ថេហ្យុងដើរចូលត្រឡប់មកក្នុងកម្មវិធីវិញទាំងទឹកមុខមើលមិនយល់ក្រោមការតាមសម្លឹងមើលរបស់ដូហ្យុនក៏ដូចជាជុងហ្គុកមិនសូវជាខុសគ្នាប៉ុន្មាននោះទេ
"ថេហ៍មិនកើតអ្វីទេឬ"ដូហ្យុន សួរទៅកាន់ថេហ្យុងទាំងព្រួយបារម្ភថាទឹកមុខពេលដែលចេញទៅមុននេះយ៉ាប់ទៅហើយតែដល់ចូលមកវិញកាន់តែយ៉ាប់ថែមទៀត បែបនេះតើមិនឱ្យនាយបារម្ភបានយ៉ាងមិចទៅ
"ខ្ញុំមិនអីទេ បងកុំបារម្ភអី"ថេហ្យុង
"បើមិនអីល្អហើយ"ដូហ្យុន ញញឹមដាក់ថេហ្យុងបន្តិចមុននឹងងាកទៅសម្លក់ជុងហ្គុកបើអាចសឹងតែហក់វាយនាយនៅនឹងកណ្ដាលកម្មវិធីនឹងទេនិយាយមែនជាពិសេសជាមួយនឹងទឹកមុខឌឺៗរបស់នាយនេះតែម្ដង បើនិយាយឱ្យត្រង់ទៅ ហេតុការណ៍ដែលបានកើតឡើងនៅខាងក្រៅរវាងអ្នកទាំងពីរមុននេះនាយបានឃើញតែទាំងអស់នឹង ដូច្នេះក៏អាចដៅបានហើយថាពួកគេទាំងពីរធ្លាប់មានទំនាក់ទំនងជាមួយគ្នាបែបណាពីមុនមកនោះ ប៉ុន្តែដោយសារតែថេហ្យុងនៅមិនទាន់រួចរាល់ក្នុងការប្រាប់នាយអញ្ចឹងហើយនាយក៏សុខចិត្តមិនសួរនាំធ្វើជាមិនដឹងមិនឮទៅចុះ
កម្មវិធីទាំងមូលត្រូវបានប្រព្រឹត្តទៅយ៉ាងរលូនសម្រាប់មនុស្សគ្រប់គ្នាប៉ុន្តែវាពិតជាតឹងទ្រូងខ្លាំងណាស់សម្រាប់ថេហ្យុងដែលត្រូវមកអង្គុយជិតមនុស្សដែលខ្លួនកំពុងតែស្អប់ មិនត្រឹមតែប៉ុណ្ណោះត្រូវមកឃើញរូបភាពកូនរបស់ខ្លួនស្និទ្ធិស្នាលជាមួយអ្នកផ្សេងដោយមិនខ្វល់ពីខ្លួនថែមទៀត
"យើងត្រឡប់ទៅវិញហើយឯង"ថេហ្យុង ដើរមកឱបលាជីអ៊ុនត្រឡប់ទៅវិញដោយសារតែពេលនេះក៏ជាពេលដែលចប់កម្មវិធីទៅហើយ ណាមួយក៏យប់ណាស់ទៅហើយដែរ
"អឹម សុវត្ថិភាពតាមផ្លូវណា បងដូហ្យុនមើលថែមិត្តខ្ញុំឱ្យល្អឮទេ?"ជីអ៊ុន
"បងដឹងហើយ មិត្តរបស់ឯង តែជាប្អូនរបស់បងដែរតើ ដូច្នេះហើយមិនបាច់បារម្ភទេ"ក្រោយពីនិយាយលាគ្នារួចហើយទាំងថេហ្យុងនិងដូហ្យុនក៏នាំគ្នាចេញទៅស្របជាមួយគននានោះ
"រីងៗ"សម្លេងទូរស័ព្ទរបស់ជុងហ្គុកក៏បានរោទីឡើងស្គាល់ច្បាស់ថាជាលេខរបស់អ្នកណាហើយប្រញាប់លើកយកមកទទួលយ៉ាងលឿន