Ep48: ខានជួបគ្នាយូរហើយ

62 14 0
                                    



បន្ទាប់ពីយ៉ុនហ្គីងូតទឹករៀបចំហើយពួកគេទាំង៣នាក់ក៏បាននាំគ្នាចេញដំណើរទៅតែម្តងទៅដោយមានដាហ៊ុនជាអ្នកបើកឡានទៅដូចរាល់ដង។

«ដៃនៅឲ្យស្ងៀមតិចមើលយ៉ុន ដកដាវកាប់ឡូវហើយ»ជីមីនដោយអស់ទ្រាំនិងយ៉ុនហ្គីដែលដៃនៅមិនស្ងៀមសោះស្ទាបគេចុះឡើងៗលូកលាន់គ្រប់កន្លែងអាសូរតែនៅ២នាក់ទៅមិនថាទេនេះម៉ាក់នៅបុិនណាណី តែយ៉ុនហ្គីធ្វើមិនឮនៅតែបន្តរាវគ្រប់កន្លែងមិនខ្ចីខ្វល់ពីអ្នកណាទាំងអស់

«នែ៎ ល្មមៗបានហើយណា៎មិនមែននៅតែពីរនាក់ទេ»លោកស្រីមីនអស់ថ្លែងនិងចរឹកកូនប្រុសគាត់ណាស់នេះបញ្ជាក់ថាកូនគាត់ងប់មែនទែនហើយងើបក្បាលលែងរួចហើយ ព្រោះចរឹកគេមិនដែរបែបនេះទេតែនេះជីមីនពិតជាប្តូរគេពិតមែន។

«ម៉ាក់បិទភ្នែកបិទច្រមុះទៅ ម៉ាក់់ងាកទៅក្រៅបង្អួចទៅ»យ៉ុនហ្គីនិយាយឡើងធូរ

«នែ៎ ដកដៃ!!»ជីមីនហាមលែងស្តាប់មានតែមួលដៃយ៉ុនហ្គីទើបគេព្រមដកដៃចេញពីក្នុងអាវគេ

«អួយយយ! អួយយយឈឺ»យ៉ុនហ្គី

«អង្គុយឲ្យស្ងៀមទៅ»ជីមីននិយាយបែបសម្លេងកាចទើបយ៉ុនហ្គីស្តាប់ ហើយឡានក៏ចេះតែបន្តបើកទៅមុខបន្ត។ ប្រហែលជា៣០នាទីក្រោយមក ទើបមកដល់ភូមិគ្រឹះរបស់ត្រកូនផាកនៅក្នុងផ្ទះមានសភាពស្ងប់ស្ងាត់មានតែអ្នកបម្រើដែលនៅសម្អាតទីធ្លាប៉ុណ្ណោះ។

«ឡានអ្នកណាមករកអីនិង?»លោកផាកនិយាយជាមួយប្រពន្ធដែលកំពុងតែអង្គុយមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវ

«ឯងឆាប់ចេញទៅមើលៗ»លោកស្រីផាកក៏បានបញ្ជាឲ្យអ្នកបម្រើចេញទៅមើលថាជាឡានរបស់អ្នកណា អ្នកបម្រើក៏ចេញទៅមើលបាត់មួយសន្ទុះក្រោយក៏ចូលមកវិញ

«អ្នកណា....អាវ៎!ជីមីន កូន!»លោកស្រីផាកប្រុងនិងសួរទៅអ្នកបម្រើថាអ្នកណាមករកអីតែងាកទៅក៏ឃើញកូនប្រុសពៅរបស់គាត់ដើរចូលមកជីមីននិងម៉ាក់គេក៏ងើបស្ទុះទៅអោបគ្នាព្រោះនឹកគ្នាណាស់ ទឹកមុខម្នាក់ៗមានតែស្នាមញញឹមព្រោះរឿងអាក្រក់បានកើតឡើងមកលើជីមីនច្រើនពេកហើយមួយរយះនេះពេលនេះអស់អីហើយតែគ្រប់គ្នាក៏នៅតែបារម្ភជានិច្ច

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now