បេះដូងខ្វះកម្តៅ💔💔💖 part 1

9K 294 15
                                    


ថ្ងៃនេះមាឃចាំងល្អណាស់ ដែលបង្ហាញអោយឃើញរាងក្រាស់ដែលគេងលក់ស្រួលមុខគួរអោយគយគន់ ស្រីណាឃើញក៏ចង់ទៅរក។ ពេលនេះម៉ោង 8ទៅហើយ តែនាយនៅតែគេងស្ពឹកមិនព្រមក្រោយឡើយ។
តុកៗៗៗៗៗៗ
ម៉ែដោះ:«អ្នកប្រុស! ងើបឫនៅ? »ម៉ែដោះដែលJungkookតែងតែគោរពស្រលាញ់ដូចម្តាយតែងតែមកដាសនាយជារៀងរាល់ព្រឹក ។ តាំងពីឱពុកម្តាយស្លាប់ទៅ មានតែម៉ែដោះទេដែលនៅក្បែរគេមើលថាគេ តាំងពីមានរហូតដល់ក្រហើយអាលូវក៏អាចនិយាយបានថាមានម្តងទៀតដែរ។

Jungkook:«សុំបន្តិចទៀតម៉ែដោះ»រាល់ព្រឹកអោយតែម៉ែដោះទៅដាស់គេ គេទាំងតែសុំម៉ែដោះគេងថែមទៀត ម៉ែដោះក៏មិនថាអីដែរ តែលើកនេះ មិនថាមិនបានទេ ព្រោះគេត្រូវរើផ្ទះ ចឹងត្រូវងើបអោយលឿន។

ម៉ែដោះ:« ចាំមិនបានទេអ្នកប្រុស! ថ្ងៃនេះអ្នកប្រុសរើផ្ទះ អ្នកប្រុសត្រូវទៅមើលការខុសត្រូវ ខ្លាចអត់ត្រូវចិត្តអ្នកប្រុស»គាត់និយាយតែប៉ុននេះក៏ចេញទៅ បើរាងក្រាស់មកឫអត់ក៏គាត់ឈប់ខ្វល់។

Jungkkok:«ហឹម! ងើបទាល់តែបាន»រាងក្រាស់ក៏ចូលទៅងូតទឹក។១០នាទីក្រោយមក រាងក្រាស់ក៏ចេញមកវិញហើយទាញខោរអាវពណ៌ខ្មៅទាំងឈុតតែម្តង មើលទៅកោងកាចខ្លាំងណាស់។ រាងក្រាស់ចុះមកជាមួយឈុតខ្មៅ មុខមាំមិនដែលញញឹមឡើយ អ្នកដែលអាចឃើញគេញញឹមបានមានតែ បងប្អូនគេ 6នាក់ អ្នកស្រី Kimនិងម៉ែដោះប៉ុណ្ណោះ កម្រណាស់ដែលនាយញញឹមអោយឃើញ តាំងពីឪពុកម្តាយស្លាប់ទៅ នាយមិនដែលញញឹមនោះឡើយ តែងតែស្ងាត់ស្ងៀម។

អ្នកស្រី kim:«ចុះមកហើយហេសក្មួយ! មោះមកញាំុបាយជុំគ្នា»អ្នកស្រី Kimដែលជាម្តាយរបស់ Taehyung និងត្រូវជាមីងរបស់ Jungkook បានយក JK មកចិញ្ចឹមដូចកូនបង្កើតឯ JKក៏មិនដែលហ៊ានជំទាស់សម្តីរបស់គាត់ដែរ គឺនាយគោរពគាត់ដូចជាម្តាយទៅហើយ។

JK:«បាទអ្នកមីង! និយាយចឹងខ្ញុំចង់សុំអ្នកមីងជួយរើសអ្នកបម្រើអោយខ្ញុំបានទេអ្នកមីង»រាងក្រាស់និយាយគោរពគាត់ណាស់ មើលទៅគេមិនសមជាមនុស្សកោងកាចនោះទេ។
អ្នកស្រី Kim:«ចុះឯងមានម៉ែដោះហើយ នៅយកអីទៀតផ្ទះនៅតែឯងសោះ»

JK:«ខ្ញុំគិតរួចហើយ ថាមិនយកម៉ែដោះទៅទេ ទុកអោយគាត់នៅទីនេះហើយបានមើលអ្នកមីងផង ហើយខ្ញុំបានរើសអ្នកបម្រើ២-៣ នាក់ហើយ តែខ្ញុំចង់បានម្នាក់ទៀតដែលអ្នកមីងទុកចិត្តហើយគិតថាល្អ»

  រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )Where stories live. Discover now