___ថ្ងៃថ្មី
ខេត្តដេហ្គូ___
ពន្លឺព្រះអាទិត្យចាប់ផ្ដើមរះឡើងមកបំភ្លឺភពផែនដីទាំងមូលឱក្តភ្លឺស្រស់ថ្លាសម្រាប់មនុស្សសត្វគ្រប់រូប ដោយឡែកបើយើងក្រឡេកមកមើលទៅខាងមុខទ្វាររបងផ្ទះដ៏ធំមួយទោះបីជានៅតាមខេត្តពិតមែនប៉ុន្តែការរចនាបទទំនើបទាន់សម័យមិនចាញ់អ្នកទីក្រុងប៉ុន្មានទេ ដែលផ្ទះនេះដែរគេស្គាល់ថាជាផ្ទះរបស់អ្នកដែលមានអំណាចជាងគេនៅខេត្តដេហ្គូឯនេះវិញ ច្បាស់ណាស់យើងនឹងបានឃើញនារីម្នាក់ដែលយើងស្គាល់ច្បាស់ថាជាគីម ថេហ្យុង កំពុងតែឈរឱបកាបូបខោអាវរបស់ខ្លួននៅខាងមុខផ្ទះនោះទាំងអារម្មណ៍ស្ទាក់ស្ទើរ ចិត្តមួយគិតចង់ទៅចុចកណ្ដឹងទ្វារតែចិត្តមួយទៀតបែរជាមិនហ៊ានទៅវិញ
"ក្រាក"ខណៈដែលកំពុងតែឈរគិតពិចារណាសុខៗនោះភ្លាមនោះស្រាប់តែសម្លេងបើកទ្វារបានបន្លឺឡើងដោយដៃស្ត្រីចំណាស់ម្នាក់ដែលគេស្គាល់ថាជាមេផ្ទះនៅផ្ទះនេះ ជាហេតុធ្វើឲ្យថេហ្យុងមិនអាចគេចទៅណាទាន់ពេលទើបបណ្ដាលឱ្យអ្នកទាំងពីរត្រូវប្រឈមមុខបាញ់ក្រសែភ្នែករកគ្នាទៅវិញទៅមកដោយហាមមិនបាន"អ្នកនាង?"ស្ត្រីមេផ្ទះពោលឡើងតិចៗហៅសព្វនាមអ្នកនៅចំពោះដោយអារម្មណ៍រំភើបលាយឡំជាមួយនឹងចម្ងល់ជាច្រើនមកច្របល់ចូលគ្នា
___
"អ្នកម៉ាក់"ថេហ្យុង ដើរចូលមកក្នុងផ្ទះតាមពីក្រោយមេផ្ទះទាំងដំណើរយឺតសម្លឹងមើលទិដ្ឋភាពក្នុងផ្ទះដោយក្ដីនឹករលឹកមុននឹងពោលហៅស្ត្រីវ័យកណ្ដាលដែលកំពុងតែអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវជាមួយនឹងស្វាមីទាំងទឹកមុខមិនសូវជាស្រស់បស់ប៉ុន្មាននោះទេ