1month later/១ខែកន្លងផុត
១ខែកន្លងផុតហើយLiនៅតែមិនព្រមចេញពីបន្ទប់ដដែររហូតដល់ថ្ងៃនេះJakeដែរជាជំនិតផ្ទាល់ខ្លួនសម្រេចចិត្តមកទម្លុះទ្វាបន្ទប់ចាហ្វាយរបស់ខ្លួនចូលទៅមើលគេ គេមិនអាចបន្តោយឱ្យទៅជាបែបនេះទេ... [ផាំង...]
«ចាហ្វាយ!! ស្លាប់ហើយ...មើលចុះ» Jake ប្រញាប់ចូលទៅមើលLiដែរអង្គុយផឹកស្រាផ្អែកខ្នងនៅជញ្ជាំងនៅជុំវិញពោពេញទៅដោយដបស្រាទាំងអស់ ទឹកមុខមិនស្រស់បស់ ពុកមាត់វិញដុះឡើងជិតពេញមុខទៅហើយនិយាយរួមដូចជាមនុស្សប្រមឹកមិនធ្វើអីសោះគិតតែពីផឹក។ «នេះចាហ្វាយ! ចង់នៅបែបនេះដល់ពេលណាទៀត?»
Li «កុំមកខ្វល់ជាមួយយើង ចេញទៅវិញទៅ»
Jake «ចាហ្វាយមិនចង់ទៅរកអ្នកនាងChaeទេហ្អេ៎?»
Li «ហុឹស...ទៅធ្វើអី? បើទៅហើយគេដេញយើងមកវិញ
ដដែរ?»
Jake «ចឹងមានន័យថា ចាហ្វាយមិនស្រលាញ់អ្នកនាងទេមែនទេ?»
Li «អ្នកណាថាយើងមិនស្រលាញ់នាង? យើងគ្រាន់តែចង់ឱ្យនាងមានសិទ្ធសិរីភាពតែប៉ុន្នោះ...»
Jake «តែខ្ញុំថា បើចាហ្វាយស្រលាញ់នាងយ៉ាងនេះ...ទៅតាមនាងទៅ ក្រែងលោមិនទាន់ហួសពេល...»
Li «បើយើងទៅតាមអង្វរនាង ឯងថានាងព្រមដែរទេ?»
Jake «ច្បាស់ណាស់បើសិនជាចាហ្វាយ ចេះលួងលោមនាងនិយាយល្អៗជាមួយនាង នាងប្រាកដជាត្រឡប់មករកចាហ្វាយ»
«យើង...»
«កុំគិតទៀតអី! ពេលនេះអ្នកនាងChae មិននៅទីនេះ
ទៀតទេ...»
«មានន័យថាម៉េច?»
«នាងបានទៅកាណាដាមួយខែហើយ...»
«ទៅកាណាដា?»
«ពេលនេះជាឱកាសរបស់ចាហ្វាយហើយ!! សម្រេចចិត្តទៅ...!» គេនិយាយហើយមុននឹងប្រមូលដបស្រាទាំងអស់នោះបម្រុងនឹងដើរចេញទៅវិញតែក៏ត្រូចតុចដំណើរដោយឡឺសម្តីរាងក្រាស់ ៖
«រៀបចំជើងហោះហើរទៅកាណាដា!!» រាងក្រាស់
និយាយឡើងមុននឹងងើបឈរមួយអស់កម្ពស់ទៅទាញកន្សែងនៅក្នុងទូយកទៅបន្ទប់ទឹក... «បាទ!!» Skip...
# Canada 🇨🇦
តាំងពីមកដល់ទីនេះChaeនាងរស់នៅបានយ៉ាងល្អបំផុតមានអ្នកបម្រើឆ្វេងស្តាំ ព្រោះបងប្រុសនាងបានរៀបចំយ៉ាងល្អសម្រាប់នាង...ក្រៅពីនេះនាងក៏បានទៅមន្ទីពេទ្រដើម្បីពិនិត្យសុខភាពផងដែរដោយសាប៉ុន្មានអាទិត្រមកនេះនាងចេះតែមានអារម្មណ៍ថាវិលមុខអស់កម្លាំងហើយក៏ក្អួតជា
ញឹកញាប់ទើបដឹងថានាងមានទម្ងន់១ខែហើយ...
«អ្នកនាង!!មានទូរស័ព្ទ...» អ្នកបម្រើស្រីម្នាក់ក៏ហៅនាងឱ្យទៅទទួលទូរស៍ព្ទលើតុកដែរមានគេខលមក។
«ចា៎ា...ចាំបន្តិច..» រាងតូចនិយាយហើយក៏ដើរចេញពីផ្ទះបាយទៅទទួល...
Chae *អាឡូ! *
Soo *យ៉ាងម៉េចដែរ? នាងច្រម៉ក?*
Chae *បងប្រុស!!*
Soo *សុខសប្បាយទេ?*
Chae *ខ្ញុំមិនអីទេ! សុខធម្មតា..ចុះបង?*
Soo *ក៏ដូចគ្មា..តែកាងាច្រើនណាស់*
Chae *ហឹស..មើលថែសុខភាពផង*
*បងដឹងហើយ..*
*បងប្រុស!!*
*ខ្ញុំមានរឿងខ្លះចង់...*
*មានរឿងអី?*
*គ្មានអីទេ...បងធ្វើកាចុះ*
[ទឹតៗ...] រាងតូចសម្រេចចិត្តដាក់ទូរស័ព្ទចុះវិញព្រោះនាងមិនចង់និយាយរឿងដែរនាងមានកូនប្រាប់ទៅគេនោះទេ ព្រោះនាងខ្លាចគេទៅរករឿងប្រុសម្នាក់នោះ។ ប្រអប់ដៃ
តូចៗអង្អែលពោះរបស់ខ្លួនដែរមានដុំសាច់នៅក្នុងនោះ
មុននឹងសម្រក់ទឹកភ្នែកមួយដំណក់ពេលដែរនឹកឃើញ
រឿងនៅយប់នោះ... «អ្ហឹក! ហេតុអីលោកយកតែចិត្ត
ខ្លួនឯងបែបនេះ?» ទោះឈឺចាប់យ៉ាងណាក៏មិនអាចឈប់ស្រលាញ់គេ ហេតុអី? ឫជាតិនេះបេះដូងនាងមានសម្រាប់តែគេ? ព្រហ្មលិខិតលេងសើចនឹងនាងពេកហើយ...
Skip...
រាងក្រាស់ជាមួយនឹងឈុតសាមញ្ញតែមើលទៅswag
ទឹកមុខក៏ប្រែទៅជាស្រស់ជាងមុន ពុកមាត់ក៏កោរួចរាល់អស់ហើយដែរ អាចនិយាយបានថាវិលមកសង្ហារដូចដើមវិញហើយ...ប្រអប់ដៃក្រាស់ចាប់កាន់វ៉ាលីដែរមានសម្លៀកបំពាក់នៅក្នុងនោះអូសទៅខាងក្រោមរួចឱ្យជំនិតរបស់
ខ្លួនយកវាទៅដាក់នៅក្នុងឡាន... «ចាហ្វាយ!»
«យើងផ្ញើរឯងមើលកាខុសត្រូវក្រុមហ៊ុនផង!»
«បាទ!!»
រាងក្រាស់បានចូលទៅក្នុងឡានមុននឹងឱ្យអង្គរក្សបើកចេញទៅប្រលានយន្តហោះ... Skip...
#Canada Airport
រាងសង្ហារចុះពីយន្តហោះជាមួយនឹងទឹកមុខមាំធម្មតាតែមើលទៅនៅតែទាក់ទាញភ្នែកនារីគ្រប់គ្មាដែរនៅក្នុងប្រលានយន្តហោះនេះ...
«ជូនយើងទៅCondoហើយទៅសើុបមកថាប្រពន្ធយើង
នាងនៅឯណា!!» ដៃក្រាស់ទាញដោះវេនតាខ្មៅចេញមុននឹងនិយាយទៅកាន់អង្គរក្សរបស់គេ។
«បាទ!» Skip...
#Evening
Chaeបានរៀបចំខ្លួនចេញទៅខាងក្រៅដើម្បីទៅដើរស្រូបយកខ្យល់អាកាសខ្លះព្រោះតាំងពីនាងមកដល់ទីនេះនាងមិនទាន់បានដើរចេញទៅណានៅឡើយទេ...
«អ្នកនាង ត្រឡប់ទៅផ្ទះវិញទៅ! យប់ហើយ» អ្នកបើកឡានក៏ដើរមករកនាងមុននឹងនិយាយដោយឱនលំទោន
«ហឹម..!!» និយាយហើយក៏ឡើងឡានត្រឡប់ទៅផ្ទះវិញតែចៃដន្យអីនាងបានធ្វើឱ្យជ្រុះទូរស៍ព្ទដៃនៅតាមផ្លូវ...
ដៃក្រាស់លូកយកទូរស័ព្ទដែរធ្លាក់នៅលើដីមិញនេះមុននឹងស្រែកហៅម្ចាស់ទូរស័ព្ទដែជិះឡានចេញទៅមិញនេះ
Li «អេ៎..អ្នកនាង!!ជ្រុះទូរស័ព្ទហើយ»
«ចាហ្វាយ? មានរឿងអីហ្អេ៎?»
Li«គ្មានអីទេ! មានអ្នកជ្រុះទូរស័ព្ទតាមផ្លូវ»
«ទៅណាបន្តទៀតទេចាហ្វាយ!?»
Li «ទៅCondo»
«បាទ!!» Skip
(និស្ស័យច្បាស់ណាស់😂)
#Newday
រាងក្រាស់អង្គុយផឹកកាហ្វេនៅតុកក្នុងបន្ទប់Condo របស់គេ...[តុកតុក...]
«ចូលមក!!»
«ចាហ្វាយ! រឿងចាហ្វាយដែរខ្ញុំឱ្យសើុបនោះបានផលហើយ...»
«និយាយមក!!»
«អ្នកនាងPark ChaeYoung នៅវីឡាមួយខ្នងកណ្តាលក្រុងនេះ...»
«ច្បាស់ដែរទេ?»
«ច្បាស់ណាស់ ព្រោះខ្ញុំសើុបរួចហើយ វីឡានោះ
លោកប្រុសKimជាអ្នកទិញ!»
«ចេញឡានទៅ!! យើងនឹងទៅទីនោះ»
«បាទ!!»
____________
(ដល់វគ្គគេស្វីតហ្អាយ៎បងប្អូន🌚)
To be continued
🥀 Rose 🥀
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed
RomanceLi «នាងជាដើមហេតុធ្វើឱ្យប្អូនប្រុសរបស់ខ្ញុំក្លាចទៅជាបែបនេះ!!!» Chae «ខ្ញុំ...ខ្ញុំគ្មានចេតនាទេ!!» Li «ខ្ញុំនឹងឱ្យនាងសងមកវិញប្រសិនបើប្អូនប្រុសរបស់ខ្ញុំគេកើតអីនេាះ!!នាងនឹងមិនអាចរស់ដោយមានសេចក្តីសុខជាដាច់ខាត!!Park Chaeyoung » Chae«ហឹកហឹក...ខ្ញុំគ្មានបំណង...