅចំពោះមុខនាងថាជាអ្នកណាហើយមិនរងចាំយូររហ័សងើបបម្រុងនឹងដើរចេញទៅហើយតែត្រូវរីអារហ័សរត់មកកាត់ស្ទាក់មុខនាងជាមុន
"អ្នកនាងមានការអ្វីជាមួយខ្ញុំមែនទេ?"ថេហ្យុង ដោយដឹងថាខ្លួនមិនអាចគេចបានហើយក៏រហ័សសួរទៅអ្នកម្ខាងទៀតវិញទាំងមុខមាំស្មើ មកទាល់ពេលនេះមានរឿងបែបនេះហើយនាងពិតជាមិនចង់ឱ្យខ្លួនឯងទំជាប់ជំពាក់អ្វីជាមួយនឹងគ្រួសារចនទៀតទេជាពិសេសគឺប្រុសម្នាក់នោះតែម្ដង
"គឺមិនមានអ្វីនោះទេ ខ្ញុំដឹងថាពេលនេះថេហ្យុងកំពុងតែពិបាក ដូច្នេះថេហ្យុងយកវាទៅណា"រីអា មិនត្រឹមតែនិយាយតែមាត់ទេថែមទាំងដកលុយពីកាបូបរបស់នាងមួយដុំក្រាស់គួរសមដាក់ទៅក្នុងដៃរបសៀថេហ្យុង ធ្វើឱ្យនាងឃើញហើយមានការអស់សំណើចជាខ្លាំង គិតទៅបងប្អូនគេគឺដូចគ្នាណ៎ សុទ្ធតែគិតថានាងគ្មានសមត្ថភាពចិញ្ចឹមកូនបានទាំងដែលប្រាំឆ្នាំមកនេះនាងព្យាយាមរស់នៅចិញ្ចឹមបីបាច់កូនតែម្នាក់ឯងបានយ៉ាងល្អទោះមិនធ្វើឲ្យមានបានតែក៏មិនពិបាកដែរ ទើបតែមកជួបរឿងរញ៉េរញ៉ៃក្រោយពេលពួកគេចូលមកក្នុងជីវិតនាងម្ដងទៀតប៉ុណ្ណោះ