part17
អាចារ្យ«យ៉ាងមិចហើយអ្នកនាង!! !» លោកអាចារ្យសួរទៅនាងដូចម្តងទៀត ចង់ដឹងថានាងព្រមឫអត់? ភ្ងៀវនាំគ្នាអង្គុយចាំចម្លើយហើយ ឯរាងក្រាស់ទេកមុខស្លេកស្លាំងមិនណយទេ នេះនាងចង់លេងល្បិចស្អីអោយប្រាកដ ។
Yubin:«ខ្ញុំព្រម!! » ល្មមនាងដាច់ចិត្តឆ្លើយ ម្នាកលៗនាំគ្នារងចាំអស់មួយសន្ទុះទៅហើយ នាងនេះចង់លេងសើចនៅពេលនេះផង បើនាងមិនព្រមច្បាស់ជាខ្មាស់គេស្លាប់ហើយ ។
Yubin:«ធ្វើព្រោះអ្នកមីង!! មិនមែនព្រោះតែស្រលាញ់ទេ » នាងខ្សឹបទៅត្រចៀករាងក្រាស់ នាងក៏មិនចង់ការប៉ុន្មានដែរ តែយល់ដល់មុខអ្នកមីងទើបនាងសុខចិត្តការដោយគិតថាេជាការសង់គុណដល់គាត់ដែលបានមើលថែនាង។ ពិតណាស់ ពួកគេប៉ុន្មានថ្ងៃនេះមិនសូវឈ្លោះគ្នាពិតមែន តែនាងតូចនៅតែមិនចង់ការដដែល ឯរាងក្រាស់ចង់ការជាមួយនាងមានមូលហេតុមួយផ្សេងទៀត ។
Jungkook:«នាងចាំតែមើល ថានាងនិងរងទុកយ៉ាងមិច» រាងក្រាស់ញញឹមសម្លឹងមើលមុខនាងគិតក្នុងចិត្ត។ នាងបានធ្វើអ្វីបានជាស្អប់នាងទៀតហើយ បើស្អប់ការធ្វើអីទៀត ពិតជាមិនយល់ទាលតែសោះ។
Tae:«សូមអរគុណដល់លោកអាចារ្យ!! !និងអរគុណដល់ភ្ងៀវទាំងអស់គ្នាផងបាទ!! !» Taeបានឡើងទៅលើឆាកដើម្បីនិយាយអរគុណដល់អាចារ្យនុងភ្ងៀវទាំងអស់ដែលបានចូលមាត់ ។ គ្រប់កម្មវិធីអោយតែមាន Tae គេដឹងតែឡើយនិយាយលើឆាកហើយ សឹងគ្រប់កម្មវិធីតែទាស់ត្រង់ថានាយយូរៗទៅកម្មវិធីម្តងទេ បើអ្នកស្រី Kimបណ្តោយអោយទៅច្រើនច្បាស់ជាមានចៅពេញផ្ទះមិនខាន បើគេទៅដល់ស្រីនៅទីហ្នឹង។
ហូ!! !! ! សម្លេងហូរស្វាគមន៍ដល់គូរស្វាមីភរិយាថ្មីថ្មោង ។
Tae:«បានៗ! ! ដេម្បីអោយកម្មវិធីកាន់តែសប្បាយរីករាយទៀតនោះ យើងត្រូវអោយកូនក្រមុំបង្ហាញពីក្តីស្រលាញ់រវាងគ្នានិងគ្នា» រាងក្រាស់មើលទៅគូរស្វាមីភរិយាទាំងពីរដែលសម្លឹងមកគេវិញដូចគ្នា។ Taeគេចង់លេងអីទៀតហើយ ចូលចិត្តលេងអីប្លែកខ្លាំងណាស់ម្នាក់ហ្នឹង។
Jungkook:« ឯងលេងស្អី!! »រាងក្រាស់ងាក់ទៅសួរ Taeតិចៗ។
Tae:« ភ្ងៀវទាំងអស់ចាំមើលកូនក្រមុំនិងកូនកម្លោះថើបគ្នាអោយមើល!! » ភ្ងៀវហូរពេញហ្នឹង ពិតជាសប្បាយលើគំនរទុក្ខគេមែន ។ អោយថើបយ៉ាងមិចបើនាងមិនចូលចិត្ត ហើយក៏មិនត្រូវការពីមនុស្សម្នាក់ដែលមានឈ្មោះជាប្តីឡើយ។
YOU ARE READING
រដូវកាលទី1 " បេះដូងខ្វះកម្តៅ " (Completed ✅ )
Actionជាមនុស្សដែលស្លូតបូត ខ្លាចទៅជាមនុស្សដែលកំណាច មានអំណាចហ៊ានលើកដៃសម្លាប់មនុស្ស នេះគឺមកពីនារីម្នាក់ដែលក្បត់ចិត្តខ្លួនថែមទាំងសម្លាប់ឪពុកម្តាយខ្លួនទៀត ។ បុរសម្នាក់ដែលបាត់បង់អ្វីៗគ្រប់យ៉ាង ទាំងឪពុកម្តាយដែលត្រូវសង្សារខ្លួនសម្លាប់ និងបាត់បង់ទ្រព្យ ថែមទាំងត្រ...