បេះដូងខ្វះកម្តៅ💔💔💖part 34

3.4K 189 39
                                    

part 34

នៅក្នុងវិមានដ៏ធំមួយវាជាក្តីស្រមៃមនុស្សម្នាក់ៗតែងតែចង់មករស់នៅទីនេះ ។ក្រឡែកទៅខាងណាក៏មានអ្នកបម្រើឆ្វេងស្តាំ មានទេសភាពស្រស់ត្រកាល។ ពន្លឺនៃព្រះអាទិត្យរៀបនិងលិចចុះក្រោមទៅបាត់នោះ បានបញ្ជាំងទៅលើបុសរម្នាក់ដែលកំពុងអង្គុយមើលឯកសារការងារយ៉ាងយកចិត្តទុកដាក់ ទោះជាពេលខ្លះគេមានចរឹកខិលខូចលេងសើចច្រើនពិតមែន តែគេមានទទួលខុសត្រូវលើការងារនិងខិតខំយកចិត្តទុកដាក់ខ្លាំងណាស់។

អ្នកបម្រើ:«អ្នកប្រុស!! ! លោកស្រីហៅអោយទៅជួបនៅបន្ទប់ទទួលភ្ងៀវ »កំពុងតែជក់ចិត្តនិងការងារស្រាប់តែមានអ្នក បម្រើមកហៅអោយទៅជួបម្តសយ ពិតជារំខានមែនហើយ។ មុខអ្នកកម្លោះងក់ក្បាលទៅអ្នកបម្រើនោះដោយអោយសេចក្តីថាដឹងហើយ ទើបអ្នកបម្រើដើរចេញដោយឱនគោរពកោតខ្លាច។

Taehyung:«មានការអីដែលអ្នកម៉ាក់? !! » Taehyungដើរចុះមកទាំងមុខងាប់ព្រោះម្តាយគេកំពុងរំខានគេធ្វើការងារ ហើយ ។

អ្នកស្រី Kim:«មានការនិយាយជាមួយឯង ! !! អង្គុយសិនមក!! »ម្តាយសម្លឹងទៅកូនដោយភ្នែកមុខស្រួចដូចមានបំណងធំអ្វីមួយនិយាយជាមួយគេចឹង ។រាងក្រាស់ក៏ដាក់គូតអង្គុយតាមតែម្តាយប្រាប់។

អ្នកស្រី Kim:«ម៉ាក់ចាស់ណាស់ហើយ! ! ម៉ាក់គិតថាប្រគល់ក្រុមហ៊ុនអិយឯងកាន់កាប់! ! » គាត់និយាយទៅកាន់កូនបណ្តូលចិត្តដែលគាត់មានតែម្នាក់គត់ គេប្រៀបបានជាពេជ្រទាស់ថា គេចូលចិត្តតមាត់បន្តិចទេ ។

Taehyung :ម៉ាក់មានអីនិយាយតទៀតត្រូវទេ? និយាយអោយអស់មក កូនធ្វើតាមគ្រប់យ៉ាង!! !» ទឹកមុខអ្នកស្រី Kimរាងស្រពោោនបន្តិចព្រោះគាត់មានអាយុច្រើនណាស់ហើយ គាយ់ចង់ឃើញចៅរបស់គាត់ តែអាកូនមួយនេះវាមិនព្រមយកប្រពន្ធ។

អ្នកស្រី Kim :«ឯងត្រូវរៀបការជាមួយ Jiya » Jiyaក៏ជាកូនស្រីតែម្នាក់គិតនៃគ្រួសារត្រកូន Jai នាងមានឈ្មោះពេញថា Jai Jiya ជាកូនស្រីតែមួយគត់ របស់គ្រួសារត្រកូល Jai ដែលចាអ្នកមានមុខជំនួញធំៗនៅកូរ៉េនិងប្រទេសផ្សេងៗ គ្រួសារត្រកូល Kimនិង គ្រួសារត្រកូល Jaiជាមិត្តជិតសិទ្ននិងគ្នា។

  រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )Where stories live. Discover now