#សួនផ្កា🌹🌻💐
Chae/Ten :
នៅក្នុងសួនផ្កាដ៏ធំដែរមានផ្កាចម្រុះពណ៍ជាច្រើនហើយពោពេញទៅដោយក្លិនក្រអូបជាប់ច្រមុះ។ រាងតូចជាមួយនឹងអាវយឹតដៃវែងនឹងសំពត់ខ្លីលើជង្គង់សក់ខ្មៅបួងឡើងទៅលើជាមួយនឹងទឹកមុខស្រស់ស្រាយអង្គុយនៅលើបង់នៅក្នុងសួនផ្កា។«Chae!!» រាងក្រាស់កាន់បាច់ផ្កាកុលាបក្រហមមួយបាច់ដើរដម្រងមករកនាងជាមួយនឹងស្នាមញញឹម។ «អូនចាំបងយូហើយមែនទេ?»
គេនិយាយហើយក៏ទម្លាក់ខ្លួនអង្គុយជិតនាង។«មិនយូទេ!ព្រេាះអូនក៏ទើបតែមកដល់ដែរ»
«នេះសម្រាបអូន!!» Ten ក៏ហុចបាច់ផ្កាដែរគេយកមកឱ្យទៅនាង។ «ក្នុងឱកាសអី?» នាងក៏បែទៅសួរគេទាំងឆ្ងល់។ «អូនភ្លេចហើយ?រាល់ឆ្នាំអូនមិនដែរភ្លេចទេ!!» គេនិយាយទៅកាន់នាងដោយពាំនាំមកនៅទឹកមុខអន់ចិត្ត។ «អូននិយាយលេងទេ!!អ្នកណាទៅភ្លេចនេាះ!!» នាងក៏បែរមកនិយាយជាមួយគេដោយទឹកមុខញញឹមស្រស់។«ចឹងអូនថាទៅ!!វាជាថ្ងៃអី?»
«anniversary របស់ពួកយើង»
«ហឹស!!រួចខ្លួនបើមិនចឹឹងទេបងដាក់ទោសអូនមិនខាន»
«Chae!!» គេនិយាយហើយក៏អោបនាងយ៉ាងណែន
«hmm?»
«បងស្រលាញ់អូន!!»
«បងកើតអី?»
«បងមិនកើតអីទេ!បងគ្រាន់តែមានអារម្មណ៍ថាបងជិតឃ្លាតឆ្ងាយពីអូនហើយ»
«Ten?» រាងតូចចាប់ផ្តើមមិនស្រួលចិត្តក៏ងើបចេញពីកាឱបរបស់គេរួចក៏ាម្លឹងមើលមុខរបស់គេទាំងមិនយល់។
«ហា៎៎ហា៎៎!!បងនិយាយលេងទេ»
«តែអូនមិនលេងជាមួយបងទេណា!!»
«អូខេ!បងឈប់លេងបែបនេះហើយ» គេក៏ប្តូរទឹកមុខទៅជាញញឹមស្រស់ដាក់នាងវិញជាកាលួងចិត្តហើយក៏ផ្តេកក្បាលរបស់នាងឱ្យគេងលើស្មារបស់គេ។«ថ្ងៃនេះអូនទៅផ្ទះបងដែរទេ?»
«ផ្ទះបងមានកម្មវិធីអីមែនទេ?»
«គ្មានទេ!!តែថ្ងៃនេះបងប្រុសរបស់បងគាត់ត្រឡប់មកវិញហើយ»
«បងប្រុសដែរបងតែងតែនិយាយប្រាប់អូននឹងមែនទេ?»
«ហឹម!!ត្រូវហើយ»
«តែអូនខ្លាច!!»
«ខ្លាចអីទៅ?»
«បងធ្លាប់ប្រាប់អូនថាបងប្រុសរបស់បងគឺកាចហើយមិនសូវនិយាយស្តីទេ!!អូនខ្លាចគាត់មិនពេញចិត្តនឹងអូន» នាងនិយាយទៅកាន់គេហើយក៏អោនមុខចុះ
«ក្មេងឆ្កួត!!គាត់មិនមែនកាចគ្មានហេតុផលទេ!!»
រាងក្រាស់ក៏យកដៃទៅអង្អែលសក់របស់នាងក្នុងន័យលួងលោមកុំឱ្យនាងខ្លាចនឹងគិតបែបនេះ។
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed
RomanceLi «នាងជាដើមហេតុធ្វើឱ្យប្អូនប្រុសរបស់ខ្ញុំក្លាចទៅជាបែបនេះ!!!» Chae «ខ្ញុំ...ខ្ញុំគ្មានចេតនាទេ!!» Li «ខ្ញុំនឹងឱ្យនាងសងមកវិញប្រសិនបើប្អូនប្រុសរបស់ខ្ញុំគេកើតអីនេាះ!!នាងនឹងមិនអាចរស់ដោយមានសេចក្តីសុខជាដាច់ខាត!!Park Chaeyoung » Chae«ហឹកហឹក...ខ្ញុំគ្មានបំណង...