បេះដូងខ្វះកម្តៅ💔💔💖 part 42

3.8K 144 5
                                    

part 42 

Jungkook:«មិចក៏មិននិយាយ?! !»    Jungkookឈ្ងោកមុខមើលអ្នកដែលគេងលើភ្លៅខ្លួនដោយមិនមាត់អ្វីបន្តិច។

Yubin:«ហឹកៗៗៗ!! »ទៅជាចឹងអស់អាលីង!!  មិញខ្លាំងដៃណាស់ណា មិនមែនទន់ជ្រាយដូចចឹងទេ ចិត្តមនុស្សប្តូលឿនខ្លាំងណាស់ យើងគួរតែប្រុងប្រយ័ត្ន ។

Jungkook:«មិចក៏យំ?  ស្អប់បងដល់ថ្នាក់នឹងឫ?!! » Jungkookទាញមុខនាងអោយសម្លឹកមុខគេដោយមានទឹកភ្នែកជាប់ថ្ពាល់។  Jungkookលើកដៃជូតទឹកភ្នែកអោយនាងថ្នមៗបើពេលមុនគេបែបនេះច្បាស់ជាមានក្តីសុខ និងមិនអោយនាងគ្រាំចិត្តនោះទេ។ 

Yubin:«បើពេលនោះលោកបែបនេះ ខ្ញុំមិនត្រូវឈឺចាប់ដែរ!! ! ហឹកៗៗៗខ្ញុំស្អប់លោក!! »កាន់តែជូតនាងកាន់តែយំ ទឹកភ្នែកជាច្រើនតំណកស្រក់ចុះមកមិនប្រណី នេះនាងយំដោយការឈឺចាប់ឫក៏យំដោយសារការរំភើប។ 

Jungkook:«អូនរំភើបមែនទេ!! »គេសួរបែបនេះភ្លាម Yubinក៏ឈប់យំហើយងើបចេញពីគេដូចខ្មោចចូល។ នេះនាងកើតស្អីហ្នឹង សុខៗក៏ល្អ សុខៗក៏ហីៗ។

Jungkook:«yubin!! អូនកើតស្អី!! »រាងក្រាស់ដើរទៅតាមនាង ដែលកំពុងដើរទៅមើលទេសភាពខាងក្រៅមិនមាត់ក។

Yubin:«កុំនិយាយផ្អែមជាមួយខ្ញុំទៀត!! ខ្ញុំមិនល្ងង់ទៅអោយលោកធ្វើបាបជាន់ឈ្លីទៀតឡើយ!! »នាងពិតជាមិនចង់ទទួលបានការឈឺចាប់ទៀតឡើយ នាងធ្លាប់ម្តងហើយគឺវាឈឺណាស់ឈឺជាងស្លាប់ទៅទៀត។

Jungkook:«បងប្រាប់ហើយថាបងស្រលាញ់អូន!!   បងស្រលាញ់អូន Lee Yubin!! » Jungkookលត់ជង្គុងចុះមុននិងស្រែកប្រាប់ទៅដើមឈើ និងសត្វក្នុងព្រៃអោយបានដឹងថស គេស្រលាញ់នាងពិតប្រាកដ លោតជង្គុងនៅនិងមុខពិនហ្នឹងហើយនាងមិនព្រមទៀតគេមិនដឹងធ្វើយ៉ាងទៀតដែរ មានតែបណ្តោយតាមហ្នឹង។  

Yubin:« កុំសង្ឈឹមថាខ្ញុំជឿអោយសោះ!! ប្រូស!! »និយាយចប់នាងរត់រាងកាយដែលនៅមុខនាងអោយដូលនៅនិងមុខរួចក៏ដើរចេញទាំងមិនមានចិត្តអាណិត តែគេក៏ធ្លាប់ធ្វើបែបនេះដូចគ្នា។  នាងក៏មិនចង់បែបនេះ តែបើត្រូវគ្នាស្រួលៗពេក ចឹងរឿងកន្លងនាងឈឺខ្លួនទទេរចឹងហ្អេស មិនអាចទេ អ្នកដែលអោយនាងឈឺត្រូវតែឈឺដូចគ្នាទោះជានាងស្រលាញ់យ៉ាងណាក៏ដោយ។ 

  រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )Where stories live. Discover now