#Morning
ពន្លឺនៃព្រះអាទិត្របានរះឡើងជះចូលក្នុងបន្ទប់ខនដូដល់ធំរបស់ម្ចាយកាយរឹងមាំដែកំពុងគេងឱបរាងតូចនៅក្នុងភួយដោយគ្មានសម្លៀកបំពាក់។ ព្រះអា
ទិត្រជះចូលតាមបង្អួចប៉ះនឹងមុខតូចៗរបស់រាងស្តើងធ្វើឱ្យនាងត្រូវបើកភ្នែកឡើងសន្សឹមៗ... រាងកាយគ្មានកម្លាំងកំហែងព្យាយាមរើទៅម្ខាងព្រោះខ្លួនរបស់នាងត្រូវដៃក្រាស់របស់គេឱបជាប់...ដៃតូចៗចាប់ទាញដៃរបស់គេចេញពីខ្លួនរបស់នាងយឹតៗ... «ចង់ទៅណា?» រាងក្រាស់ក៏បើកភ្នែកឡើងហើយសួរទៅកាន់នាងខណះដៃឱបនាងជាប់។
«ទៅផ្ទះ!!» រាងតូចនិយាយហីៗដោយមិនសម្លឹងមុខរបស់គេ នាងប្រហែលជាឆ្អែតចិត្តពេក ទើបមិនចង់ច្រលក់មាត់ជាមួយគេ។ «បងប្រុសអូនមិននៅទេ!! មិនបាច់ទៅទេ»
«ហេតុក៏លោកដឹង? បើគាត់ត្រឡប់មកវិញមិនឃើញខ្ញុំនៅផ្ទះនោះ» ឆេក៏ងាកមកសម្លឹងមុខរបស់ចំៗ គេមិនយល់ពីនាងទេថាបើបងប្រុសដឹងនោះ អ្នកដែឈឺខ្លួនគឺគេនឹងហើយ។
«អូនក៏ឆ្លើយតាមនឹងទៅ!!» គេនិយាយធម្មតាៗដូចគ្មានរឿងអីកើតឡើងសោះ ខុសពីនាងដែរកំពុងពី
បាកចិត្តមិនដឹងត្រូវធ្វើអ្វីបន្ត។ «លែងដៃ!! » រាងតូចយកដៃទាំងគូទៅទាញដៃគេចេញតែគេមិនព្រមលែង... «លោកជាសត្វតុកកែហ្អេ៎?បានតោងស្អិតមិនព្រមលែងបែបនេះ?» នាងទ្រាំមិនបានក័ថាឱ្យគេប៉ាំងៗតែគេបែជាមិនខឹងថែមទាំងញញឹមអស់សំណើចនឹងពាក្យសម្តីរបស់នាងទៀត។
«ហុឺយ...!!» រាងតូចដកដង្ហើមធំរួចក៏ឈប់ទាញដៃគេចេញហើយបែខ្នងដេកបន្តទាំងខឹងនឹងគេស្ទើផ្ទុះទៅហើយ។
«ហុឹស...ស្តាប់បង្កាប់បែបនេះល្អហើយ! គេងបន្តទៅ» រាងក្រាស់ក៏ញញឹមចុងមាត់បន្តិចមុននឹងយកដៃម្ខាងទៀតទៅអង្អែលសក់របស់នាង។ ពួកគេក៏នាំគ្នាគេងបន្តដោយសាអស់កម្លាំងពីរឿងយប់មិញ រាងតូចក៏លង់លក់ដូចគ្នាព្រោះនាងក៏នៅឈឺខ្លួនមិនស្ទើដែរ...
#afternoon
ពេលនេះថ្ងៃរះខ្ពស់ណាស់ហើយឆេនៅមិនទាន់ក្រោកនៅឡើយ ខុសពីរាងក្រាស់គេបានក្រោកមុននាងហើយទៅធ្វើម្ហូបសម្រាប់នាងដូចជាស៊ុបជាដើម...ដើម្បីប៉ូវកម្លាំងនាងព្រោះគេដឹងថាកាលពីយប់មិញនាងត្រូវមិនតិចទេដោយសាគេមិនបានថ្នមនាង។ បន្ទាប់ពីរៀបអាហារដាក់លើតុករួចរាល់គេក៏ដើរទៅក្នុងបន្ទប់ដើម្បីដាស់នាង។
«ឆេ!! ក្រោកឡើង! ថ្ងៃហើយ» លីក៏ដើរទៅដាស់នាងឱ្យក្រោកតែនាងដូចជាមិនព្រមក្រោកសោះទើបគេឡើងទៅទាញនាងឱ្យក្រោក។
«ហុឹម...!! » រាងតូចក្រហឹមក្នុងបំពង់កបន្តិចទាំងនៅបិទភ្នែកនៅឡើយ។
«ហេតុអីក្តៅខ្លួនបែបនេះ?» លីយកដៃទៅស្ទាបក្បាលនឹងទ្រូងរបស់នាងទើបដឹងថានាងក្តៅខ្លួនខ្លាំងខុសធម្មតា...
«ខ្ញុំ...ខ្ញុំឈឺពោះណាស់!!» ឆេក៏បង្ហើបមាត់និយាយតិចៗដូចជាគ្មានកម្លាំងអីបន្តិចសោះ ៖
«មិនអីទេ! ទៅងូតទឹកសិនទៅ! »
«ហឹម!!!» ឆេងក់ក្បាលតិចៗដោយមិនជំទាស់នឹងសម្តីរបស់គេ....
«មោះ!! បងបី» រាងរឹងមាំក៏លើបីនាងទៅបន្ទប់ទឹកទាំងនាងគ្មានសម្លៀកបំពាក់ គេដាក់នាងចូលទៅក្នុងអាងទឹក
ឧណ្ឌៗដែរគេបានត្រៀមសម្រាប់នាងរួចជាស្រេច។ បន្ទាប់ពីដាក់នាងចូលទៅក្នុងអាងរួចគេក៏ចេញមកវិញទុកឱ្យនាងសម្អាតខ្លួននៅក្នុងបន្ទប់ទឹកនោះ... «Li !!!!» រាងតូចដែ
ងូតទឹកសម្អាតខ្លួនរួចរាល់ក៏ចេញមកខាងក្រៅជាមួយ
កន្សែងរុំខ្លួនរបស់នាង....
«យ៉ាងម៉េចហើយ?» លីក៏ប្រញាប់ចូលមករកនាងភ្លាម
«ខ្ញុំ...ខ្ញុំមករដូវហើយ!! លោក...» រាងតូចនិយាយទាំងអឹមអៀនមិនហ៊ានសម្លឹងមុខគេចំ ព្រោះនាងគិតថាវាគួឱ្យខ្មាស់ណាស់ដែរប្រាប់រឿងទៅគេព្រោះគេជាមនុស្សប្រុស
«បងយល់ហើយ!!!បងនឹងទៅទិញឱ្យអូន!!» រាងក្រាស់ក៏ប្រញាប់ប្រញាល់ទាញសោឡានចេញទៅភ្លាមខណះដែររាងតូចនិយាយមិនទាន់ចប់ផង។
«នេះទៅទិញ ប្រាប់គេថាមិច?បើវាមានច្រើនប្រភេទ
យ៉ាងនេះ?» រាងស្តើងស្រដីចប់ក៏ដើរទៅអង្គុយនៅលើពូកចាំគេត្រឡប់មកវិញ។១៥នាទីក្រោយ Liក៏ត្រឡប់មកវិញជាមួយថង់ខ្មៅមួយធំល្មម ។ «នេះ!!» លី ក៏ហុចថង់នោះឱ្យទៅឆេដែរអង្គុយនៅលើពូកចាំគេ។ ដៃតូចចាប់យកថង់ពីដៃរបស់គេរួចស្រាយវាមើលក៏ឃើញសំឡីអនាម័យជាច្រើនដុំ ៖
«ស្អីនឹង?» ឆេក៏និយាយទាំងឆ្ងល់ ហេតុអីគេទិញមក
ច្រើនយ៉ាងនេះ ព្រោះនាងគិតថាទិញតែមួយដុំវាគឺគ្រប់គ្រាន់ហើយតែនេះគេទិញច្រើនណាស់...
«គឺរបស់ដែអូនត្រូវកានឹងហើយ!!» លីក៏និយាយធម្មតាៗ
«ហេតុអីទិញច្រើនយ៉ាងនេះ?»
«គឺអ្នកលក់ប្រាប់ថា មានអាអត់ស្លាប មានអាមានស្លាប់ ស្អីអស់នោះ បងមិនដឹងថាអូនប្រើមួយណាដូច្នេះ...» រាងក្រាស់និយាយបន្តើធ្វើជាយកម្រាមដៃមករាប់ប្រាប់នាងបន្តើ គេមិនដឹងទេថានាងប្រើមួយណា ព្រោះពេលដែទៅដល់អ្នកលក់ប្រាប់ថាមានច្រើនម៉ាកណាស់ ដូច្នេះគេខ្លាចទិញខុសក៏ទិញទាំងអស់តែម្តងទៅ។
«ដូច្នេះក៏ទិញទាំងអស់ចឹងហេ៎?»
«អឹម!!!» លីក៏ឆ្លើយទាំងញាក់ស្មដាក់នាងបន្តិចមុននឹងញញឹមខ្ចឹបដាក់នាង ។
«ហុឺយ...អគុណ!!» ឆេដក់ដង្ហើមធំបន្តិចមុននឹងនិយាយអរគុណទៅរាងក្រាស់ ទោះជាយ៉ាងណាគេក៏ខំទៅទិញវាមកឱ្យនាងដែរ នាងត្រូវតែអរគុណគេ។
«ប្តូរពីពាក្យអរគុណទៅជាស្នាមថើបបានទេ?» រាង
សង្ហារនិយាយបន្តើឱនមុខមកជិតនាងបន្តើ
«អត់ទេ!!» ឆេប្រញាប់ប្រកែកភ្លាមហើយក៏គិចមុខចេញទាំងថ្ពាល់ឡើងក្រហមដូចផ្លែប៉ោមទៅហើយ។
«ហុឺស...មិនឱ្យថើប...ក៏ថើបដែរ!! សឺត....»រាងក្រាស់ក៏ស្ទុះទៅថើបថ្ពាល់ដែកំពុងក្រហមប្រឺងៗនោះភ្លាម...ហើយក៏ដក់បបូមាត់ចេញពីថ្ពាល់របស់នាងវិញដោយញញឹមឌឺដាក់នាង
«នេះលោក!!!» ឆេរហ័សងាកមកសម្លឹងមុខគេដោយអារម្មណ៍ខឹង នាងមិនឱ្យថើបតែគេនៅតែចចេសថើបទាល់តែបាន...«យ៉ាងម៉េច?» លីនៅតែសួរទាំងញាក់ចិញ្ចើមឌឺនាងមិនឈប់ គេមិនដឹងទេថាស្នាមញញឹមឌឺដងបែបនេះធ្វើឱ្យឆេខឹងប៉ុន្នា។ រាងតូចខាំបបូមាត់បន្តិចមុននឹងកាន់សំឡីនោះដើរចូលក្នុងបន្ទប់ទឹក។
«ហុឺស...ខឹងបែបនេះគួឱ្យស្រលាញ់ណាស់!» រាងក្រាស់ឈរញញឹមម្នាក់ឯងនឹងសកម្មភាពរបស់នាងមិញនេះ
[រីងៗ....] សម្លេងទូរស័ព្ទ
រាងរឹងមាំក៏ទាញទូរស័ព្ទចេញពីហ៊ោប៉ាវយកមកនិយាយ
បន្ទាប់ពីនិយាយទូរស័ព្ទចប់គេក៏ទាញសោឡានចេញទៅខាងក្រៅ ដូចជាប្រញាប់ប្រញាល់ណាស់។
To be continued
🥀Rose 🥀
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed
RomanceLi «នាងជាដើមហេតុធ្វើឱ្យប្អូនប្រុសរបស់ខ្ញុំក្លាចទៅជាបែបនេះ!!!» Chae «ខ្ញុំ...ខ្ញុំគ្មានចេតនាទេ!!» Li «ខ្ញុំនឹងឱ្យនាងសងមកវិញប្រសិនបើប្អូនប្រុសរបស់ខ្ញុំគេកើតអីនេាះ!!នាងនឹងមិនអាចរស់ដោយមានសេចក្តីសុខជាដាច់ខាត!!Park Chaeyoung » Chae«ហឹកហឹក...ខ្ញុំគ្មានបំណង...