បេះដូងខ្វះកម្តៅ💔💔💖 part 8

4.6K 170 7
                                    

ពេលនេះនៅក្នុងភូមិគ្រិឹះដល់ធំមួយរបស់ Jungkook ជាម៉ាហ្វៀររូបសង្ហារគឺមានភាពតាំងតឹងខ្លាំងណាស់ ដោយម្នាក់ៗមិនហ៊ាននិយាយអ្វីឡើយ ក្រៅពីអោនមុខចុះនិងលួចមើលមុខអ្នកស្រី Kim  ដែលមានកំហឹងនៅក្នុងខ្លួន ដោយគ្មានអ្នកណាដឹងថាគាត់ខឹងពីណាមកទេ ។នាងតូច Yubinចាប់ផ្តើមភ័យមុខស្លេកស្លាំងពេលគាត់ធ្វើមុខបែបនេះ នាងខ្លាចគាត់និងដឹងរុឿងរាងក្រាស់ធ្វើដាក់នាងយប់មិញ នាងពិតជាភ័យខ្លាំងណាស់។

អ្នកស្រី Kim:« Yu!! !!  ឯងមករដូវឫនៅ?  »ស្ងាត់មួយសន្ទុះទើបអ្នកស្រី Kimដាច់ចិត្តនិយាយឡើយវិញតែសម្តីគាត់សួរមកនាងតូចប្លែកៗ ធ្វើអោយអ្នកដែលគេសួរនោះកាត់តែភ័យ ។  តើមានរឿងអីកើតឡើងលើគាត់មែនទេ បានគាត់សួរប្លែកៗបែបនេះ។

Yubin:«អ-អឺ....! គឺមិនទាន់មានទេអ្នកមីង! !  » នាងតូចឆ្លើយស្ទះស្ទើរ តែក៏ឆ្លើយតាមដែលការពិត ដោយនាងគិតថាគាត់គ្រាន់តែសួរធម្មតាតែប៉ុណ្ណោះ តែនាងមិនដឹងទេថាការសួរធម្មតានេះគឺធ្វើអោយនាងមានទុក្ខ។

JK:« ហឹស ហឺស....!!   ជម្រាបសួរអ្នកមីង » រាងក្រាស់រត់មកត្រហកត្រហល ដកដង្ហើមមិនដល់គ្នា ។

អ្នកស្រី Kim:«មកអង្គុយខាងណេស » គាត់និយាយទាំងសម្លេងមិនទន់ភ្លន់ឡើយ គាត់ខឹងឡើយញ័រសាច់ហើយ  ។

Yubin:«អ្នកទាំងពីរនិយាយគ្នាទៅ!!  ខ្ញុំទៅក្រោយហើយ »ក្រោយពីរាងក្រាស់ដាក់គូទអង្គុយហើយ នាងតូចក៏ងើបចេញរៀបនិងទៅក្រោយហើយ តែអ្នកស្រី Kimឃាត់។

អ្នកស្រី  Kim:« នៅនិយាយ៣នាក់!!   មីងមានការសំខាន់ » នាងតូចក៏អង្គុយចុះវិញ ទាំងអោនមុខចុះនាងមិនហ៊ានងាក់មើលរាងក្រាស់ទេ ព្រោះមុននេះគេសម្លក់នាងចង់លានភ្នែកទៅហើយ ។

Jungkook:« នាងមេនាំរឿង!!  ប្រាកដជាទៅទូលពិតអ្នកមីងហើយ » រាងក្រាស់គិតក្នុងចិត្ត មើលនាងក្នុងផ្លូវអាក្រក់ នាងពិតជាចូលចិត្តធ្វើខ្លួនគួរអោយសង្ស័យខ្លាំងណាស់។

អ្នកស្រី Kim:«យប់មិញធ្វើស្អីខ្លះ?  » អ្នកស្រី Kimស្រែកសម្លុតពួកគេទាំងពីរដោយចិត្តកាន់តែក្តៅដែលពួកគេហ៊ានធ្វើរឿងខុសឆ្គងទាំងនោះ។

  រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )Where stories live. Discover now