part 6

804 31 0
                                    

New day / ថ្ងៃថ្មីមកដល់
#Morning

ពេលព្រឹកប្រលឹមនៅថ្ងៃថ្មីបានមកដល់ រាងតូចបានរៀបចំខ្លួនយ៉ាងស្អាតដើម្បីទៅក្រុមហ៊ុន។ កាលពីយប់មិញនាងបានអង្គុយគិតរឿងដែរនាងត្រូវសម្រេចចិត្តអស់ពេញមួយយប់។នាងក៏យល់ព្រមរៀបកាដើម្បីមុខជំនួញនៅក្នុងក្រុមហ៊ុន។
«ម៉ាក់!!ខ្ញុំទៅធ្វើការសិនហើយ» ឆេចុះមកខាងក្រោមហើយនិយាយទៅកាន់ម៉ាក់នាងដែរនៅក្នុងផ្ទះបាយ។

«ញាុំអាហារពេលព្រឹកសិនទៅ!!»អ្នកស្រីផាក
«មិនអីទេ!!កូនទៅញាុំនៅក្រុមហ៊ុនក៏បានដែរ!!»
«ហឹម...មើលថែខ្លួនផង»
«ចាា៎៎» និយាយហើយក៏ឱ្យអ្នកបើកឡានបើកចេញទៅក្រុមហ៊ុន។
..............................

#ក្រុមហ៊ុន

រាងតូចបានឡើងមកដល់ជាន់ខាងលើនៃក្រុមហ៊ុនដោយមានបុគ្គលិកជាច្រើនមករូសរាយរាក់ទាក់នាង។
«បន្ទប់ធ្វើការរបស់លោកលីនៅឯណា?» Chae
«គឺអ្នកនាងដើរទៅត្រង់បន្តិចទៀតគឺនៅខាងស្តាំដៃ»
«អរគុណ!!» Chae
«ចាា៎៎!!» ឆេនិយាយហើយក៏ទៅរកបន្ទប់ធ្វើការបស់លីតែរៀបនឹងគោះទ្វាហើយតែក៏ឡឺសម្លេងមួយចេញពីក្នុងបន្ទប់នេាះ...«អ្ហឹស...លោក...លី»
«នេះ...??» រាងតូចក៏ជ្រួញចញ្ចើមចូលគ្នាបន្តិចហើយក៏សម្រេចចិត្តបើកទ្វានេាះទាំងកម្រោល...
[ក្រាក] ~~«ហ្អាា៎យ...» សម្លេងស្រែករបស់រាងសិចសុីនៅក្នុងឈុតជាលេខាដែរកំពុងតែចាប់ផ្តើមប្រតិបត្តិជាមួយនឹងរាងក្រាស់មិញនេះបន្លឺឡើងយ៉ាងភ្ញាក់ផ្អើល...នាងក៏ចាប់ផ្តើមរៀបចំសម្លៀកបំពាក់ឱ្យរៀបរយវិញហើយសម្លឹងមកមើលឆេ។ «ធ្វើស្អី?» ឆេឃើញបែបនេះក៏សួរទៅពួកគេទាំងពី។

«ហេតុអីនាងចូលមកមិនគោះទ្វា?»Liនិយាយហីៗធ្វើដូចជាគ្មានរឿងអីកើតឡើង។
«បើខ្ញុំគោះ!!ខ្ញុំបានមកឃើញឈុតឆាកបែបនេះទេ?»
«នាងចេញទៅវិញសិនទៅEmma!!»Li
«ចាា៎៎» និយាយហើយរាងសិចសុីក៏ដើរចេញទៅខាងក្រៅវិញដោយមិនភ្លេចសម្លឹងមកមើលឆេដោយទឹកមុខឌឺដង។ «នាងមករកខ្ញុំធ្វើអី?» Li
«ខ្ញុំត្រូវយកឯកសាមកឱ្យលោកពិនិត្យ...តែមិននឹកស្មានថាបានមកឃើញរឿងថោកទាបបែបនេះសោះ!!» Chae
«បិទមាត់របស់នាងទៅ!!ហើយអញ្ចើញចេញទៅវិញបានហើយ...» Li
«ហឹស!!ខ្ញុំក៏មិនចង់នៅដែរ...នេះ!!យកទៅ» ឆេក៏បោសឯកសានេាះនៅលើតុកនៅនឹងមុខរបស់គេរួចក៏ដើរចេញទៅតែមិនទាន់ដើរទៅផុតផងរាងក្រាស់ក៏និយាយកាត់ដំណើររបស់នាង។
«ថ្ងៃក្រោយមុននឹងចូលមកត្រូវគោះទ្វាជាមុន!!មិនមែនគ្មានសុជីវធម៍បែបនេះ» Li
«ហឹស...ដឹងហើយ!!» និយាយហើយក៏ដើរចេញទៅទាំងទឹកមុខមិនសូវល្អ...។ «ខូចភ្នែកអស់...!!ចេះមកធ្វើរឿងឆ្កួតៗបែបនេះនៅក្នុងក្រុមហ៊ុនទៅកើត»

ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed Where stories live. Discover now