part 40
[ New day]
ថ្ងៃនេះអ្នកស្រី Kim ហើយនិងកូនប្រុសថែមទាំងមានលេខាជាប់ស្អិតបានមកមើលនាងតូចនៅមន្ទីពេទ្យទាំងអស់គ្នាដោយគិតថានាំនាងតូចមកផ្ទះវិញ។ Taehyungដើរនាំមុខមកបើកទ្វាបន្ទប់ពេទ្យដែលជាកន្លែងនាងតូច Yubinសម្រាក តែទឹកមុខគេក៏ស្រអាបឡើងវិញពេលមើលក្នុងបន្ទប់មានតែភាពទទេរស្អាតគ្មានស្រមោលមនុស្សស្រីដែលគេស្រលាញ់ឡើយ ។
Taehyung:«វីរហើយម៉ាក់!! ! បាត់ស្រី yuហើយម៉ាក់!! ! » Taehyungស្រែកឆោលោ ពេញមន្ទីពេទ្យ ធ្វើអោយមានការភ្ងាក់ផ្អើលជាខ្លាំង។
អ្នកស្រី Kim:« គេទៅណា? គ្រូពេទ្យ!! » អ្នកស្រី Kimក្តៅក្រហាយទាំងព្រឹក បើនាងទៅម្នាក់ឯងមិនអីទេបើដឹងថានាងតូចជាមួយក្មួយកំហូចគាត់ណា គាត់និងតាមរករឿងក្មួយប្រុសគាត់អោយណាណី។ អ្នកស្រី Kimស្រែកហៅគ្រូពេទ្យទាំងក្រឹតធ្មេញជួប។
Nurse:«អត់ទោសអ្នកស្រី! !! អ្នកជំងឺបានចេញពីតាំងពីយប់មិញម្លេះដោយមានប្តីគាត់ជាអ្នកយកទៅ!! »គ្រូពេទ្យម្នាក់ដែលបានឃើញផ្ទាល់ភ្នែកកាលពីយប់មិញ ក៏ចេញមកបកស្រាយប្រាប់ទៅសាច់ញាត្តិ Taehyungលឺភ្លាមស្ទើរធ្លាក់ថ្លើមក្តុក ។
Taehyung:«អាចង្រៃ!! ច្បាស់ជាយកទៅធ្វើបាបទៀតហើយ! !ម៉ាក់កូនមិនអាចអោយនាងឈឺទៀតទេ។ » Taehyungមិនអាចស្រមៃទៅដល់រូបភាពដែលគេធ្វើបាប Yubinបានឡើយ ស្ទើរបែបទ្រូងេពេលស្រមៃឃើញរូបភាពដ៏កាចសាហាវ។
Fira:«ខ្ញុំគិតថា គេប្រហែលជាកែខ្លួន!! » នាងតូចក៏ដើរទៅអង្អែលស្មាគេតិចៗនិយាយដោយពាក្យលួងលោម។
Taehyung:«នាងកុំមកចេះដឹង!! ចេញអោយបាត់ពីមុខខ្ញុំ» រាងក្រាស់រុញនាងតូចដែលមាននាមជាលេខាចេញមុននិងបោះសម្តីដេញនាង ព្រោះគេកំពុងមួលម៉ៅនិងបារម្ភពីនាងតច Yubi នោះ។ Firaមិនតមាត់ស្អីជាមួយគេឡើយ នាងបានត្រឹមតែញញឹមដោយទឹកភ្នែកជាប់មុខដើរចេញទៅមុនតមាត់អីបន្តិចឡើយ។ អ្នកស្រី kimខលប្រាប់អោយកូនចៅតាមរក នាងតូចជាបន្ទាន់ តែគិតថា Jungkookភ្លើអោយរកពួកគេឃើញឫ។
Jungkookបាននាំនាងតូចដែលដេកលក់តាំងពីយប់មិញទៅដល់ក្នុងព្រៃមួយដែលគ្មានអ្នកណាដឹងច្បាស់ក្រៅពីគេនោះទេ។ រាងក្រាស់លើកបីត្រកងនាងតូចដល់ព្រៃជ្រៅមួយដែលមានផ្ទះលំហែកាយដ៏ស្រស់ស្អាតមួយ ផ្ទះគេសាងសងទុកមកជាយូរហើយ តាំងពីឪពុកម្តាយគេនៅរស់ម៉េះ ហើយអ្នកដែលស្គាល់ទីនេះមានតែគេ ហើយនិង Joonaទេដែលគេធ្លាប់នាំនាងមកជាមួយ ពេលពួកគេមិនទាន់អាយះគ្នា តែពេលនេះគេនាំប្រពន្ធមកម្តងហើយ ប្រពន្ធដែលរឹងរូសមិនស្តាប់សម្តី។ Jungkookដើរទៅបើ្្ទវារួចដើរទៅខាងក្នុងយកនាងតូចដាក់នៅលើកគ្រែទន់ៗ។ Jungkookសម្លឹងមើលមុខនាងមិនដាក់ភ្នែកឡើយ មុខនាងនៅតែទាក់ទាញដដែលទោះជាស្លេកស្លាំងបន្តិចក៏ដោយ។
YOU ARE READING
រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )
Actionជាមនុស្សដែលស្លូតបូត ខ្លាចទៅជាមនុស្សដែលកំណាច មានអំណាចហ៊ានលើកដៃសម្លាប់មនុស្ស នេះគឺមកពីនារីម្នាក់ដែលក្បត់ចិត្តខ្លួនថែមទាំងសម្លាប់ឪពុកម្តាយខ្លួនទៀត ។ បុរសម្នាក់ដែលបាត់បង់អ្វីៗគ្រប់យ៉ាង ទាំងឪពុកម្តាយដែលត្រូវសង្សារខ្លួនសម្លាប់ និងបាត់បង់ទ្រព្យ ថែមទាំងត្រ...