ភាគ៥

706 55 4
                                    

"អាយ"គ្រាន់តែលូនចូលមកដល់ទឹកដីម្ខាងទៀតភ្លាមអាល្អិតខ្លួនតូចចិត្តធំត្រូវស្រែកឡើងចាចដោយសារតែដៃមាំក្រាស់មួយចាប់ទាញកអាវគេឡើងលើយួរទីងណោងៗដូចយូរថង់ឥវ៉ាន់យ៉ាងអញ្ចឹង

"ឯជាអ្នកណាអាល្អិត? ហេតុអ្វីក៏ហ៊ានលួចចូលមកក្នុងផ្ទះនេះ"ជុងហ្គុក ជ្រួញចិញ្ចើមចូលគ្នារាងមួរម៉ៅបន្តិចដែរនាយទុកផ្ទះនេះចោលរាប់ឆ្នាំហើយទើបតែរើចូលមកនៅថ្ងៃនេះមិនទាន់បានប៉ុន្មានម៉ោងផង គិតថានឹងដើរមើលជំវិញផ្ទះបន្តិច មានឯណាបែរជាមានក្មេងល្អិតមកពីណាមិនដឹងទេលូនចូលតាមរបងចូលមកក្នុងផ្ទះរបស់នាយទៅវិញ

"អូនជាអ្នកជិតខាងផ្ទះនេះ ចុះលោកអ៊ុំជាអ្នកណា?"អាល្អិតឆ្លើយតបទៅវិញតាមជារបៀបក្មេងឆ្លាតនិងស្មោះត្រង់របស់គេមិនបានលាក់លាមអ្វីនោះទេ

"យើងជាម្ចាស់ផ្ទះនេះ"ជុងហ្គុក

"បើអញ្ចឹងពួកយើងជាអ្នកជិតខាគ្នាហើយ នោះជាផ្ទះរបស់អូននៅជាប់របងផ្ទះជាមួយលោកអ៊ុំតែម្ដង"ហ្យុងជូ មិនត្រឹមតែនិយាយទេឆ្លៀតចង្អុលបង្ហាញផ្ទះរបស់ខ្លួនឲ្យគេមើលថែមទៀតឃើញថាវាមានទំហំខុសគ្នាឆ្ងាយខ្លាំងណាស់

"ឈប់សិន មិញនឹងឯងហៅយើងថាយ៉ាងមិច?"ជុងហ្គុក និយាយគ្នារាងយូរដែរហើយតែទើបតែចាប់អារម្មណ៍ថាអាល្អិតនេះហៅនាយថាអ៊ុំរហូត ឮហើយសែនហួសចិត្តនាយទើបតែមានអាយុ២៨ឆ្នាំទេណា

"អូនហៅលោកអ៊ុំថាលោកអ៊ុំ"ហ្យុងជូ

"ឈប់សិនយើងមិនមែនចាស់ដល់ថ្នាក់នឹងទេដឹង"ជុងហ្គុក

"លោកអ៊ុំអត់ចាស់ទេ តែលោកអ៊ុំចាស់ជាងម៉ាក់របស់អូន"ហ្យុងជូ

"នោះវាខុសគ្នាត្រង់ណាអាល្អិត ចាស់ដូចតែគ្នានឹង"ជុងហ្គុកឮហើយសែនហួសចិត្តមាត់ថានាយមិនចាស់ទេតែចុងក្រោយថានាយចាស់ជាងម៉ាក់របស់គេដដែលបើតាមស្មានម្ដាយរបស់អាល្អិតនេះតិចណាស់ក៏មានអាយុ៣០ឆ្នាំដែរនេះជាទូរលេខត្រឹមត្រូវដែលមនុស្សស្រីនៅកូរ៉េភាគច្រើនមានកូននៅអាយុស្របាលនេះ

"មិនដូចទេព្រោះម៉ាក់របស់អូននៅក្មេង ចឹងអូនហៅលោកអ៊ុំថាអ៊ុំគឺត្រូវហើយ"ហ្យុងជូ

ជំនួបស្នេហ៍ចាស់(ចប់)Where stories live. Discover now