part 45
កន្លងទៅអស់ជាច្រើនម៉ោង Jiwonនិង Joonaក៏បានមកដល់ព្រៃមួយដែលជាព្រៃធំជាងគេនៅកូរ៉េ បើអ្នកដែលមិនស្គាល់ទៅនេះច្បាស់ ចូលទៅក្នុងហើយនិងមិនអាចចេញមកវិញបាននោះឡើយ ។ Jiwonបើកភ្នែកធំៗសម្លឹងមើលព្រៃក្រាស់នៅនិងភ្នែក ទោះបីជាមើលទៅឃើញគេរឹងមាំតែប្រុសម្នាក់នេះកំសាកខ្លាំងណាស់ ។
Joona:«យើងត្រូវទុកឡាននៅទីនេះរួចដើរចូលទៅ!! » នាងនិយាយដោយមិនមានភាពភ័យខ្លាចសោះឡើយ វាជារឿងធម្មតាសម្រាប់ស្រីដៃឆៅដូចជានាងទៅហើយ សួរទៅថានាងសម្លាប់នរណាខ្លះ? អោយតែអ្នកណារារាំងផែនការនាង គឺនាងសម្លាប់ទាំងអស់មិនលើកលែងសូម្បីតែប្អូនស្រីបង្កើតខ្លួន។
Jiwon:«ព្រៃធំណាស់!! ខ្ញុំមិនចង់ទៅទេ! !»មែនហើយគេជាមនុស្សដែលខ្លាចងាប់បំផុត គេជាមនុស្សដែលបានតែមាត់ទើបគេសុខចិត្តធ្វើជាម៉ាហ្វៀរលាកមុខទើបអាចលួងឆ្មក់សត្រូវពីក្រោយបាន។
Joona:«ពិតជាកំសាក់ខ្លាំងណាស់!! »នាងមិននិយាយច្រើនជាមួយគេ ក៏ចាប់ដៃគេដើរទៅមុខបើនៅហ្នឹងទៀតច្បាស់ជាយប់មិនខានទេ ពេលនេះក៏ល្ងាចទៅហើយ ។
Jiwon:«បើបែបនេះយើងទៅដេកឯណា?! !»
Joona:«ដេកតាមផ្លូវទៅ!! គ្មានស្អីត្រូវខ្លាចទេ!! »
Jiwon:«នាងមិនខ្លាចតែខ្ញុំខ្លាច!! »នេះឫមុខពិតរបស់ Jiwon គេជាមនុស្សកំសាកបែបនេះសោះទើបធ្វើអី Jungkookមិនបាន។
Joona:«បើនៅតែអាខ្លាចហ្នឹងហើយ ទើប Jungkookមានអ្វីច្រើនជាលោក សូម្បីតែស្រីក៏គេមានល្អជាងលោក ចុះលោកវិញ មានតែពួកស្រីលក់ខ្លួនយកលុយនោះឯង!! » ស្រីល្អដែលនាងនិយាយនោះ គឺ Yubinនោះឯង នាងមើលទៅក៏ដឹងថា Yubi ល្អដែរ តែសូមទោសមនុស្សល្អមិនសូវសុីខ្សែរជាមួយនាងឡើយ ។
Jiwon:«បានយើងមិនមាត់!! បានដៃខ្លាំងណាស់!! » Jiwonចាប់ថ្គាមនាងជួប ច្របាច់យ៉ាងខ្លាំងសឹងតែបាក់ឯ Joonaក៏ខំប្រឹងរើស្ទើដាច់ខ្យល់។
Joona:« លែង!! !អឹម!! !ចឹងរកផ្លូវទៅវិញខ្លួនឯងទៅ!! »មានតែវិធីនេះទេដែលអាចគម្រាមគេបាន ព្រោះគេជាមនុស្សខ្លាចងាប់ គ្រាន់តែនាងនិយាយ
បុណ្ណេះគេដកដៃចេញវិញយ៉ាងលឿន ពួកគេបានមកដល់កណ្តាលព្រៃហើយ អោយទៅវិញមិននិងកើតបើគេមិនស្គាល់ផ្លូវផងនោះ។
YOU ARE READING
រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )
Acciónជាមនុស្សដែលស្លូតបូត ខ្លាចទៅជាមនុស្សដែលកំណាច មានអំណាចហ៊ានលើកដៃសម្លាប់មនុស្ស នេះគឺមកពីនារីម្នាក់ដែលក្បត់ចិត្តខ្លួនថែមទាំងសម្លាប់ឪពុកម្តាយខ្លួនទៀត ។ បុរសម្នាក់ដែលបាត់បង់អ្វីៗគ្រប់យ៉ាង ទាំងឪពុកម្តាយដែលត្រូវសង្សារខ្លួនសម្លាប់ និងបាត់បង់ទ្រព្យ ថែមទាំងត្រ...