យប់
ពេលយប់បានឈានចូលមកដល់សារជាថ្មីជាពេលវេលាដែលមនុស្សគ្រប់គ្នាត្រូវសម្រាករៀងៗខ្លួន ដោយឡែកបើយើងក្រឡេកមកមើលនៅផ្ទះតូចរបស់ពីរនាក់ម្ដាយកូនឯនេះវិញ ថេហ្យុងបន្ទាប់ពីដាក់កូនឲ្យគេងបានស្រួលបួលហើយក៏ប្រញាប់ទាញកុំព្យូទ័ររបស់ខ្លួនយកមកឆែកតាមអ៊ីនធឺណេតដើម្បីស្វែងយល់បន្ថែមនូវព័ត៌មានដែលនាងមិនទាន់បានដឹង
"នេះពួកគេជាបងប្អូននឹងគ្នាមែនទេ?"ថេហ្យុង និយាយតិចៗល្មស្ដាប់ឮតែម្នាក់ឯង ខណៈដែលចិញ្ចើមក៏ចាប់ផ្ដើមរួញចូលគ្នា តាំងពីដើមមកនាងឆែកមើលតែប្រវត្តិក្រុមហ៊ុនតែមិនបានចាប់អារម្មណ៍ឆែកមើលប្រវត្តិគ្រួសាររបស់ក្រុមហ៊ុនដែលនាងតែងតែប៉ងប្រាថ្នានោះទេ បន្ទាប់ពីឆែកឃើញហើយធ្វើឲ្យនាងអត់នឹងភ្ញាក់ផ្អើលមិនបានពិតមែន
"រីងៗ"មិនយូរប៉ុន្មានសម្លេងទូរស័ព្ទស្រាប់តែរោទ៍ឡើងហើយច្បាស់លេខដែលខលមកនោះគ្មានអ្នកណាក្រៅពីលេខរបស់ក្រុមហ៊ុនដែលនាងទើបតែសម្ភាសន៍ហើយនោះទេ
"ហាឡូជម្រាបសួរ ខ្ញុំ គីម ថេហ្យុង និយាយ"
"បាទ គឺខ្ញុំខលពីខាងក្រុមហ៊ុនចន រីអា ពេលនេះលទ្ធផលការសម្ភាន៍របស់នាងនាងកាលពីថ្ងៃមិញនោះគឺទទួលបានហើយ សូមអបអរសាទរអ្នកនាងជាប់ការសម្ភាសន៍នេះហើយ"សម្លេងបន្លឺឡើងពីខ្សែទូរស័ព្ទម្ខាងទៀតធ្វើឲ្យថេហ្យុងដែលស្ដាប់ហើយមានអារម្មណ៍ដូចជាប្រហែលៗតែក៏នឹកមិនឃើញដូចគ្នាថាាម្នាក់នោះជាអ្នកណា
"សូមទោសផង ខ្ញុំមិនអាចទៅធ្វើការនៅទីនោះបានទេ ពិតជាអរគុណណាស់សម្រាប់ឲកាសមួយនេះ"ថេហ្យុង តបទៅវិញយ៉ាងសុភាពរាបសារ ហើយមូលហេតុដែលនាងជ្រើសរើសសម្រេចចិត្តមិនទៅធ្វើការជាមួយក្រុមហ៊ុនក្ដីស្រមៃរបស់នាងក៏មានហេតុផលរបស់នាងដូចគ្នា មិនមែនចង់គេចមុខពីជុងហ្គុកតែម្យ៉ាងទេ ប៉ុន្តែដូចដែលដឹងអញ្ចឹងប៉ុន្មានឆ្នាំមកនេះនាងរស់នៅវេទនាខ្លាំងណាស់ដោយសារតែនាយត្រូវបង្ខំចិត្តផ្ដាច់ទំនាក់ទំនងជាមួយគ្រួសាររស់នៅតែលតោលឯការចិញ្ចឹមកូនតែម្នាក់ឯង ចុះបើជួបមុខរបស់នាយហើយចៃដន្យនាយស្រាប់តែដឹងថាហ្យុងជូជាកូនរបស់នាយហើយមកទាមទារសិទ្ធិជាឪពុកនោះតើឲ្យនាងគិតយ៉ាងមិច នាងបាត់បង់គ្រប់យ៉ាងហើយមិនអាចបាត់បង់កូនម្នាក់ទៀតនោះទេ