ភាគ៣

774 54 9
                                    

ស្អែក

ពេលវេលាដែលថេហ្យុងតែងតែទន្ទឹងរងចាំពេលនេះក៏បានឈានមកដល់ថេហ្យុង ក្រោកតាំងពីព្រលឹមរៀបចំធ្វើម្ហូបអាហារក៏ដូចជារៀបចំខ្លួនឲ្យកូនទៅរៀនហើយក៏រៀបចំខ្លួនសម្រាប់ខ្លួនឯងចូលសម្ភាសន៍ការងារនៅក្រុមហ៊ុនតែម្ដង

ថេហ្យុងដើរមកដល់អាគារដ៏ធំមួយដែលគេស្គាល់ច្បាស់ថាជាក្រុមហ៊ុនលក់ក៏ដូចជាកែច្នៃពេជ្រដ៏ធំបំផុតនៅប្រទេសកូរ៉េហើយក៏ជាក្រុមហ៊ុនរបស់កូនស្រីច្បងត្រកូលចនដែលជាត្រកូលមហាសេដ្ឋីធំលេខមួយនៅប្រទេកូរ៉េក៏ដូចជាអាស៊ីនេះផងដែរ

ថេហ្យុងដើរចូលទៅក្នុងបន្ទប់សម្ភាសន៍បុគ្គលិកយ៉ាងមានទំនុកចិត្តព្រោះទោះបីជានាងរៀនសូត្រមិនបានថ្នាក់ខ្ពស់ពិតមែនក៏ដោយប៉ុន្តែនាងជាមនុស្សឆ្លាតនិងឆាប់ចាប់បានហើយនាងតែងតែតាមដានវិស័យដែលជាក្ដីស្រមៃរបស់នាងជានិច្ចដូច្នេះនាងក៏ដឹងអំពីវាមកច្រើនដែរ ដូចច្នេះសំណួរដែលអ្នកសម្ភាសន៍សួរមកកាន់នាង នាងក៏អាចឆ្លើយបានដូចគ្នា

"អ្នកនាងគីម ថេហ្យុង អ្នកនាងមានអាយុត្រឹមតែ២៣ឆ្នាំ ក៏ក្លាយទៅជាអ្នកម៉ាកsingle បាត់ទៅហើយតើយើងអាចជឿទុកចិត្តឲ្យអ្នកនាងមកធ្វើការជាមួយយើងបានយ៉ាងមិច? ហើយក្នុងចំណោមអ្នកដែលមកសម្ភាសន៍ទាំងអស់ឃើញថាអ្នកនាងមានកម្រិតវប្បធម៌ទាបជាងគេ រៀនបានត្រឹមថ្នាក់វិទ្យាល័យតែប៉ុណ្ណោះ"

"ខ្ញុំដឹង ខ្ញុំរៀនបានត្រឹមថ្នាក់វិទ្យាល័យហើយអ្នកដែលមកសម្ភាសន៍នៅទីនេះគឺសុទ្ធតែមានសមត្ថភាពទាំងអស់ ចំណែកខ្ញុំក៏មានសមត្ថភាពរបស់ខ្ញុំដូចគ្នា ហើយចំពោះកូនវិញខ្ញុំគិតថាមិនជាបញ្ហាសម្រាប់ខ្ញុំនោះទេបើទោះជាខ្ញុំជាម្ដាយដែលចិញ្ចឹមកូនតែម្នាក់ឯក៏ដោយប៉ុន្តែលោកដឹងទេថាព្រោះតែការចិញ្ចឹមកូនតែម្នាក់ឯងនេះហើយដែលធ្វើឲ្យខ្ញុំរឹងមាំតស៊ូគ្រប់បែបយ៉ាងមិនថាជាការងារដែលលំបាកយ៉ាងណាក៏ដោយខ្ញុំនឹងមិនរារែកដើម្បីធ្វើវានោះទេ"ថេហ្យុង ពោលឡើងយ៉ាងមុតមាំទៅកាន់អ្នកសម្ភាសន៍វិញ

ក្រោយពីការចប់ការសម្ភាសន៍ថេហ្យុងក៏ចេញពីបន្ទប់ធ្វើដំណើរត្រឡប់ទៅវិញហើយរឿងមួយដែលកាន់តែចៃថន្យនោះគឺថ្ងៃនេះកូនប្រុសពៅត្រកូលចនក៏មកទីនេះដូចគ្នាតែមិនមែនមកតែម្នាក់ឯនោះទេគឺមកជាមួយមនុស្សស្រីម្នាក់ ហើយច្បាស់ណាស់ម្នាក់នោះគឺជាអារ៉ានឹងឯងពួកគេតែងតែទៅណាមកណាជាមួយគ្នាជានិច្ចប្រៀបដូចជាដង្ហើមចេញចូលយ៉ាងអញ្ចឹងបាត់គ្នាមិនបាន ហើយវាក៏ជាបញ្ហាមួយសម្រាប់ថេហ្យុងដូចគ្នាដែរនៅពេលនេះទោះជាមិនចង់ប្រឈមក៏មិនអាចគេចទៅណារួចដែរបើពេលនេះក៏ពុងតែឈរទល់មុខគ្នាទៅហើយចំណែកក្រសែភ្នែកទាំងពីរក៏កំពុងតែបាញ់ទៅរកគ្នាដោយហាមមិនបាន

ជំនួបស្នេហ៍ចាស់(ចប់)Where stories live. Discover now