រឿង: ចិត្តស្អប់បង្កប់ស្នេហ៍ ភាគ១៩
Villa Park
Li បានជូនChae មកដល់ផ្ទះរបស់នាង រាងតូចចុះពីឡានជាមួយនឹងថង់ឥវ៉ានជាច្រើន...«ត្រឡប់ទៅវិញទៅ!!»
នាងនិយាយទៅកាន់អ្នកក្នុងឡានក្នុងន័យឱ្យគេត្រឡប់ទៅវិញ ហើយក៏រៀបដើរចូលទៅក្នុងផ្ទះវិញ
«ន៎៎ែ!! ឈប់សិន!»Li
«យ៉ាងម៉េចទៀតហើយ?»Chae
«មិនគិតអរគុណបងមួយម៉ាតទេហ្អេ៎៎?»Li
«អាណាអ្នកចង់ជូនមោ?»Chae
«ចុមឈ្លើយ!! ចាប់បឹតមាត់ឡូវហើយ!»Li
«ត្រឡប់ទៅវិញបានហើយ!» Chae
«បាន!! ទៅវិញក៏បាន! ចាំថ្ងៃស្អែកបងមកម្តងទៀត?»
និយាយចប់ក៏បើកឡានចេញទៅ
«ផ្ទះលោកឯងនៅនឹងមែន?ឆឹស» រាងតូចនិយាយកាន់ទៅឡានដែបើកចេញទៅមិញនេះ ហើយក៏ដើរចូលក្នុងផ្ទះវិញដោយទឹកមុខញញឹមញញែម។ «Chae!!!»
«បងប្រុស?» Chae
«បងមានរឿងចង់និយាយជាមួយ!»Soo ដែអង្គុយនៅលើសាឡុងកាន់កាសែតមួយបាច់សួរទៅប្អូនស្រីរបស់គេ
«រឿងអី?»Chae
«ចូលមកអង្គុយមក»Soo
រាងតូចក៏ដាក់ឥវ៉ានចុះហើយដើរទៅអង្គុយជិតបងប្រុសរបស់នាង...
«បងមានរឿងអីហ្អេ៎៎?» Chae
«ថ្ងៃឯងឈឺពោះនោះ ឯងបានញាុំអីផ្តេសផ្តាសខ្លះ?» Soo
«ហេតុអីសុខៗរំលឹករឿងនេះ?» Chaeចាប់ផ្តើមប្រែទឹក
មុខទៅជារាបស្មើមួយរំពេចពេលដែគេរំលឹករឿងនេះ។
«បងចង់ដឹងថាហេតុអីបានជាកូនរបស់ឯងរលូត»Soo
«ថ្ងៃនោះខ្ញុំមិនបានញាុំអីផ្តេសផ្តាសនោះទេ.»
«ចុះហេតុអីកូនឯងត្រូវរលូតនោះ? បើឯងមិនបានញាំុអ្វីខុស...»
«ខ្ញុំធ្វើមិចនឹងដឹងទៅ!!»
«ថ្ងៃនោះឯងចេញទៅណាខ្លះ?»
«ទៅផ្សារទំនើបហើយក៏ជួបនឹងLi!!»
«Li? ហើយបន្ទាប់មកវាមានបបួលឯងទៅណាដែទេ?»
«គេគ្រាន់តែចង់និយាយជាមួយខ្ញុំប៉ុន្មានម៉ាតប៉ុន្នោះ! ខ្ញុំក៏បានផឹកទឹកដោះគោដែគេយកមកឱ្យ»
«ទឹកដោះគោ?»
«ចា៎ា!!...បងសង្ស័យគេហ្អេ៎?»
«មែនហើយ!! បងជឿជាក់ច្បាស់ណាស់ថាវាជាអ្នកធ្វើ»
«ចុះឯណាផុសតាំង?...ខ្ញុំមិនជឿទេ!! ខ្ញុំសុំឡើងទៅសម្រាកសិនហើយ» រាងតូចក្រោកឈរឡើងអស់កម្ពស់ហើយដើរទៅយកឥវ៉ានរួចរត់ឡើងទៅខាងលើបាត់ដោយអារម្មណ័មិនល្អ។
«Chae!!!» Soo#ក្នុងបន្ទប់
Chaeឡើងមកដល់ក្នុងបន្ទប់ភ្លាមក៏ឡើងទៅអង្គុយនៅចុងពូកទាំងក្នុងចិត្តកំពុងច្របូកច្របល់ នាងកំពុងតែគិតថាអ្វីដែរបងប្រុសនាងនិយាយវាជាកាពិតឫក៏មិនមែន នាងមិនគិតនោះទេថាLiហ៊ានលើកដៃធ្វើរឿងទាំងនេះ។
«លោកមិនបានធ្វើទេមែនទេ?» រាងតូចនិយាយដង្ហើយ
តិចៗដោយអារម្មណ៍មិនស្ងប់។ បន្ទាប់ពីអង្គុយគិតអស់មួយស្របកនាងក៏ទៅងូតទឹកផ្លាស់សម្លៀកបំពាក់ចូលគេង។#New day
ឡានស្ព័រពណ៍ខ្មៅសារីចុងក្រោយគេឈប់នៅមុខផ្ទះរបស់រាងតូចChae Young ។ ម្ចាស់កាយរឹងមាំចុះពីលើឡានដោយទឹកមុខញញឹមញញែម...
«ទៅហៅChaeមក!!» Liនិយាយទៅកាន់អ្នកបម្រើដែរដើរចេញមកទទួលគេមិញនេះឱ្យឡើងទៅប្រាប់ ឆេ ថាគេមកនាំនាងចេញទៅដើរលេង...។
«ចា៎ា!!!»
១០នាទីក្រោយ...រាងស្តើងតូចច្រលឹងដើរចេញមកខាងក្រៅជាមួយអាវយឹតសនឹងខោខ្លី សក់បួងឡើងទៅលើឱ្យឃើញនៅកដល់សខ្ចីរបស់នាង...នាងស្លៀកពាក់សាមញ្ញបែបនេះហើយក៏នៅតែស្អាត... «តោះ!!!»
«...» រាងតូចមិននិយាយអីហើយក៏ដើរចូលទៅក្នុងឡាន។
ប៉ុន្មាននាទីក្រោយឡានសារីទំនើបក៏បើកចេញពីភូមិគ្រឹះនេះ...
*Li/Chae ...*
LiបាននាំChaeដើរលេងគ្រប់ទីកន្លែងទាំងអស់ ដូចជា នាំនាងទៅសួនកំសាន្តទៅសួនផ្កា ផ្សាទំនើបទិញរបស់រប្រើប្រាស់របស់ញាំុមើលកុន ជិះស្គីទឹកកកនៅច្រើនទៀត ធ្វើឱ្យរាងតូចមានអារម្មណ៍ថាពេលនេះគេល្អដាក់នាងណាស់គេនាំនាងទៅគ្រប់ទីកន្លែងដែរនាងចង់ទៅ.....
បន្ទាប់ពីដើរលេងឆ្អែតLiក៏នាំChaeឡើងមកលើភ្នំមើលទេសភាពនៅថ្ងៃរៀបលិចជាមួយគ្នា...រាងតូចឈរសម្លឹងមើលថ្ងៃលិចហើយក៏មកសម្លឹងមុខរបស់រាងក្រាស់វិញ។
«អូនកើតអី?» Liក៏ងាកមកសម្លឹងមុខរបស់នាងដោយឆ្ងល់
«គ្មា..គ្មាអីទេ!!»
«Chae! និយាយប្រាប់បងត្រង់មក!» ដៃក្រាស់ក៏ចាប់ដៃរបស់នាងទាំងពី...
«បើខ្ញុំនិយាយទៅលោកទទួលយកបានទេ ឆ្លើយនឹងសំណួរខ្ញុំបានដែរទេ?»
«អូនសួរមកចុះ!! បងនឹងឆ្លើយ!!»
«លោក...លោកដាក់ថ្នាំនៅក្នុងកែវទឹកដោះគោមែនទេ?»
រាងតូចចាប់ផ្តើមសួរសំណួរដែចាក់ដោតទៅគេទាំងញ័រ
បបូមាត់...ភ្នែកក៏ចាប់ផ្តើមមានទឹកសន្សើមចេញមកក្នុងរវង់ភ្នែក។
«Chae!!!»
«អ្ហឹក...មិនបាច់និយាយទេ...ខ្ញុំដឹងចម្លើយហើយ!»
រាងតូចនិយាយកាត់គេហើយបែខ្នងដើរចេញទៅព្រោះនាងមើលដឹងបាត់ទៅហើយថាជាស្នាដៃគេ។
«Chae!!បង...បងសូមទោស! បងធ្វើនេះព្រោះមិន
ចង់បាត់បងអូនប៉ុន្នោះ» ដៃក្រាស់មកចាប់ឱបនាងពីក្រោយយ៉ាងណែន...ផ្ទៃមុខសង្ហាក៏លោចុះមកជិតថ្ពាល់របស់
នាងនិយាយដោយដឹងកំហុស។
«អ្ហឹកៗ...លែងទៅ»
«Chae!»
«ខ្ញុំប្រាប់ឱ្យលែង!!....អឹស»
[ផាច់....] ផ្ទៃមុខសង្ហារត្រូវងាកទៅម្ខាងដោយកម្លាំងរបស់រាងតូច...
«ចាប់ពីពេលនេះទៅឈប់រវល់នឹងជីវិតរបស់ខ្ញុំទៀត!! លោកនឹងខ្ញុំពួកយើងលែងលះគ្នារួចហើយ» និយាយទាំងអួលដើមកហើយដើរចេញទៅទាំងទឹកភ្នែកដាបជាប់ថ្ពាល់...
"បងដឹងហើយថា ប្រាកដជាមានថ្ងៃនេះ!!"គេដឹងតាំងពីវីនាទីដំបូងដែគេលើកកែវទឹកដោះគោនោះឱ្យនាងម្លេះ តែគេនៅតែធ្វើទោះដឹងថាវាខុសហើយធ្វើឱ្យនាងស្អប់គេក៏ដោយក៏ប៉ុន្តែគេគ្មានចម្រើសនោះទេ។ គេមិនមែនមិនស្រលាញ់កូនមួយនោះទេ តែគេស្រលាញ់ជីវិតរបស់នាងជាងអ្វីៗទាំងអស់។
To be continued
🥀Rose🥀
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed
RomanceLi «នាងជាដើមហេតុធ្វើឱ្យប្អូនប្រុសរបស់ខ្ញុំក្លាចទៅជាបែបនេះ!!!» Chae «ខ្ញុំ...ខ្ញុំគ្មានចេតនាទេ!!» Li «ខ្ញុំនឹងឱ្យនាងសងមកវិញប្រសិនបើប្អូនប្រុសរបស់ខ្ញុំគេកើតអីនេាះ!!នាងនឹងមិនអាចរស់ដោយមានសេចក្តីសុខជាដាច់ខាត!!Park Chaeyoung » Chae«ហឹកហឹក...ខ្ញុំគ្មានបំណង...