បេះដូងខ្វះកម្តៅ💔💔💖 part 6

4.9K 194 5
                                    

Yubin:«លោកដឹងទេ! ?  ហឹកហឹកហឹក .....» នាងស្រែកយំខ្លាំងព្រោះតែជាតិស្រាចូលដណ្តប់ខ្លួននាងទៅហើយ ចំណែករាងក្រាស់វិញចាំស្តាប់នាងនិយាយទាំងធុញទ្រាន់ ព្រោះរាល់ដងនាងនិយាយតែពាក្យគ្មានបានការ ។

JK:«និយាយស្អី!! !!  និយាយអោយលឿន » ដោយឃើញនាងឈប់និយាយគិតតែពីយំទើបរាងក្រាស់សម្លុតនាងអោយនិយាយត ទោះជារាល់ដងនាងនិយាយច្រើនពិតមែនតែនាយតែងតែចង់ស្តាប់សម្លេងនាងជានិច្ច ពេលនៅក្បែរនាងគំនុំទាំងប៉ុន្មានតែងតែរលាយអស់គ្មានសល់នោះឡើយ ។

Yubin:«ខ្ញុំ..... ហឹក..... ខ្ញុំឈឺត្រង់នេះ...ហឹក!! !! » នាងយកដៃរាងក្រាស់មកដាក់លើបេះដូងនាងដែលវាឈឺពើតផ្សារពេលឃើញរូបភាពគេអោបគ្នាជាមួយស្រី ។  ទោះជាដឹងថាខ្លួនគ្មានសិទ្ធអ្វីលើគេក៏ដោយ ក៏នាងត្រូវតែប្រាប់អារម្មណ៍នាងទៅគេ បើមិនចឹងទេនាងនៅមិនសុខឡើយ។

JK:«ខ្ញុំពេទ្យ??  »រាងក្រាស់នៅតែមិនយល់អ្វីដែលនាងនិយាយ។   គេមិនដឹងឫធ្វើមិនដឹង គ្នាខំប្រាប់ប៉ុននិងហើយនៅមិនដឹងទៀត ថែមទាំងនិយាយគម្រោះគម្រើយដាក់នាងទៀត គេពិតជាមិនអាណិតបេះដូងស្រីទន់ខ្សោយមួយនេះទេឫ។

Yubin:«......... » បើគេមិនយល់ទេទុកអោយឆ្ងល់នៅហ្នឹងហើយ នាងមិនមាត់អ្វីតទៀតហើយងាក់ទៅមើលកញ្ចក់ឡានទាំងឈឺពើតផ្សារ បើគេយល់តែបន្តិចនាងក៏អស់ចិត្តដែរ តែមើលគេធ្វើចុះ ប្រងើយដាក់នាងខ្លាំងណាស់ នាងគ្មានសង្ឃឹមប្រៀបនិងស្រីគេបានទេ  ។

JK:«ហេតុអីទៅនិយាយជាមួយវា?» រាងក្រាស់ចោទសួរទៅនាងតូចដែលយំស្ងាត់ស្ងៀមមិនអោយអ្នកណាឮ។

Yubin:«អ្នកណា? »តាមស្តាប់សម្លេងនាង អ្នកណាក៏ដឹងថានាងយំដែរ មើលភ្នែកចុះឡើយហើមដូចត្រីកំពត។ 

JK:« អា Jiwon» នាយស្រែកហៅឈ្មោះសត្រូវដែលខ្លួនស្អប់ដល់ឆ្អឹងឡើងក្តៅក្រហាយទៅហើយ បើប្រុសផ្សេងគេមិនថាទេ តែនេះសត្រូវរបស់គេ គេមិនចូលចិត្តអោយមនុស្សរបស់ខ្លួនទៅជិតសត្រូវនោះទេ [ ប្រាកដអត់ ថាប្រុសផ្សេងប៉ះបាននោះ😂   ]  ។

Yubin:«និយាយអោយសមរម្យតិចទៅ!! !! !!  គេមើលទៅល្អហើយសង្ហារជាងលោក មិនមែនឃោឃៅដូចលោកទេ !! !!  » នាងញែតៗៗដាក់រាងក្រាស់វិញក្រោយបន្ធូរអារម្មណ៍បានបន្តិច ។

  រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )Where stories live. Discover now