#Villa Park
រាងតូចក្នុងឈុតសាមញ្ញបួងសក់ឡើងទៅលើអង្គុយ
ចាក់ស្រោមជើងតូចៗជាច្រើនគូទុកសម្រាប់កូនរបស់នាងដោយស្នាមញញឹម...
«អ្នកនាង! មានមនុស្សមករក» អ្នកបម្រើស្រីម្នាក់បានរត់មករកនាង...
«អ្នកណា?»
«គឺ...»
«គឺបង...» រាងក្រាស់ដើរចូលមកខាងក្នុងផ្ទះទាំងដែរម្ចាស់ផ្ទះមិនទាន់នឹងអនុញាតផង...
«អូយ!!» រាងតូចស្រែកផ្លាត់សម្លេងពេលដែរដៃរបស់ខ្លួនមិនប្រយ័ត្នត្រូវមុតម្ជុលដោយចៃដន្យ...
«Chae!!!» Liរហ័សចូលទៅចាប់កាន់ដៃនាងមកមើលទាំងបារម្មណ៍...
«យ៉ាងម៉េចហើយ?»
«ថយចេញទៅ! លោកមកទីនេះបានយ៉ាងម៉េច? ពេលណាទើបដោះលែងខ្ញុំ?» រាងតូចក៏រហ័សរុញគេចេញហើយថយក្រោយពីគេមួយជំហ៊ានដោយមិនចង់នៅជិត។
«គឺបងមករកអូន!!»
«ត្រឡប់ទៅវិញទៅ ទីនេះមិនស្វាគម៍លោកទេ!!»
«បងមិនទៅណាអ្នកទាំងអស់!!»
«លោកចាំសម្តីដែខ្ញុំបាននិយាយដែរទេ?»
«បងមិនខ្វល់ទោះបងត្រូវជាប់គុកក៏បងត្រូវតែមកសូម
កាអភ័យទោសពីអូនឱ្យបាន»
«ហេតុអីលោករឹងទទឹងបែបនេះ?»
«បងសុខចិត្តធ្វើមុខក្រាស់ក៏បងមិនព្រមត្រឡប់ទៅវិញដែរ»
«លោក...» រាងតូចចាប់ផ្តើមឈរមិនជាប់បម្រុងនឹងដួលដោយសាកម្លាំងនាងចុះខ្សោយ...
«Chae!!អូនកើតអី?» រាងក្រាស់រហ័សចូលទៅត្រកងរាងតូចជាប់ទ្រូងព្រោះខ្លាចនាងដួល...
«កុំមករវល់ជាមួយខ្ញុំ! » ប្រអប់ដៃតូចៗរុញគេចេញតែគេមិនព្រមលែងនាងទាល់តែសោះ...
«រឹងណាស់! និយាយមិនស្តាប់...មោះបងបី» Liក៏លើកបីនាងឡើងទៅខាងលើ ចំណែកអ្នកបម្រើនៅក្នុងផ្ទះក៏មិនមានអ្នកណាហ៊ានហាមឃាត់នោះទេ ព្រោះពួកគេអាចមើលដឹងថាទំនាក់ទំនងអ្នកនាងរបស់គេនឹងLiជាអ្វីទើបពួកគេសុខចិត្តឈរមើលមិនហាមឃាត់។
(អ្នកបម្រើផ្ទះនេះឆ្លាត🥴)
«អេ៎!! ដាក់ចុះ»
#In Room
រាងក្រាស់បានបីChaeមកដាក់ឱ្យអង្គុយលើពូកថ្នមៗមុននឹងដើររកប្រអប់ថ្នាំដើម្បីយកមកលាបរបួសឱ្យនាង...
«លោករកស្អី?»
«រកថ្នាំលាបរបួស ឱ្យកូនឆ្មា»
«អ្នកណាឆ្មា!!?»
«អូរ!!មិនមែនឆ្មាទេ គឺខ្លា!»
«ហ្អាយ៎...នេះលោក» រាងតូចរហ័សយកខ្នើយដែរនៅក្បែខ្លួននោះគប់ទៅគេយ៉ាងខឹង...
«អូយ...!!»
«ចេញទៅវិញទៅ»
«មិនទៅ! នៅឱ្យស្ងៀមទៅបងទៅយកថ្នាំមក
លាបរបួសឱ្យ» និយាយហើយក៏ចុះទៅខាងក្រោមសួរអ្នកបម្រើឱ្យយកថ្នាំឱ្យគេ...រាងក្រាស់បម្រុងនឹងដើរឡើងមកខាងលើជាមួយនឹងថ្នាំលៀបរបួសហើយ តែក៏តុចដំណើរវិញដោយក្រលែកឃើញស្រោមជើងនៅលើតុកដែររាងតូចបានចាក់មិញនេះ... គេជ្រួញចិញ្ចើមចូលគ្នាបន្តិចមុននឹងសួរអ្នកបម្រើដែរដើរកាត់នោះ... «នេះជាស្អី? Chaeចាក់ឱ្យអ្នកណា?»
«អឺ...គឺអ្នកនាងគាត់ចាក់សម្រាប់កូនរបស់គាត់!»
«ថាម៉េច?នេះមានន័យថា...»
«ចា៎ា!!មែនហើយ»
រាងក្រាស់មិនតបក៏ប្រញាប់រត់ឡើងទៅខាងលើទាំងសប្បាយចិត្ត... [ក្រាក]
«Chae!!» រាងក្រាស់រហ័សរត់មកឱបរាងតូចដែរអង្គុយផ្អែកខ្នងនៅលើគ្រែយ៉ាងណែន...
« . . . » រាងតូចភាំងបន្តិចមិនយល់ពីកាយវីកាគេពេលនេះ
«Chae! អូនដឹងទេ បងសប្បាយចិត្តណាស់»
«លោកកើតអី?»
«អូនមានកូនហេតុអីមិនប្រាប់បង?»
«នេះលោកដឹងហើយ?»
«អូនចង់បំបែកគេចេញពីបងហ្អេ៎?»
«មិនមែនចឹងទេ!!»
«ចុះហេតុអី?ហេតុអីក៏រត់មកទីនេះ?»
«បើខ្ញុំប្រាប់ទៅលោក...លោកអាចនឹងមានសម្ពាតដែរត្រូវមកទទួលខុសត្រូវលើកូនម្នាក់នេះ...ខ្ញុំមិនចង់ប្រើកូនមួយនេះចងជើងរបស់លោកទេ!»
«Chae!!ហេតុអីអូនគិតបែបនេះ? »
«ចុះពិតទេ? លោកមិនបានស្រលាញ់ខ្ញុំ ខ្ញុំក៏មិនចង់ប្រើកូនមួយនេះចងលោកទុកដែរ» រាងតូចនិយាយហើយក៏បែ
មុខចេញទៅម្ខាង...
«Chae!ស្តាប់បង! បងស្រលាញ់អូនណាស់ ស្រលាញ់លើសពីជីវិតរបស់បងទៅទៀត»
«អ្ហឹកៗ...» ទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះមកមិនដឹងខ្លួន
«បងដឹង! អូននៅខឹងនឹងបងនៅឡើយ...មិនអីទេ! ចាំពេលអូនបាត់ខឹងចាំយើងមកនិយាយទៀត! មោះបង
លៀបថ្នាំឱ្យ» Liក៏ចាប់ផ្តើមទាញដៃរបស់នាងរួចលៀបថ្នាំថ្នមៗមុននឹងយកបងបិទរបួសបិទឱ្យនាងរួចក៏ថើបរបស់
នាងថើៗ...រាងតូចនៅតែមិនព្រមងាកមកសម្លឹងគេនាងនៅតែយំមិនឈប់... «អូនសម្រាកសិនទៅ!» និយាយហើយក៏ចុះទៅខាងក្រោមវិញ។ Skip
At night
រាងតូចអង្គុយផ្អែកខ្នងនៅនឹងគ្រែអានសៀវភៅសម្រាប់អ្នកម្តាយដែរមានផ្ទៃពោះ... [ក្រាក...] សម្លេងបើកទ្វាបន្លឺឡើង រាងក្រាស់ដើរចូលមកខាងក្នុងជាមួយនឹងកែវទឹកដោះគោមួយកែវរួចយកទៅដាក់លើតុកជិតក្បាលគ្រែមុននឹងទាញសៀវភៅចេញពីដៃរាងតូច... «ធ្វើអី?ឱ្យសៀវភៅមកវិញមក»
«ញាុំទឹកដោះសិនទៅ!!»
រាងតូចមិននិយាយអីហើយក៏ទាញកែវទឹកដោះគោនោះមកផឹកទាល់តែអស់មុននឹងលាបាត់ដៃសុំសៀវភៅពិគេវិញ
តែគេមិនឱ្យហើយឡើងទៅគេងជិតនាង...
«អេ៎!! ធ្វើស្អី? អ្នកណាឱ្យលោកមកគេងនៅទីនេះ?»
«ចាំបងអានឱ្យស្តាប់! បិទភ្នែកគេងទៅ»
«ខ្ញុំចេះអានខ្លួនឯងហើយ! ឱ្យមកនេះ» Chaeក៏ស្ទុះទៅកញ្ឆក់សៀវភៅពីដៃរបស់គេប៉ុន្តែទាញមិនបានហើយផ្ទុយទៅវិញនៅត្រូវគេលួចឆ្មក់ថើបថ្ពាល់របស់នាងទៀត
«សឺត~~»
«អ្ហាយ៎! នេះលោក» រាងតូចក៏រហ័សយកដៃទៅស្ទៀបថ្ពាល់ដែគេថើបមិញនេះទាំងមុខក្រហម
«បើនៅមិនស្ងៀមទៀត បងនឹងថើបទៀត! បិទ
ភ្នែកគេងទៅ»
«ហុឹស...ផ្តាច់កា!» រាងតូចក៏ទាញភួយមកដន្តប់ហើយគេងបែខ្នងដាក់គេទាំងខឹង...Liឃើញបែបនេះក៏អស់សំណើចនឹងចរឹករបស់នាងបន្តិចមុននឹងអានសៀវភៅនោះឱ្យនាងស្តាប់រហូតនាងគេងលក់ រួចគេក៏ឱនទៅថើបថ្ងាស់នាងបន្តិចហើយក៏បិទភ្នែកគេងទៅជាមួយគ្នា...
To be continued
🥀 Rose 🥀
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed
RomanceLi «នាងជាដើមហេតុធ្វើឱ្យប្អូនប្រុសរបស់ខ្ញុំក្លាចទៅជាបែបនេះ!!!» Chae «ខ្ញុំ...ខ្ញុំគ្មានចេតនាទេ!!» Li «ខ្ញុំនឹងឱ្យនាងសងមកវិញប្រសិនបើប្អូនប្រុសរបស់ខ្ញុំគេកើតអីនេាះ!!នាងនឹងមិនអាចរស់ដោយមានសេចក្តីសុខជាដាច់ខាត!!Park Chaeyoung » Chae«ហឹកហឹក...ខ្ញុំគ្មានបំណង...