Episode 01

531 27 0
                                    

" នេះរយៈពេលមួយឆ្នាំកន្លះហើយ តាគី នៅតែស្ងៀមស្ងាត់បែបនេះឬ " លោកស្រី អុីម៉ា ស្ដ្រីចំណាស់វ័យ 63 ឆ្នាំគាត់ជាយាយរបស់ក្មេងតូចដែលកំពុងតែអង្គុយសំងំ ស្ងៀមមិននិយាយអ្វីទាំងអស់ផ្ទៃមុខងាករេទៅមាត់បង្អួច

" ខ្ញុំថាបើបណ្ដោយអ្នកប្រុសតូចបែបនេះតទៀតមិនបានទេ ត្រកូល សាឈីរ៉ូ  នឹងឈានដល់ទីបញ្ចប់មិនខានទេ " ណានី ជំនិតស្ដាំរបស់លោកស្រី អុីម៉ា

" យើងមិនគួរណាបណ្ដោយឲ្យរឿងនៅឆ្នាំនោះប្រែក្លាយជាបញ្ហាចាក់ស្រេះក្នុងជម្រៅចិត្តរបស់តាគីទេ ណានី ឯងមានមធ្យោបាយអ្វីអាចធ្វើឲ្យតាគីត្រលប់មកដូចកាលពីមុនបានទេ "

" ការស្វែករកឃាតកវាពិបាកខ្លាំងណាស់ប្រៀបដូចរាវម្ជុលនៅក្នុងបាតសមុទ្រចឹង ម្យ៉ាងទៀតការស្លាប់របស់លោកម្ចាស់ លោកស្រីតូច និងអ្នកនាងម៉ារីកា ឃាតករៀបចំឡើងប្រៀបដូចជាឧបទវហេតុមិនដូចជាឃាតកម្មទេ "

" តែតាគី គេមិនយល់បែបនឹងទេ គេនៅតែបន្ទោសខ្លួនឯង នៅតែនិយាយថាខ្លួនឯងធ្វើឲ្យគ្រប់គ្នាស្លាប់ "

" លោកស្រីម្ចាស់ យល់ល្អយើងបញ្ជូនអ្នកប្រុសតូចទៅសាលា ជេមឺណាយ (Gemini) ទៅល្អទេ "
" សាលា ជេមឺណាយ ជាសាលាដែលពពេញទៅដោយក្រុមក្មេងជើងកាង និងបណ្ដុំម៉ាហ្វៀក្មេងៗ នឹងមែនទេ "

" ចាសលោកស្រីម្ចាស់ "
" តាគី វឹកហាត់តាំងតែពីតូច សុមតិ្ថភាពខាំងពូកែ ដៃជើងរហ័ស ពួកអស់នោះប្រៀបមិនបាននឹងគេទេ "

" លោកស្រីម្ចាស់ នៅចាំលោក អាដាម ទេ "
" អាដាម ស៊ូម៉ារី ? "
" ចាស "

" ត្រកូល ស៊ូម៉ារី ដែលជាត្រកូលម៉ាហ្វៀធំបំផុតនៅ អាឡឺម៉ង់ នឹងមែនទេ "

" ចាសលោកស្រីម្ចាស់ "
" ជារឿងកាលពី 30 ឆ្នាំមុន កាលនោះ លោក អាដាម និងប្ដីរបស់យើងមិនដឹងជាមានរឿងអ្វីជាមួយគ្នាទេស្រាប់តែផ្ដាច់ទំនាក់ទំនងគ្នា "

" លឺមកថាច្រើនឆ្នាំមកនេះកូនប្រុសរបស់លោកអាដាម ឈ្មោះថា រ៉េណូ ស៊ូម៉ារី បានបើកសាលារៀននេះឡើងសំរាប់វឹកហាត់កូនៗរបស់ពួកម៉ាហ្វៀដែលទន់ខ្សោយ មិនត្រឹមតែប៉ុណ្ណឹងពួកគេលាក់នូវសិស្សពូកែជាច្រើន មិនថាវាយ ឬខាងចំណេះដឹងទេ អ្នករៀននៅទីនោះគ្មានព្រំដែនទេ "

Ma Boss (Your Eyes Tell) completed✔️ Where stories live. Discover now