part 18
រាងក្រាស់បើកឡានទៅវឹងគ្មានជំពាក់នរណាមួយរៀល នាយគ្មានទៅខ្វល់ពីអ្នកណាទាំងអស់សំខាន់គេចង់សប្បាយចង់ធ្វើបាបប្រពន្ធខ្លួនលេង ។ រាងក្រាស់បើកសំដៅទៅក្លឹបព្រោះបានណាត់មិត្តដូចបងប្អូនទាំង៦នាក់រួចហើយ បើមិនទៅមិនសមសោះឡើយ ។ នាយដើរមួយៗរឹកពារកំណាចអ្នកណាមិនខ្លាចគេនោះបើមុខមិនដែលញញឹម ញញឹមតិចទៅវាស្លាប់ ទើបធ្វើមុខចង់សុីមនុស្ស។
Jimin:« អា Kook!! ! វាមកមែន» ពួកគេទាំង៦កំពុងទាញថា Jungkookមកឫអត់។ ម្នាក់ៗគិតថា គេប្រាកដជាមិនមកទេ តែមើលពេលនេះចុះ មកហើយ ។ Jiminចង្អុលទៅ Jungkookដែលដើរសំដៅមកតុពួកគេ ។
Tae:«អា Kook!! ! ហែងទុកYU ចោលតែឯងបែបនេះ!! ! ប្តីបែបនេះ ធ្វើជាមនុស្សសមទេ!! !» Taeដើរមកចាប់កអាវ Jungkook គេក៏មានចិត្តស្រលាញ់ Yubin ដែរ តែបើ JKយកទៅហើយ គេក៏សុខចិត្តបោះបង់សង្ឃឹមថា JKនិងមើលថែ តែនេះគ្រាន់តែយប់ផ្សំដំណេក នាយបែរជាមកផឹកស្រាទុកប្រពន្ធនៅផ្ទះម្នាក់ឯង តើវាសមដែលទេ ?
Jungkook:«មកពីនាងភ្លើចង់ការធ្វើអី!! ! បើនាងបដិសេធពេលលោកអាចារ្យសួរ នាងប្រាកដជារស់ស្រួលទៅហើយ !! ឌឹប » គេនិយាយដូចជាស្រួលណាស់ តែនៅពេលនោះ គេភ័យក៏មិនស្ទើរដែរ តែគេនៅធ្វើខ្លាំងទៀត ដោយអត់ទ្រាំពុំបាន Taeដាល់ Jungkookមួយដៃផ្ងារក្រោយ ទើប Jinទៅជួយលើក Jungkookឡើយវិញ។
Tae:« បើមិនស្រលាញ់ទេ លែងលះទៅ !! !ពួកឯងក៏មិនទាន់ចុះអុីតាសុីវិល ការរៀបការគ្រាន់តែជាពីធីតូចមួយប៉ុណ្ណោះ ដោះលែងនាងអោយទៅរកមនុស្សដែលស្រលាញ់នាងពិតប្រាកដទៅ បើទុកយូរទៀតឯងច្បាស់ជាស្តាយក្រោយ!! !»សម្តីមួយម៉ាត់ៗរបស់ Taeចុកដល់ក្រអៅបេះដូង របស់ Jungkook មើល Tae ទៅចរឹកច្រឡឹមតែមានទនួលខុសត្រូវខ្ពស់ ។
Jin:«បានហើយ កុំនិយាយអីទៀត!! ! Suga ឯងជូន Taeទៅផ្ទះវិញទៅ នៅទៀតមិនបានទេ » Jinក៏ប្រាប់អោយ sugaជូនTaeទៅផ្ទះ ណាមួយផ្ទះពួកគេនៅជិតគ្នា ហើយវាក៏យប់ណាស់ដែរ ទើបអោយSugaជូនទៅ បើមិនចឹងទេ ពួកគេវៃគ្នាផ្អើលអាឡូវហើយ។
RM:« Jungkook!! !ឯងឡប់ស្អីឯងបានទុកប្រពន្ធចោល!! !» មានប្តីឯណាទុកប្រពន្ធចោលនៅថ្ងៃផ្សំដំណេកទេ មានតែគេម្នាក់ទេ។
YOU ARE READING
រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )
Actionជាមនុស្សដែលស្លូតបូត ខ្លាចទៅជាមនុស្សដែលកំណាច មានអំណាចហ៊ានលើកដៃសម្លាប់មនុស្ស នេះគឺមកពីនារីម្នាក់ដែលក្បត់ចិត្តខ្លួនថែមទាំងសម្លាប់ឪពុកម្តាយខ្លួនទៀត ។ បុរសម្នាក់ដែលបាត់បង់អ្វីៗគ្រប់យ៉ាង ទាំងឪពុកម្តាយដែលត្រូវសង្សារខ្លួនសម្លាប់ និងបាត់បង់ទ្រព្យ ថែមទាំងត្រ...