#មន្ទីពេទ្យ***
រាងក្រាស់អង្គុយចាំរាងតូចឆេយ៉ុងនៅមុខបន្ទប់សង្គ្រោះបន្ទាន់...ពេលនេះមិនដឹងទេថានាងយ៉ាងម៉េចទៅហើយគេបារម្ភខ្លាំងណាស់។ [ក្រាក....] មួយស្របកក្រោយគ្រូពេទ្យក៏ចេញពីបន្ទប់សង្គ្រោះបន្ទាន់...រាងក្រាស់ក៏ប្រញាប់ក្រោកឡើងហើយដើរទៅរកគ្រូពេទ្យ...
«គ្រូពេទ្យប្អូនខ្ញុំនាងយ៉ាងម៉េចហើយ?»
«អ្នកជំងឺមិនអីទេផុតគ្រោះថ្នាក់ហើយ...តែកូនរបស់នាងបានបាត់បងហើយ! ខ្ញុំសូមទោសផង!»
«ថាមិច? រលូតកូនហើយហ្អេ៎?»
«បាទ!! ខ្ញុំលាសិនហើយ...លោកអាចចូលទៅមើល
អ្នកជំងឺបាន!!!»
គ្រូពេទ្យក៏ដើរចេញទៅ រាងក្រាស់ក៏រហ័សចូលទៅក្នុងបន្ទប់ដើម្បីមើលឆេ។ រាងតូចទឹកមុខស្លេកស្លាំងកំពុងគេងបិទភ្នែកនៅលើគ្រែអ្នកជំងឺជាមួយនឹងសម្លៀកបំពាក់អ្នកជំងឺ។
«ឆេ...! ហេតុអីឯងត្រូវជួបរឿងលំបាកបែបនេះគ្រប់ពេល?»
រាងក្រាស់យកដៃទៅស្ទាបមុខស្លេកស្លាំងរបស់ប្អូនស្រីតែម្នាក់ដែគេស្រលាញ់ស្មើជីវិត...ថាទៅមើលគេឈឺប៉ុន្នាដែឃើញប្អូនស្រីនៅក្នុងសុភាពបែបនេះ។ Skip
New day/Morning
រាងតូចចាប់ផ្តើមកម្រើកត្របកភ្នែកម្តងបន្តិចៗសម្លឹងមើលទៅជំវិញខ្លួនក៏ឃើញបងប្រុសរបស់នាងអង្គុយកាន់ដៃនាងជាប់ដោយគេងលក់។ «បង...បងប្រុស!!»
«ឆេ? ឯងដឹងខ្លួនហើយ!»
«ខ្ញុំ...ខ្ញុំកើតអី?»
«យប់មិញឯងឈឺពោះខ្លាំងណាស់ទើបបងនាំ
មកមន្ទីពេទ្យ!»
«អរ...»
«ចុះ...ចុះកូន? កូនរបស់ខ្ញុំគេមិនអីទេហ្អេ៎?»
«ឆេ!!...»
«ហេតុអីបងមិននិយាយ?»
«ឆេ...គឺ...»
«កុំប្រាប់ណាថា...»
«ហឹម...គេទៅបាត់ហើយ!»
«ហឹកហឹក...មិនពិតទេ! គេមិនទៅណាចោលខ្ញុំទេ!! បងកុហក...ខ្ញុំនឹងទៅរកគ្រូពេទ្យ» រាងតូចចាប់ផ្តើមក្រោកឡើងហើយព្យាយាមដោះខ្សែសេរ៉ូមចេញពីដៃតែរាងក្រាស់ចាប់ដៃនាងជាប់។
«ឆេ...ស្ងប់អារម្មណ៍ គេទៅបាត់ហើយ កូនឯងគេមិននៅទៀតទេ!» រាងក្រាស់ក្រសោបឱបខ្លួនរាងតូចឱ្យផ្អឹបនឹងដើមទ្រូងរបស់គេហើយយកដៃទៅអង្អែលក្បាលរបស់នាងដោយកាលួងលោម។
«ហឹកហឹក!! អត់ទេ មិនពិតទេ...កូនសម្លាញ់កូនមិចនឹងអាចទុកម៉ាក់ចោលបែបនេះទៅ...ហឹក!»
«ឆេ...!!»
«ហឹកហឹក...! បងប្រុស»
«បានហើយ...ឈប់យំទៅ ឯងគួតែសម្រាក»
«.......» រាងតូចក៏ផ្តេកខ្លួនគេងទាំងទឹកភ្នែកដាប់ជាប់ថ្ពាល់ ភ្នែកតូចៗទាំងគូសម្លឹងមើលទៅខាងក្រៅបង្អួច ក្នុងចិត្តកំពុងតែឈឺចាប់ខ្លោចផ្សារដូចជាត្រូវគេយកកាំបិទមកចាក់នាងទាំងរស់យ៉ាងចឹង...
«បងនឹងមកមើលឯងវិញ...បងទៅធ្វើកាសិនហើយ»
«......» រាងតូចមិនតបតែក៏ងក់ក្បាលជាចម្លើយ រាងក្រាស់ក៏ចេញទៅវិញដើម្បីបន្តទៅធ្វើការបស់គេ។
«ម៉ាក់...សូមទោស!!» ពាក្យសម្តីនិយាយដោយអួល
ដើមក នាងតែងតែទទួលរឿងឈឺចាប់គ្រប់ពេល តើពេលណាជីវិតនាងល្អប្រសើរដូចគេ។
# Li scens
រាងក្រាស់បានមកមន្ទីពេទ្យដោយមានបាច់ផ្កាកុលាបមួយបាច់ដើម្បីមកសួរសុខទុកឆេ។ [ក្រាក...]
«លោកមកធ្វើអី?»
«បងមកមើលអូន!!» គេនិយាយហើយក៏ដាក់បាច់ផ្កានោះទៅលើតុកក្បែគ្រែគេងរបស់នាង
«ត្រឡប់ទៅវិញទៅ!»
«ត្រឡប់ទៅវិញមិនបានទេ! បងមកទីនេះដើម្បីមក
សួសុខទុកអូន! »
«ខ្ញុំមិនទាន់ស្លាប់ទេ!»
«ឆេ...ហេតុអីអូននិយាយបែបនេះ?»
«......»
«ហុឺយ...បងដឹង បងក៏ជាចំណែកខុស! តែបើអូននៅមិនទាន់ឈប់ខឹងនឹងបងទេ...បងក៏មិនថាអីដែរ!»
«.....»
«បងនឹងមកមើលអូនម្តងទៀត....សឺត!!» គេនិយាយហើយក៏ស្ទុះមកលួចស្នាមថើបលើថ្ពាល់របស់នាងដោយនាងមិនដឹងខ្លួន។
«នេះលោក....!!»
«bye!!! ប្រពន្ធសម្លាញ់»
«ឡប់សាតិ!!» រាងតូចនិយាយដោយយកដៃទៅប៉ះថ្ពាល់របស់ខ្លួនដែត្រូវគេថើបមិញនេះទាំងមុខស្អុយ។
1week later
១សប្តាហ៍ហើយដែរឆេនៅសម្រាកមន្ទីពេទ្យ នាងក៏បានវះកាត់ខួរក្បាលរួចរាល់ហើយដែ។ ចំណែក លី គេតែងតែមកមើលឆេរាល់ថ្ងៃមិនលស់មួយថ្ងៃណាឡើយ តែឆេនាងនៅតែមិនព្រមនិយាយជាមួយគេ។ តែគេនៅតែធ្វើមុខក្រាសមករកនាងរហូតពេលខ្លះនាងភ្លេចខ្លួនមានអារម្មណ៍ដាក់គេមិនដឹងខ្លួន។. នាងក៏បានត្រឡប់ទៅផ្ទះវិញដូចគ្មា។......
#Park Villa
«បងប្រុស!!! » រាងតូចរត់ចុះមកពីខាងលើដើរសម្តៅមករកបងប្រុសដែកំពុងអង្គុយគងទាក់ខ្លានៅសាឡុងមើលកាសែតជាមួយនឹងកែវកាហ្វេនៅលើតុក។
«ហឹម?»
«ថ្ងៃនេះខ្ញុំចង់ទៅដើរផ្សារ តើបានទេ?»
«ជាស្រួលបួលហើយហ្អេ៎? បានចង់ដើរលេងនឹង?»
«ខ្ញុំមិនអីទេ! ធម្មតាតើស»
«ចាំបងឱ្យអ្នកបើកឡានជូនទៅ!»
«អឹម...» នាងក៏ញញឹមខ្ចឹបដាក់គេដោយកាសប្បាយចិត្ត
#Shopping Mall
រាងតូចបានដើរទិញរបស់របជាច្រើននៅក្នុងផ្សានេះតែម្នាក់ឯង។ នាងដើរទិញនេះទិញនោះមិនឈប់រហូតចុកជើងក៏ទៅអង្គុយនៅលើកៅអី។ «នេះទឹក!!!» ដៃក្រាស់មួយហុចទឹកមកឱ្យនាង
«លី?? លោកមកទៀតហើយ»
«បងមិនបានមកតាមអូនទេ!»
«កុហក! លោកតាមខ្ញុំច្បាស់ណាស់»
«មានអីបញ្ចាក់? ហឹម?» គេក៏ឱនទៅជិតនាងរហូតនាងព្យាយាមថយពីគេរហូតដូចគ្នា។
«គឺ...គឺ ឈប់និយាយហើយ! ទៅវិញល្អជាង»
«នែ៎...ចង់ទៅណា? »
«ទៅផ្ទះ!»
«ចាំបងជូនទៅ!! »
«មិនបាច់ទេ ខ្ញុំមានអ្នកបើកឡានជូនទៅហើយ»
«បងដេញគេទៅបាត់ហើយ»
«ហ៎ា? នេះលោក...»
«យ៉ាងម៉េច? ខឹងហ្អេ៎?»
«ហឹស...នេះនែ៎» រាងតូចក៏ញញឹមដាក់គេបន្តិចហើយក៏ជាន់ជើងម្ខាងរបស់គេមួយទំហឹង។
«អូយ...ឈឺណាស់»
«សមមុខ!!» និយាយហើយក៏ដើរចេញទៅដោយធ្វើទឹកមុខឌឺដងដាក់គេគួឱ្យចង់ទះ។🥴
«ឈប់ភ្លាម ប្រពន្ធជើងល្អ»
«ជើងខ្ញុំមិនបានបាក់ទេ!!»
«ចាំមើលបងចាប់បាន! អូនត្រូវមិនខានទេ»
«អ៊ែក...» នាងក៏លានអណ្តាតដាក់គេហើយរត់ទៅត្រុយ រាងក្រាស់ក៏ប្រញាប់រត់តាមនាងទៅ
«ចាប់បានហើយ!!» គេចាប់ឱបនាងជាប់ពីក្រោយ
«អ្អាយ...លែង!! »
«ឌឺមែនទេ?»
«ចង់ធ្វើអី?លែងទៅ! ខ្មាស់គេណាស់»
«ឱ្យបងជូនទៅផ្ទះទៅបងនឹងលែងអូន»
«បាន!! ចង់ជូនក៏ជូនទៅ! អ្នកណាឃាត់?» គេ
ក៏លែងនាងវិញហើយញញឹមដាក់នាងខុសធម្មតា
«មោះ! បងជួយកាន់» និយាយហើយក៏ជួយយក
ឥវ៉ាននាងដើរទៅ... រាងតូចដើរពីក្រោយគេដោយសម្លឹងមើលផែនខ្នងរបស់រាងក្រាស់ <ល្អបែបនេះដាក់ខ្ញុំរាល់ថ្ងៃបានទេ?>
[លីគេជាមនុស្សល្អណាស់គេមិនអាក្រក់ដាក់មនុស្សដែគេស្រលាញ់ទេ តែអ្វីដែគេមិនអាចហាមឃាត់ខ្លួនឯង
បាននោះ គឺ កំហឹងលើខ្លួនរបស់គេ!! ]To be continued
🥀Rose 🥀
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed
RomanceLi «នាងជាដើមហេតុធ្វើឱ្យប្អូនប្រុសរបស់ខ្ញុំក្លាចទៅជាបែបនេះ!!!» Chae «ខ្ញុំ...ខ្ញុំគ្មានចេតនាទេ!!» Li «ខ្ញុំនឹងឱ្យនាងសងមកវិញប្រសិនបើប្អូនប្រុសរបស់ខ្ញុំគេកើតអីនេាះ!!នាងនឹងមិនអាចរស់ដោយមានសេចក្តីសុខជាដាច់ខាត!!Park Chaeyoung » Chae«ហឹកហឹក...ខ្ញុំគ្មានបំណង...