(ភាគ២៥) ចិត្តស្អប់បង្កប់ស្នេហ៍

690 33 0
                                    

បន្ទាប់ពីចេញពីផ្ទះមួយនោះមកChae ក៏ជិះឡានតាក់សុីត្រឡប់ទៅផ្ទះវិញនាងវិញដោយទឹកមុខក្រៀមក្រំ...
រាងតូចចុះពីឡានតាក់សុីមុននឹងហុចលុយឱ្យទៅតៃកុងឡានរួចក៏ដើរចូលទៅក្នុងផ្ទះដោយគ្មានកម្លាំងនៅក្នុងខ្លួន...
[ប្រូស...] រាងកាយគ្មានកម្លាំងទន់ជើងដួលទៅនឹងដីដោយទប់ជហរមិនរួច...«អ្នកនាងតូច» ម៉ែដោះដែដើរចេញបន្ទប់ផ្ទះបាយក៏រហ័សរត់មកត្រកងរាងតូច... «ពួកឯងមកជួយលើកអ្នកនាងទៅបន្ទប់...»
«បាទ!!!» អ្នកបម្រើក៏លើករាងតូចឡើងទៅលើបន្ទប់រួចដាក់ឱ្យនាងសម្រាក់ដោយមានម៉ែដោះមកចាំជូតខ្លួនប្តូរសម្លៀកបំពាក់ឱ្យ...
«តេទៅហៅគ្រូពេទ្យមកផង!!»
«បាទ!»
«ហេតុអីក៏ស្លេកស្លាំងបែបនេះហា៎អ្នកនាងតូចរបស់អ៊ំ» រាងចំណាស់និយាយបន្តើរមុននឹងដោះសម្លៀកបំពាក់នាងចេញ តែក៏ត្រូវបើកភ្នែកធំៗប៉ុនពងមាន់ពេលដែឃើញស្នាមជាំពាសពេញខ្លួនរាងតូច...
«នេះ...នេះ!! អ្នកនាងរបស់អ៊ំ...ហឹក» រាងចំណាស់ក៏ស្រក់ទឹកភ្នែកចេញមកព្រោះមិនគិតទេថា អ្មកនាងរបស់គាត់
ជួបរឿងបែបនេះ អ្នកនាងដែរគាត់មើលថែតាំងពីតូចដូច
គ្រាប់ពេច្រ មិនហ៊ានឱ្យស្រមោចមកវាលើឡើយ តែនៅពេលនេះមើលចុះ... «បើអ្មកប្រុសដឹង យ៉ាប់មិនខានទេ»
និយាយហើយក៏បន្តជូតខ្លួនឱ្យរាងតូចបន្តទៀត...
Skip
កន្លងទៅ១សប្តាហ៍ហើយChaeក៏ធូស្បើយខ្លះហើយដែរ ថ្ងៃនេះជាថ្ងៃដែរSooត្រឡប់មកវិញ... ឡានសារីទំនើបឈប់ចុះចតនៅមុខផ្ទះរបស់ខ្លួន...រាងក្រាស់ចុះពីឡានរួចដើរចូលក្នុងផ្ទះជាមួយជំនិតរបស់គេ... «បងប្រុស!!!» រាងតូចដែរអង្គុយនៅលើសាឡុងមើលកាសែតមិញនេះក៏ប្រញាប់រត់មកឱបគេភ្លាម... «យ៉ាងម៉េចដែ?មិនអីទេហ្អេ៎?»
«អឹម..មិនអីទេ!!» នាងនិយាយកុហកព្រោះមិនចង់ឱ្យគេបារម្ភហើយទៅរករឿងប្រុសម្នាក់នោះ...
«នេះ...» រាងក្រាស់ក៏ហុចក្រដាសមួយសន្លឹកឱ្យនាង
«ស្អីនឹង?»
«មើលខ្លួនឯងទៅ!!» និយាយហើយក៏ដើរទៅអង្គុយផឹកកាហ្វេនៅលើសាឡុង... រាងតូចក៏បើកក្រដាសនោះមកមើល... «សំបុត្រយន្តហោះ?»
«ហឹម...! »
«នេះមានន័យថាម៉េច?»
«បងបានកក់ជើងហោះហើរទៅកាណាដាសម្រាប់
ឯងរួចហើយ!!»
«. . .»
«Chae! ឯងបដិសេធមិនបានទេ..ឯងត្រូវទៅផ្តើមជីវិតថ្មីនៅទីនោះ...» រាងក្រាស់ក្រោកឡើងហើយដើរទៅជិតរាងតូចដែកំពុងឈរធ្វើភ្នែកស្លើមិនដឹងអី
«តែខ្ញុំ...»
«ចង់ធ្វើបាបខ្លួនឯងដល់ពេលណាទៀត?»
«អ្ហឹកៗ បងប្រុស»
«បងមិនឱ្យឯងនៅជួបមុខអាចង្រៃម្នាក់នោះទេ!» ដៃក្រាស់ក៏ក្រសោបនាងមកឱបជាប់ទ្រូងដោយកាលួងលោម...
Skip
បន្ទាប់ពីChaeចេញទៅបាត់Liគេក៏មិនដែរចេញទៅណាក្រៅពីនៅក្នុងបន្ទប់ កាងារក៏មិនទៅធ្វើកា បាយទឹកក៏មិនចង់ញាុំ គេព្យាយាមឃុំខ្លួនឯងនៅក្នុងបន្ទប់ជាងមួយសប្តាហ៍ហើយ ចំណែកJessiវិញចេះតែមកគោះទ្វារកគេហៅគេគ្រប់ពេលរហូតតែគេនៅតែមិនខ្វល់...
[តុកតុក...] «បងLi!! បងចង់ឃុំខ្លួនឯងនៅក្នុងនឹងដល់ពេលណាទៀត?» Jessi
«រឿងរបស់បងទេ! ឯងកុំចេះដឹងអី»
«ហុឹស...គេខំបារម្មណ៍ហើយនឹងហា៎!» និយាយទាំងខឹងហើយក៏ដើរទៅក្នុងបន្ទប់របស់ខ្លួនវិញ...
«Chae! បងនឹកអូនណាស់...ត្រឡប់មករកបងវិញមក»
រាងក្រាស់និយាយបន្តើទឹកភ្នែកជាកូនប្រុសមិនដែរសម្រកឱ្យអ្នកណាឃើញពេលនេះវាស្រក់មកហើយ...

#New day
ថ្ងៃនេះជាថ្ងៃដែរChaeត្រូវចេញដំណើរទៅកាណាដាតាមកាគ្រោងទុករបស់បងប្រុសនាង...រាងតូចបានរៀប
ចំឥវ៉ានរួចរាល់ហើយក៏បានឱ្យអ្នកបំរើយកទៅដាក់ក្នុងឡានរួចអស់ផងដែរ... រាងស្តើងដើរចូលមកអង្គុយនៅតុកអាហារដែរមានវត្តមានរបស់បងប្រុសនាងនៅទីនេះ...
Soo «ញាុំអីសិនទៅ ចាំចេញទៅ!»
Chae «ចា៎ា..!»
Soo «ម៉ែដោះ!!» រាងក្រាស់ក៏និយាយទៅម៉ែដោះដែរឈរជិតនោះក្នុងនៃឱ្យដូសអាហារដាក់ចានឱ្យរាងតូច
«ចា៎ា...អ្នកប្រុស» ម៉ែដោះក៏ដើរមកដូសបាយឱ្យChae
Chaeញញឹមបន្តិចដាក់ម៉ែដោះហើយក៏លើកកាន់ស្លាបព្រាទៅដូសម្ហូបដែរនៅក្នុងចាននោះបម្រុងនឹងញាុំ...តែមិនទាន់បានដាក់ចូលមាត់ផងក៏ត្រូវ... «អ៊ួកៗ...» រាងតូចក៏ប្រញាប់យកដៃទៅខ្ទប់មាត់ហើយរត់សម្តៅទៅបន្ទប់ទឹកភ្លាម...
Soo «Chae!!» Sooក៏ប្រញាប់រត់ទៅតាម
«អ្នកនាងតូច!»
Chae «អ៊ួកៗ...» រាងក្រាស់ជួយរឹតខ្នងឱ្យនាងថ្នមៗ
ដោយក្តីបារម្ភ
Soo «យ៉ាងម៉េចហើយ?»
Chae «មិនអីទេ...ធូហើយ..គ្រាន់តែនៅវិលមុខ»
Soo «ទៅរួចដែទេ?» រាងក្រាស់ក៏ជួយគ្រានាងទៅ
អង្គុយវិញ...
Chae «មិនអីទេទៅរួច..!» រាងតូចដាក់ខ្លួនអង្គុយហើយយកកែវទឹកនៅលើតុកនោះមកផឹក...
Chae «ខ្ញុំគិតថាខ្ញុំគួតែទៅហើយ..!»
Soo «តែឯងមិនទាន់ញាុំអីទេ!»
Chae «ចាំញាុំតាមផ្លូវក៏បាន»
Soo «ហឹម..»
Chae «ចឹងខ្ញុំទៅសិនហើយ...លាហើយបងប្រុស..ម៉ែដោះដូចគ្នា»
«ចា៎ា..អ្នកនាងតូចរបស់អ៊ំ មើលថែសុខភាពផង»
Chae «ចា៎ា...» និយាយហើយក៏ដើរទៅឱបពួកគេទាំងពីមុននឹងចេញទៅ...
Li scene
Liគេនៅតែសំងំឃុំខ្លួនឯងនៅក្នុងបន្ទប់ដដែរ ទៅធ្វើការក៏មិនទៅ ទៅណាក៏មិនទៅ បើនៅតែបន្តបែបនេះទៀតគេអាចនឹងធ្លាក់ខ្លួនឈឺបាន...គេនៅក្នុងបន្ទប់មួយនេះមិនមែននៅដេកឫអង្គុយនៅស្ងៀមៗទេគឺគេផឹកស្រារាល់ថ្ងៃ ហើយដង្ហើយស្រែករកតែChaeគ្រប់ពេល...
(ជិតឆ្កួតហើយ🥴)
ចំណែកJessiវិញនាងក៏ឈប់នៅទីនេះដូចគ្នា ព្រោះមុនដំបូងនាងគិតថាកំចាត់Chaeចេញបាននាងនឹងមានឱកាសនៅក្បែLiតែផ្ទុយទៅវិញតាំងពីChaeចេញទៅនាងក៏មិនបានជួបមុខLiទៀតដូចគ្មាព្រោះគេសំងំនៅតែក្នុងបន្ទប់...នាងក៏សម្រេចចិត្តចេញពីទីនេះរកអនាគតថ្មីរបស់នាង រកមនុស្សដែស្រលាញ់នាងពិតប្រាកដ។
(គិតបានល្អកូនម្តាយ🥺)
To be continued

ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed Where stories live. Discover now