(ភាគ២២)ចិត្តស្អប់បង្កប់ស្នេហ៍

701 29 0
                                    

Chaeបានចេញពីបន្ទប់ទឹកវិញបន្ទាប់ពីផ្លាស់សម្លៀក
បំពាក់រួចរាល់ «គេទៅណាបាត់ហើយ?» រាងតូចសម្លឹងរកគេជុំវិញបន្ទប់មិនឃើញ នាងក៏ដើរទៅខាងក្រៅនៃបន្ទប់ផ្ទះបាយក៏ឃើញមានអាហារប៉ុន្មានមុខនៅលើតុកដែលីបានធ្វើសម្រាប់នាងជាពីសេស។ ឆេក៏ធ្លោយស្នាមញញឹមចេញមកមិនដឹងខ្លួន អាចនិយាយបានថានាងជាមនុស្សចិត្តទន់ព្រោះគ្រប់ពេលដែរគេធ្វើល្អមកលើនាង នាងតែងតែបំភ្លេចនៅអារម្មណ៍ខឹង ស្អប់លើគេគ្រប់ពេល។ Skip
Li scene
#Airport
Li បានមកព្រលានយន្តហោះបន្ទាប់ពីបានទទួលទូរស័ព្ទពីJessi . Jessiនាងជាមិត្តរបស់Tenកាលនៅសម័យរៀន ជាមិត្តជិតស្និតទៀតផង Li គេស្រលាញ់នឹងចូលចិត្តJessiដូចជាប្អូនស្រីយ៉ាងចឹង។ តែមិនប្រាកដទេថាម្ខាងទៀតស្រលាញ់គេទុកដូបបងប្រុសឫអត់។
«បងLi!!!» សម្លេងស្រួចស្តើងបន្លឺឡើងពីក្រោយខ្នងរាងក្រាស់ដែកំពុហឈរចាំវត្តមានរបស់ម្ចាស់សម្លេង។
«Jessi !!» រាងតូចក្នុងឈុតសាមញ្ញរត់មកឱបករបស់គេយ៉ាងក្តីនឹករលឹក...
«បែកគ្នាតែប៉ុន្មានឆ្នាំសោះ! ឯងធំយ៉ាងនេះ» លីយកដៃទៅអង្អែលក្បាលរបស់នាងថ្នមៗជាមួយនឹងស្នាមញញឹម
«ពិតមែនហ្អេ៎?តែខ្ញុំបែកបងតែប៉ុន្មានឆ្នាំសោះ នឹកស្ទើស្លាប់ហើយ!!»
«ហុឹស...នាងច្រម៉ក!!»
«និយាយមែនណា!!» Jessi ក៏ធ្វើទឹកមុខដូចជាគួឱ្យអាណិតដាក់គេ។
«បានហើយ! តោះទៅផ្ទះ!» លីក៏ប្តូររឿងនិយាយហើយក៏ជួយកាន់វ៉ាលីឱ្យនាងដើរដម្រង់ទៅរកឡានរបស់គេរួចបើកចេញទៅភូមិគ្រឹះ។
Jessiត្រូវមករស់នៅជាមួយLiព្រោះនាងគ្មានឳពុកម្តាយនឹងទីពឹងទេ នាងជាក្មេងកំព្រា នាងស្គាល់ថេនពេលនៅរៀនជាមួយគ្នាហើយLiក៏ស្រលាញ់នាងទុកដូចជាប្អូនព្រោះនាងជាមិត្តស្និតស្នាលរបស់ប្អូនប្រុសគេ។ Skip
ChaeបានញាុំអាហារដែរLiត្រៀមសម្រាប់នាងទាល់តែអស់មុននឹងនាងសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ ព្រោះជៀសវាងបងប្រុសដឹងថានាងត្រូវលីចាប់មកទុកនៅទីនេះ។
Villa Park
«ម៉ែដោះ!! បងប្រុសមិនទាន់ត្រឡប់មកវិញទេហ្អេ៎?» ឆេដើរចូលមកក្នុងផ្ទះហើយសួរទៅរាងចំណាស់ដែកំពុងជូតសម្អាតផ្ទះ។ «គឺនៅទេ ប្រហែលជា២ទៅ៣ថ្ងៃទៀតទើប
ត្រឡប់មកវិញ»
«អររ...»
[រីងៗ....]
<អាឡូ!!> Chae
<អូននៅឯណា?> Li
<ខ្ញុំត្រឡប់មកផ្ទះខ្ញុំវិញហើយ!> Chae
<បងប្រុសអូនគេត្រឡប់មកវិញហើយហ្អេ៎?> Li
<គឺនៅទេ...> Chae
<តិចទៀតបងនឹងទៅទទួលអូន!> Li
<អេ....> Chae
[ទឹតៗ....] ប្រព័ន្ធទូរស័ព្ទត្រូវបានបិទ
«មកទទួលខ្ញុំទៅធ្វើស្អីទៀតហើយ?» Chaeក៏ឈរនិយាយទាំងឆ្ងល់មិនយល់ន័យថាគេមកទទួលនាងទៅណា ទៅធ្វើអី
#១៥នាទីក្រោយ
ឡានស្ព័រពណ៍ខ្មៅបានមកចតនៅមុខផ្ទះរបស់ឆេ រាងក្រាស់ឈានជើងចុះពីលើឡានដើរតម្រង់ទៅក្នុងផ្ទះ....
«Chae!!» Liក៏ដើរទៅរករាងស្តើងដែរកំពុងអង្គុយនៅលើសាឡុង...
«លោកប្រាប់ខ្ញុំសិនមកថា លោកចង់នាំខ្ញុំទៅណា»Chae
«ទៅផ្ទះរបស់បង!» Li
«ទៅធ្វើអី?» Chae
«បងប្រុសអូនមិននៅផ្ទះទេ! បងមិនចង់ឱ្យអូននៅទីនេះម្នាក់ឯង!!» Li
«តែផ្ទះខ្ញុំក៏មានអ្នកបម្រើនៅដែ មិនមែនមានតែខ្ញុំម្នាក់»
«កុំនិយាយច្រើន មោ!!» រាក្រាស់ក៏ទាញដៃនាងឱ្យក្រោកឡើង...តែនាងបែជាវៀសដៃចេញពីគេវិញមុននឹងនិយាយ
«គ្មានហេតុផល ខ្ញុំមិនទៅទេ» Chae
«ចង់បានហេតុផល?» Li
«ហឹម!!» Chae
«ហេតុផលគឺ...បងបារម្ភពីអូន!» លី ក៏ឱនមុខទៅខ្សឹបដាក់ត្រចៀករបស់នាង ធ្វើឱ្យនាងមានអារម្មណ៍ថាព្រឺសម្បុលមិនតិចទេ ព្រោះគ្រប់ពាក្យសម្តីគ្រប់ទង្វើរបស់គេធ្វើឱ្យនាងភ័យ...
«. . . »
«យល់ហើយនៅ?»
«តែ...»
«មោ!! នៅតែស្ករនឹងហើយ!!» លី ក៏ចាប់កាន់ដៃរបស់ឆេចេញទៅ...។
#Villa Li
ឡានសារីទំនើបបានឈប់នៅមុខវីឡារបស់ខ្លួន
មុននឹងម្ចាស់កាយរឹងមាំចុះពីក្នុងឡានចេញមកជាមួយរាងតូច
លីក៏កាន់ដៃឆេចូលទៅខាងក្នុងផ្ទះ.... «បងLi...» Jessiដែអង្គុយចាំ Liនៅលើសាឡុងក៏ក្រោកឡើងរត់ទៅរកគេ...
«បងLiនាងជាអ្នកណា?» Jessi ក៏សួរទៅLiពេលដែរឃើញChaeមកជាមួយគេ ហើយនៅកាន់ដៃគ្នាស្និតស្នាលទៀតផង
«ជាប្រពន្ធរបស់បង!!» Liក៏ឆ្លើយតបទៅនាងមុននឹងងាក
មកញញឹមដាក់ឆេដែឈរធ្មឹងមិនយល់ន័យ...
«ប្រពន្ធហ្អេ៎? នេះបងរៀបការួចហើយ!»
«អឹម...!»
«ហេតុអីខ្ញុំមិនដឹង?»
«ឯងនៅបរទេស មិចនឹងដឹង!!»
«នាងគឺ...?» Chaeក៏ដាច់ចិត្តសួរទៅរាងក្រាស់មុននឹងសម្លឹងមើលមុខរបស់Jessiដោយឆ្ងល់ថានាងជាអ្នកណា
«ខ្ញុំឈ្មោះJessi ជាមិត្តកាលនៅរៀនរបស់Ten» Jessi ឆ្លើយតបទៅកាន់Chaeដោយញញឹមញញែម.
«អររ...» Chaeមិននិយាយអីច្រើនក៏ប្រលែងដៃចេញពីលីហើយដើរហួសទៅខាងលើបាត់។ នាងមើលដឹងបាត់ទៅហើយថាJessi ជាមនុស្សបែបណា ទើបនាងមិនចង់និយាយអីជាមួយច្រើន...
«Jessi ឯងញាុំហើយនៅ?»
«គឺនៅទេ...តែខ្ញុំចាំញាុំពេលល្ងាចជាមួយបងនឹងបងថ្លៃ»
«ហឹម..ចឹងក៏បានដែរ!! បងចេញទៅបំពេញកាងារនៅខាងក្រៅបន្តិចសិន! ប្រហែលយប់ទើបត្រឡប់មកវិញ»
«ចា៎!!!» Skip
#Evening
Chaeបានចុះមកខាងក្រោមធ្វើម្ហូបទុកសម្រាប់Liជាពីសេសព្រោះចាត់ទុកជាកាសងគុណដែរគេធ្វើម្ហូបឱ្យនាងកាលពីថ្ងៃមិញ...អាហារបានរៀបចំនៅលើតុកដោយស្នាដៃរបស់រាងតូច...។ «ឆ្ងុយដល់ហើយ...!!» jessi ដែរចុះមកពីខាងលើក៏ដើរតម្រង់ទៅតុកបាយ...
«នេះបងថ្លៃធ្វើដោយផ្ទាល់ដៃមែនទេ?»
«ចា៎ា! ខ្ញុំធ្វើដោយផ្ទាល់ដៃ មិនបានយកជើងទៅធ្វើទេ» ឆេ ក៏ឆ្លើយតបហីៗទៅនាងវិញដោយបញ្ឈឺ...ព្រោះនាងដឹងថាស្រីម្នាក់នេះធ្វើជាល្អសួរនេះសួរនោះ...
«អររ...សូមទោស ដែរសួបែបនេះ!»
«មិនអីទេ!!» និយាយហើយក៏ដើរទៅក្នុងផ្ទះបាយដើម្បីលើកអាហារមកបន្តគ្នាដាក់នៅលើតុក
«ចាំខ្ញុំទៅជួយយកចានសម្ល!!» Jessiក៏ដើរទៅក្នុងផ្ទះបាយ
«មិនអីទេ!! នាងអង្គុយនៅឱ្យស្ងៀមទៅ» Chaeព្យាយាមឃាត់នាងមិនឱ្យយកតែនាងមិនស្តាប់សោះ។
«មោះ!!! មិនអីទេ» ដៃតូចៗក៏ទៅចាប់កាន់ចានសម្លយកមកកាន់រួចដើរតម្រង់ទៅតុកបាយ តែដើរមិនទាន់ដល់តុកបាយផងក៏ដួលទៅនឹងឥដ្ធការ៉ូធ្វើឱ្យបែកចានសម្លដែឆេខំធ្វើនោះខ្ទិច....( ដួលគ្មានមូលហេតុ🥴)
«អូយ...!!!» Jessi ក៏រលាស់ដៃទាំងពីរបស់នាងដែរ
ត្រូវរលៀកជាមួយទឹកសម្លមិញនេះ...
«មានរឿងអី?» Li
(ប្រុសស្អាតមកដល់ផ្ទះល្មម🥺🌚)
To be continued
🥀Rose 🥀

ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed Where stories live. Discover now