បេះដូងខ្វះកម្តៅ 💔💔💖 part 11

4.3K 155 4
                                    

ល្មមងូតទឹករួចគឺថាខាងស្រីអៀនដល់ហើយ ដោយសារការប៉ះពាល់របស់ខាងប្រុស ។ រាងក្រាស់ប៉ះពាល់រាងកាយនាងសព្វពេញខ្លួនព្រោះវាជាឱកាសពិសេសដែលនាងអោយគេប៉ះងាយៗនោះ។  ឯនាងតូចដូចត្រូវគេសំដំចឹងគឺអោយខាងប្រុសធ្វើតាមចិត្តដែលគេចង់។   ពេលងូតរួចរាងក្រាស់ក៏បីនាងតូចចេញមកក្រៅដាក់នាងលើពូកថ្នមៗ។

Yubin:«អាចទេបើលោកបែបនេះរហូត?! ! »ទឹកភ្នែកមួយតក់ស្រក់លើដៃរាងក្រាស់ តែលើកនេះនាងយំមកពីទទួលបាននូវភាពកក់ក្តៅដែលរាងក្រាស់ប្រគល់អោយ គេបានយកបេះដូងរបស់គេស្អំលើបេះដូងនាងទើបនាងទទួលបានភាពកក់ក្តៅហើយវាក៏ជាទឹកភ្នែកដ៏មានក្តីសុខខ្លាំងណាស់ដែរ។

JK:«យំទៀតហើយ?! !  ឈប់យំមួយថ្ងៃបានទេ?  ខ្ញុំមិនចូលចិត្ត!! » រាងក្រាស់ស្រាប់តែស្រែកអោយនាងតូចដែលចូលចិត្តសម្រក់ទឹកភ្នែកនៅនិងមុខគេ ។ រាងក្រាស់ទម្លាក់នាងលើពូករួចដើរទៅជិតបង្អួចធ្វើប្រងើយ ទើបនាងតូចអាចដឹងថាគេខឹងនិងនាង។

Yubin«សូមទោស!! !» នាងតូចដើរលបៗទៅជិតរាងក្រាស់ នាងអោបគេពីក្រោយយ៉ាងណែនទើបរាងក្រាស់ងាក់មុខមកវិញ។

JK:«ពួកយើងជិតរៀបការហើយមិនចឹង? » រាងក្រាស់មើលអោយចំនិងកែវភ្នែកស្រទន់របស់នាង ដែលអាចឆក់យកបេះដូងរាងក្រាស់បានយ៉ាងងាយ ។

Yubin:«ដឹងហើយនៅសួរទៀត » នាងច្រម៉កសម្លក់មុខរាងក្រាស់ដែលសួរសំណួរដែលខ្លួនក៏ដឹងរួចទៅហើយ  តែនៅតែសួរនាងតទៀត។

JK:«ពួកយើងប្តូរសព្វនាមទៅ!! »រាងក្រាស់ញញឹមដាក់នាងគួរអោយខ្នាញ់ ចិត្តគេប្រែលឿនយ៉ាងនេះឫ ?ពិតជាមិនគួរអោយជឿសោះឡើយ ថាម៉ាហ្វៀដៃឆៅម្នាក់នេះធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីឡប់ម្នាក់នេះឡើយ។

Yubin:«ប្តូរអីគេ!!  អត់យល់ទេ» នាងតូចជ្រួញចិញ្ចើមចូលគ្នា មិនយល់ពីអ្វីរាងក្រាស់និយាយ។

JK:«ល្ងង់មែន!! ! គឺប្តូរពីពាក្យខ្ញុំ ទៅជាពាក្យបងអូននិងហើយ » រាងក្រាស់វៃថ្ងាសនាងតិចៗ គ្រាន់តែប្តូរសព្វនាមក៏នាងមិនយល់ថាមានន័យយ៉ាងមិចដែរ ។

Yubin:« បងអូន? » នាងតូចបើកភ្នែកប៉ុនពងមាន់ មិនគួរអោយជឿនូវអ្វីដែលនាងបានលឺ នេះយល់សុបិនឫយ៉ាងមិចនាក៎ ។

  រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )Where stories live. Discover now