ភាគ១១

1K 67 6
                                    

___ដេហ្គូ__

ទិដ្ឋភាពស្រុកស្រែចម្ការដ៏ស្រស់ស្អាតរបស់ចម្ការទំពាំងបាយជូដែលធំបំផុតប្រចាំតំបន់ដេហ្គូនេះទាំងមូលធ្វើឱ្យថេហ្យុងឃើញហើយពិតជាមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងទិដ្ឋភាពមួយនេះខ្លាំងណាស់ នាងខានបែបនេះយូរហើយ មកដល់ទឹកដីចម្ការនៅជំវិញសុទ្ធតែជារុក្ខជាតិបៃតង អារម្មណ៍ទុក្ខកង្វល់ប៉ុន្មានក៏បានធូរស្រាលមកច្រើនដែរ

"ថេហ្យុង"ខណៈដែលកំពុងតែសោយសុខទិដ្ឋភាពនៅចំពោះមុខនឹកដល់អនុស្សាវរីយ៍ពីក្មេងៗទាំងស្នមញញឹមនោះស្រាប់តែមានសម្លេងមួយបន្លឺឡើងពីខាងក្រោយខ្នង ធ្វើឱ្យថេហ្យុងត្រូវងាកទៅរកប្រភពសម្លេងមុននឹងញោចចេញជាស្នាមញញឹមយ៉ាងស្រស់ចេញមកស្របពេលដែលអ្នកម្ខាងទៀតក៏ញញឹមិនចាញ់គ្នាប៉ុន្មានដែរ

"ចាង ដូហ្យុន"ថេហ្យុង ពោលហៅឈ្មោះអ្នកម្ខាងទៀតដោយក្ដីនឹករលឹកនិងសប្បាយចិត្តដែលគ្រាន់តែមកដល់ទីនេះភ្លាមក៏ជួបនឹងមិត្តតាំងពីតូចភ្លាម

"ឯងបាត់ទៅណាប៉ុន្មានឆ្នាំមកនេះ ដឹងថាលោកពូអ្នកមីងបារម្ភពីឯងខ្លាំងប៉ុណ្ណាដែរទេ?"សប្បាយចិត្តគឺសប្បាយចិត្តហើយតែដូហ្យុនក៏មិនភ្លេចសួរនាំដែរ បាត់ដំណឹងមកឡើងរាប់ឆ្នាំអ្នកណាជួបក៏ត្រូវតែសួរនាំហើយ ជាពិសេសគឺនាយនេះតែម្ដងមិនត្រឹមតែជាមិត្តធម្មតាទេតែនាយក៏ជាបងប្អូនសាច់ឆ្ងាយជាមួយថេហ្យុងដូចគ្នា

"គឺ មានរឿងវែងឆ្ងាយណាស់ ហើយយើងក៏មិនទាន់ចង់រំលឹកពីរឿងនេះទៀតដែរ វាពិតជាធ្វើឱ្យយើងឈឺចាប់ខ្លាំងណាស់"ថេហ្យុង ញ្ចេញទឹកមុខមកបែបសុំឱ្យនាយយល់ចិត្តកុំសួរនាំបន្តទៀតត្រឹមរៀបរាប់ប្រាប់ប៉ាម៉ាក់របស់នាងនឹងនាងមានអារម្មណ៍ថាខ្មាស់ណាស់ទៅហើយចុះទម្រាំតែជាមួយនាយឬក៏អ្នកផ្សេងទៀតនោះ

"មិនអីទេ បើនិយាយវាមកហើយធ្វើឱ្យឯងឈឺចាប់យើងក៏មិនចង់ដឹងដូចគ្នា ត្រឹមឯងត្រឡប់មកវិញយើងសប្បាយចិត្តណាស់ទៅហើយ"ដូហ្យុន មិននិយាយត្រឹមតែមាត់ប៉ុណ្ណោះទេថែមទាំងចាប់ថ្ពាល់ថេហ្យុងឡេងទៀតផងអ្នកណាមិនខ្នាញ់ថ្ពាល់ប៉ោងៗគួរឱ្យចង់ចាប់លេងបែបនេះ សំខាន់ខានចាប់យូរទៀតច្របាច់ថ្ពាល់នេងឱ្យណាណីម្ដងមើល

ជំនួបស្នេហ៍ចាស់(ចប់)Where stories live. Discover now