បេះដូងខ្វះកម្តៅ💔💔💖 part 4

4.9K 206 3
                                    

ព្រឹកថ្ងៃថ្មី ព្រះអាទិត្យចាំងចូលតាមវាំងននចូលទៅបន្ទប់មួយដែលសម្បូរទៅដោយពណ៌ផ្កាយឈូក នៅលើគ្រែមានស្រីស្រស់ម្នាក់គេងលង់លក់មិនទាន់ក្រោកទៀត ព្រោះយប់មិញដាច់យប់ដោយសារចាំផ្លូវរាងក្រាស់។

តុកៗៗៗៗ

នាង Su:«អ្នកនាងចាស!! !! លោកប្រុសអោយខ្ញុំមកដាស់ទៅពិសារអាហារពេលព្រឹក»

Yubin:«ច-ចាសបង» នាងឆ្លើយសម្លេងងុលៗព្រោះមិនទាន់អស់ងងុយនៅឡើយ។ នាងដាក់ខ្លួនចុះដោយរមៀរទៅបន្ទប់ទឹក នាងពិតជាបើកភ្នែកមិនរួចទេ បើសកម្មភាពនាងរមៀលមិញនេះ មានគេឃើញខ្មាស់គេងាប់ហើយ ។

Yubin:« ហ្ហាម !! ! ស្វាងបន្តិចហើយ» នាងស្ងាប់ ពន់ខ្លួនចុះឡើងមុនទៅទាញសម្លៀកបំពាក់មកពាក់ ហើយចុះទៅក្រោមយ៉ាងប្រញាប់ប្រញាល់ នាងដឹងច្បាស់ណាស់ថានិងត្រូវមាត់ ។

JK:« អ្នកនាងម្ចាស់មកហើយហេស!! !! » រាងក្រាស់និយាយដោយសម្តីស្រទន់អូសបន្លាយ ធ្វើអោយនាងមានអារម្មណ៍ខ្លាចគេ ព្រោះភ្នែករឹងកំព្រឹសរបស់គេសម្លក់នាងមិនឈប់សោះឡើយ ។

Yubin:« អឺ!! ! អ្នកប្រុស ... ខ្ញុំសូមទោសព្រោះយប់មិញចាំអ្នកប្រុសយូរពេលទើបគេងសង់បែបនេះ» នាងនិយាយអេះអុញទាំងដែលយប់មិញនាងស្មគ្រ័ចាំគេតែខ្លួនឯងទេ ។

JK:«ខ្ញុំប្រើ?» គេនិយាយតែពីរម៉ាត់ទៅកាន់នាង តែសម្តីគេធ្វើអោយនាងឈឺចុកចាប់ ព្រោះត្រង់ទៅត្រង់មកពេក តែវាក៏ជាការពិតដែរ ព្រោះយប់មិញនាងជាអ្នកចាំដោយខ្លួនឯង ។

Yubin:« មិនបានប្រើ តែខ្ញុំមានតួនាទីចាំមើលលោក» នាងអោបដៃនិយាយជាមួយគេដោយញាក់ចិញ្ចើមម្ខាង ឌឺទៅគេ។

JK:«កុំចេះដឹងពេក ប្រាប់អោយហើយទៅ» នាយចង្អុលទៅមុខនាង ដែលកំពុងឌឺសម្តីគេ ។

Yubin :«យប់មិញ លោកទៅណា!! !» នាងនៅតែជីកឫសជីកគាល់សួរគេមិនឈប់សោះឡើយ ឯរាងក្រាស់ឡើងក្រពុលមុខ ដែលត្រូវមកជាប់មនុស្សដូចជានាង។

JK:«នាងមិនមែនម៉ែខ្ញុំ នាងកុំចេះ»

Yubin:«ពិបាក់និយាយជាមួយណាស់!! ! តែខ្ញុំប្រាប់អោយហើយ បើថ្ងៃនេះលោកមកផ្ទះពេលយប់ទៀត ខ្ញុំនិងទៅដល់ក្លឹបចាប់លោកមកវីញ» នាងនិយាយទាំងញញឹមដាក់គេ ដូចជាមិនខ្លាចគេទាល់តែសោះ ឯអ្នកបម្រើផ្សេងទៀត បានត្រឹមអោនមុខចុះព្រោះពួកគេមិនហ៊ានសម្លឹងចំមុខចៅហ្វាយឡើយ ។

  រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )Where stories live. Discover now