part 10

869 34 0
                                    

New day :
ព្រឹកប្រលឹឹឹមថ្ងៃថ្មីបានមកដល់ នៅក្នុងបន្ទប់មួយយ៉ាងប្រណឹតមានរាងស្តើងដែរគ្មានសម្លៀកបំពាក់គេងនៅលើពូកដែររញេរញៃដាបដោយស្នាមឈាមពាសពេញ។ ឆេចាប់ផ្តើមបើកភ្នែកឡើងទាំងលំបាក...ភ្នែកដែរស្រស់ស្អាតពេលនេះប្រែទៅជាក្រហមជាំជុំវិញទាំងសងខាង...រាងកាយដែរត្រូវគេញាំញីកាលពីយប់មិញក៏ឈឺខ្លាំងដូចជាគេចាប់ហែកជាពីយ៉ាងចឹង...ទាំងផ្សា...ទាំងក្រហាយ...ជាពិសេសត្រង់កន្លែងនេាះ...ឆេចាប់ផ្តើមបើកភ្នែកឡើងទាំងលំបាកហើយក្រោកអង្គុយ...
«ហឹកហឹក...ហេតុអីក៏រឿងឆ្កួតៗអស់នេះកើតឡើងចំពោះខ្ញុំបែបនេះ?» ទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះមកកាត់ផែនថ្ពាល់ដែរសរស្អាតជាមួយនឹងប្រយោគដល់សែនឈឺចាប់...
«ខ្ញុំខុសអី??ហេតុអីធ្វើបែបនេះ??ហឹកហឹក...ហេតុអី?»
រាងតូចនិយាយចប់ក៏បិទភ្នែកដែរពោពេញទៅដោយទឹកសន្សើមនេាះទាំងភាពឈឺចាប់...នាងសួរទៅខ្លួនឯងដដែរៗថាហេតុអ្វីរឿងទាំងនេះកើតឡើងចំពោះនាង? មែនហើយនាងខុសអីទៅ?ហេតុអីក៏ជាន់ឈ្លីនាងបែបនេះ? រាងតូចក៏ផ្តេកខ្លួនដេកទៅវិញទាំងអស់កម្លាំង...

#រសៀលថ្ងៃត្រង់

លីបានត្រឡប់មកពីបុណ្យសពរបស់
ថេនវិញ...រាងក្រាស់ដើរចូលមកក្នុងជាមួយនឹងកញ្ចប់ថ្នាំម្យ៉ាងហើយដើរឡើងទៅខាងលើ... [ក្រាក]
«នេះនៅមិនទាន់ក្រោកទៀតហ្អេេ??...នាងចង់នៅដេករំអួយដល់ណាទៀត??»
«. . . » ឆេក៏បើកភ្នែកឡើងតែនាងមិនតបនឹងគេមួយម៉ាតសោះផ្ទុយទៅវិញនាងបែជាមិនមើលមុខគេទៅវិញ...
«ឆាប់ទៅងូតទឹកហើយរៀបចំខ្លួនទៅក្រុមហ៊ុនជាមួយខ្ញុំ»
«ខ្ញុំមិនទៅ»
«បើនាងមិនទៅ...នាងនឹងដឹងគ្នាជាមួយខ្ញុំ»
«. . .» គ្មានកាឆ្លើយតប
«មិនទៅទៀតមែនទេ??»
«ហ្អាាយ៎៎..ធ្វើស្អី?» រាងក្រាស់ក៏ចូលមកលើកបីនាងទាំងគ្មានសម្លៀកបំពាក់សំដៅទៅបន្ទប់ទឹក...ឆេក៏ព្យាយាមយកដៃតូចៗរបស់នាងទៅបាត់បាំងដើមទ្រូងរបស់នាងទាំងខ្មាសអៀន
[ប្រូង] លីក៏ទម្លាក់នាងនៅក្នុងអាងទឹកដែរមានទឹកពាសពេញ
«អូយ...ហឹកហឹក..អាក្រក់ណាស់» ឆេក៏បែមកសម្លកមុខរបស់គេយ៉ាងខឹង។
«ខ្ញុំមិនអាក្រក់ដល់នាងទេ!!»
«ខ្ញុំទៅធ្វើស្អីលោក??»
«កុំនិយាយច្រើន!!នាងត្រូវប្រមូលកម្រាលពូកទាំងអស់នេះទៅបោកឱ្យស្អាតហើយក៏ត្រូវរៀបចំផ្ទះនេះដូចគ្នា!!ក្នុងរយះពេល1ម៉ោង..ខ្ញុំនឹឹងមកនាំនាងទៅក្រុមហ៊ុន»
«1ម៉ោង?លោកមិនច្រឡំទេហ្អេេ?»
«គ្មានកាបដិសេធអ្វីទាំងអស់!!»
«នេះ...ហួសហេតុពេកហើយ»
«ងូតទឹកស្លៀកពាក់រួច!!កុំភ្លេចលេបថ្នាំដែរខ្ញុំដាក់នៅលើតុកផង...» និយាយចប់ក៏ចុះទៅខាងក្រោមវិញបាត់។
«ថ្នាំ...ថ្នាំស្អី?» ឆេក៏និយាយទាំងឆ្ងល់នៅក្នុងចិត្តហើយក៏បង្វែអារម្មណ៍មកងូតទឹកវិញព្រេាះខ្លាចរៀបចំកាងាផ្ទះមិនទាន់...។
1ម៉ោងកន្លងផុតឆេក៏បានរៀបចំផ្ទះបោសជូតយ៉ាងរៀបរយរួមទាំងបោកសម្លៀកបំពាក់នឹងកំរាលពូកដែរលីឱ្យបោកយ៉ាងស្អាតទៀតផង... «ហុើយ...ហត់ណាស់» ឆេក៏
ដាក់ខ្លួនអង្គុយនៅលើសាឡុងហើយនិយាយទាំងអស់កម្លាំង
[ងឹត...] សម្លេងចាប់ហ្រ្វាំងឡានបន្លឺឡើង
«នេះប្រុងជិះឡានទៅស្លាប់មែនទេ??បានជាចាប់ហ្រ្វាំងទាន់ហនបែបនេះ?» នាងក៏និយាយតិចៗទាំងម៉ូវចិត្ត
«រួចរាល់អស់ហើយមែនទេ?»
«រួចអស់ហើយ!!បើមិនរួចក៏មិនហ៊ានមកអង្គុយបែបនេះទេ»
«បានសម្តីណាស់ណ៎៎??ឆាប់ឡើងឡានទៅ»
«មិនទៅបានទេ??ខ្ញុំមិនស្រួលខ្លួន»
«1...»
«ខ្ញុំនិយាយមែនណា»
«2...»
«នេះលោក....»
«3...»
«ទៅហើយៗ» និយាយហើយក៏ប្រញាប់រត់ទៅក្នុងឡានទាំងកន្លែងដែរនៅប្រលោះជើងនេាះនៅឈឺនៅឡើយ...
«ហុឹស...» រាងក្រាស់ញញឹមចុងមាត់ហើយក៏ឡើងឡានបើកចេញទៅ។

ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed Where stories live. Discover now