បេះដូងខ្វះកម្តៅ💔💔💖part33

3.4K 158 4
                                    

part 33

សំណួរដែលពិបាកក្និងការឆ្លើយ តាមពិតទៅវាមិនមែនសំណួរអីពិបាកនោះទេចំពោះអ្នកផ្សេងតែវាពិបាកខ្លាំងណាស់ចំពោះរាងក្រាស់ សូម្បីតែខ្លួនគេផ្ទាល់ក៏មិនយល់នោះដែរ។  ចិត្តប្រាប់ថាស្អប់តែពេលនាងចេញទៅបាត់បែរជានឹកនាង ហើយពេលនាងមកវិញគេបែរជាធ្វើបាបជិះជាន់នាងទៀត ។  Yubinអង្គុយរង់ចាំចម្លើយចេញពីមាត់បុរសដែលមាននាមជាប្តី គេមិនបានមានប្រតិកម្មអ្វីបន្តិចសោះឡើយ ហាក់ដូចជាសំណួរនាងជាខ្យល់បក់ទីបាត់គ្មានអ្នកខ្វល់។

Jungkook:«ខ្ញុុំមានការទៅក្រៅ!!  យប់ទើបមក!! !»  »សំណួរសំខាន់មួយនេះគេបែរបកចោលតាមខ្យល់ដោយមិនខ្វល់និងនិងឆ្លើយ តែគេក៏មិនហ៊ានមើលមុខប្រពន្ធចំនោះដែរ។  

Yubin:«ទៅរកស្រី!! ! ទៅឡើងគ្រែ?  មួយណាដែលលោកធ្វើ!!  »  គេតែងតែប្រាប់ថាទៅក្រៅ រាល់ដងគឺទៅនៅជាមួយស្រី រាប់មិនអស់ហើយដែលនាងបានដឹង តែសួរថានាងមាននិយាយថាអោយគេទេ?  គឺអត់ទេមានតែលាក់លៀមក្នុងចិត្តតែប៉ុណ្ណោះតែការលាក់លៀមនេះមិនប្រាកដថាអត់ឈឺទេ គឺវាឈឺលើសរាប់ដង។

Jungkook:«នាងជាស្អី!! ជាម៉ែ ?ជាទេវតា?  បានជាមកសម្លុតយើងបែបនេះ!! ! ចង់ងាប់អោបកូនឫ?!!  »  នាងមិនមែនជាម៉ែជាទេវតាអីទេ គ្រាន់តែជាស្រីម្នាក់ដែលមានឈ្មោះជាប្រពន្ធ ។   ងាប់អោបកូន?  កូននេះជាកូនរបស់នាងតែម្នាក់?  ក្រែងគេក៏មានឈាមក្នុងនោះដែរមិនចឹង?  តែហេតុអីក៏គេហ៊ានហាមាត់និយាយបែបនេះ ។

Yubim:«ងាប់អោបកូនហេស!! !!  ហឹកៗៗៗបើមិនត្រូវការកូននេះទេ ខ្ញុំទៅពន្លូតក៏បាន!!  ណាមួយក៏មិនចង់អោយមានឈាមថោកដូចជាលោកក្នុងនេះដែរ!!    » នាងតូចឈរអស់កម្ពស់និយាយទៅប្តូដែលហ៊ាននិយាយពាក្យចង់សម្លាប់កូនទាំងដែលកូនជាកូនរបស់គេដែលសោះ ។ មិនគួរណានាងមានប្តីរបៀបនេះឡើយ។

Jungkook:« មិនទាន់ធ្វើបានឆ្អែតផង!! ទៅពន្លូតកូនខ្ញុំមិចនិងមានពេលសប្បាយជាមួយនាង!!  ក្តីសុខខ្ញុំគឺនៅពេលឃើញនាងយំ !!   នាងកាន់តែយំខ្ញុំកាន់តែរីករាយ!!   លឺទេ Lee  Yubin!! !» សម្តីជាច្រើនម៉ាតមុជនាងតូចចូលក្នុងទឹកលិចលង់ដលជ្រោះមួយបាត់ទៅហើយ សម្តីគេគ្រប់ម៉ាត់នាងស្តាប់លឺពេញត្រចៀក  ។   Jungkookដើរចេញទៅក្រៅ បើកឡានជិះទៅវឹងដូចគ្មានស្រណោះអីសោះឡើយ។

  រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )Where stories live. Discover now