បេះដូងខ្វះកម្តៅ💔💔💖 part 35

3.5K 156 9
                                    

part 35

រាងកាយតូចស្តួចស្តើងចាប់ផ្តើមអស់កម្លាំងភ្នែកចាប់ផ្តើមបិទតិចៗ តែនាងនៅមានសតិទើបព្យាយាមខំប្រឹងបើកភុនែក ដៃម្ខាងរបស់នាងរាវរកទូរស័ព្ទនៅជិតខ្លួនមុននេះបំណងចង់ទៅនរណាម្នាក់ទៀតព្រោះប្តីនាងខលទៅរួចហើយក៏មិនទាន់ឃើញគេមកទៀត។

Yubin:«ជួយយើងផង!! !! បងSin!! ! »សម្លេងនាងកាន់តែខ្សោះទៅព្រោះគ្មានថាមពលទប់ទល់ទៀតទេ នាងខលទៅនេះព្រោះគិតថាមានតែគេមួយទេអ្នកអាចជួយនាងបាន ។

Sin:«កើតអីមែនទេអ្នកនាង!! » Sinចាប់ផ្តើមស្លន់ស្លោ ខុសពីប្តីនាងដែលកំពុងតែមើលឯកសារដោយគ្មានប្រតិកម្មអ្វីសោះ។ Sinចាប់ផ្តើមញ័រទទ្រីតនៅពេលដែលទូរស័ព្ទអ្នកម្ខាងទៀតមិនលឺសម្លេងតបត គេបានត្រឹមតែលឺសម្លេងនៃការធ្លាក់ទូរស័ព្ទទើបសិនប្រញាប់ដើរចេញពីពេទ្យ បើកឡានទៅផ្ទះជាបន្ទាន់។ នៅក្នុងឡាននាយព្យាយាមខលទៅចៅហ្វាយខ្លួនជាច្រើនលើកច្រើនសារហើយតែមិនមានអ្នកទទួលឡើយ ទើបនាយឈប់ការខលទៅតាម ព្រោះពេលនេះជួយជីវិតមនុស្សសំខាន់ជាង។

Sin:«អ្នកនាង!! !! » Sinបើទ្វាឡានរត់ចូលផ្ទះទាំងទាន់ហន់ ថែមទាំងហៅឈ្មោះនាងតូចមិនដាច់ពីមាត់ ធ្វើអោយអ្នកបម្រើក្នុងផ្ទះមានការនឿយឆ្ងល់ ។
ក្រាក!! !! ! ដូចអ្វីដែលគេគិតទុកពិតមែន នាងតូចដេកសន្លប់នៅលើគ្រែទាំងមុខស្លេកស្លាំងទឹកភ្នែកក៏មិនទាន់រលុបបាំត់នៅឡើយ ។នាងមើលសភាពចៅហ្វាយស្រីខ្លួនទាំងខ្លោចចិត្ត ។ Sinដើរចូលទៅបីរាងក្រាយដែលទន់ខ្លួន នាយបោះជំហានយឺត ចុះទៅក្រោមដើម្បីជូននាងទៅពេទ្យ។ អ្នកបម្រើទាំងអស់កាលបានឃើញហើយក៏នាំគ្នាភ្ងាក់ផ្អើល នេះពួកគេមិនបានជួយមើលអ្នកស្រីទេឫយ៉ាងមិច បានជាបណ្តោយអោយនាងសន្លប់តែម្នាក់ឯង ចុះបើគេមកមិនទាន់តើគិតយ៉ាងមិច។

[10នាទីក្រោយមក ]

Sinក៏បានមកដល់មន្ទីពេទ្យ ដាក់អ្នកនាងរបស់ខ្លួននៅលើគ្រែពេទ្យ រួចគ្រូពេទ្យក៏នាំនាងទៅបន្ទប់សង្គ្រោះបន្ទាន់ ។ មួយសន្ទុះក្រោយមកគ្រូពេទ្យក៏ចេញមកវិញ តែមើលទៅដូចេជាប្រញាប់។

Doctor:«ខ្ញុំមានការប្រញាប់ត្រូវវះកាត់ភ្លាម ព្រោះទុកយូរមិនបានទេ!! » ថារួចហើយ គ្រូពេទ្យក៏ចូលទៅក្នុងវិញដើម្បីធ្វើការវះកាត់ ។ ទឹកមុខរបស់ Sinចាំប់ផ្តើមស្រពោនរកយំតិចអត់តិច ។ រាងក្រាស់ Sinលើកទូរស័ព្ទខលទៅនរណាម្នាក់។

  រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )Where stories live. Discover now