បេះដូងខ្វះកម្តៅ💔💔💖part 9

4.3K 171 6
                                    

part 9
សម្លេងយំខ្សឹបខ្សួពេញបន្ទប់ដល់ស្រស់ស្អាតមួយ ហេតុអីបានជានាងយំទាំងដែលនាងមានអ្វីៗគ្រប់យ៉ាងទៅហើយ នាងមានផ្ទះដល់កក់ក្តៅមួយទោះបីជាមាននាមថាជាក្មួយចិញ្ចឹមតែអ្នកស្រី Kimតែងតែផ្តល់ភាពកក់ក្តៅអោយនាងជានិច្ច។ សម្លេងយំកាន់តែលឺខ្លាំងឡើងៗ វាគឺមកពីសេចក្តី
សេ្នហាដែលកើតឡើងដោយការស្រលាញ់ម្នាក់ឯង ។ នាងយល់ហើយថានាងមានចិត្តលើបុរសអាក្រក់ម្នាក់នោះ តែនាងសុខចិត្តដើរចេញព្រោះមិនចង់ឈឺលើសដើម ហើយនាងក៏ដឹងខ្លួនដែលថាគេខ្ពស់ណាស់នាងឈោងមិនដល់ទេ។

Yubin:«ម៉ាក់!! ប៉ា!! ហឹកហឹកៗៗៗ មកយកកូនផង!! កូនមិនចង់នៅទីនេះទេណាម៉ាក់!! »នាងស្រែកយំយ៉ាងសង្វេតហៅប៉ាម៉ាក់ដែលបោះបង់ចោលនាងទៅ ហេតុអីពួកគាត់ទុកនាងចោលក្នុងនរកមួយនេះ បើគាត់ក្រគ្មានលុយក៏នាងសុខចិិត្តនៅជាមួយដែល តែហេតុអីគាត់បណ្តោយអោយនាងរស់
នៅជាមួយមនុស្សចិត្តខ្មោៅម្នាក់នេះ។

ក្រាក!! !! !

JK:«មិនដេកមិនពួនទេហេស!! ស្រែកចង់បែកផ្ទះ !! »រាងក្រាស់បើកទ្វាមកស្រែកសម្លុតនាងតែម្តង ទាំងមិនសួរថានាងកើតអីឫអត់ក៏គេមិនសួរដែរ។

Yubin:«ហឹក!! ! សូមទោស!! ហឹកហឹក » នាងតូចនៅ
អណ្តើអណ្តក់នៅឡើយ ព្រោះគ្មានអ្នកណាដែលអាចបញ្ជាអោយឈប់យំបាត់យំភ្លាមនោះទេ។

JK:«ប្រាប់ថាអោយស្ងាត់!! ! » រាងក្រាស់ស្រែកមួយវាស់ នាងតូចបិទមាត់ឈឹង ខំខ្ទប់សម្លេងយំមិនអោយលឺតទៅទៀត។

JK:«ស្អែកទៅមើលរ៉ូបការពេលព្រឹក !! » រាងក្រាស់និយាយមួយម៉ាត់ហើយក៏ដើរទៅបាត់។ មនុស្សបែបនេះមានទៀតទេឫក៏មានតែគេមួយទេក្នុងផែនដីនេះ បើចឹងមែននាងប្រាកដជាមនុស្សខ្វះបុណ្យហើយ ដែលមកជួបគេបែបនេះ។

ថ្ងៃលិចបញ្ចាំងពន្លឺពណ៌លឿងឆេះ អូហូ!! ពិតជាស្រស់ស្អាតខ្លាំងណាស់បើយើងបានឃើញវា។ មនុស្សគ្រប់គ្នាកំពុងតែសប្បាយចិត្តក្នុងការគយគន់ថ្ងៃលិចនេះ តែខុសពីនាងតូចដែលមានទឹកមុខកំសត់ មុខហើមភ្នែកហើម នាងយំតាំងពីព្រឹករហូតដល់ល្ងាចទៅហើយ ទឹកភ្នែកក៏ហូរមកជិតអស់ដែរ តែសួរថានាងឈប់ឈឺឫនៅ? ចម្លើយគឺអត់ទេ នាងនៅតែឈឺ ហើយក៏ឈឺលើសដើមទៅទៀត។

  រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )Where stories live. Discover now