Afternoon/រសៀលថ្ងៃត្រង់
ឆេ នៅតែបន្តនៅក្នុងបន្ទប់មិនព្រមចេញទៅណាទាំងអស់ រាងតូចជាមួយនឹងអាវយឺតពណ៍សនឹងខោជើងវែងអង្គុយនៅលើពូកសម្លឹងមើលទៅជញ្ចាំងកញ្ចក់ដែឆ្លុះទៅទេសភាពខាងក្រៅជាមួយទឹកមុខក្រៀមក្រំ។
«ហុឺយ!!!» រាងតូចដកដង្ហើមធំបន្តិចមុននឹងផ្តេកខ្លួនទៅលើគ្រែ។ មួយស្របកក្រោយនាងក៏ក្រោកឡើងវិញដោយសានាងមានអារម្មណ៍ថាមានទឹកសើមៗម្យ៉ាងហូចេញមកពីច្រមុះរបស់នាង...ឆេក៏ស្ទុះយកដៃទៅស្ទាបក៏ដឹងថាវាជាឈាមហូចេញមកពីច្រមុះនាង... «ឈ...ឈាម?» រាងតូចនិយាយទាំងញ័រមាត់ហើយក៏ប្រាញាប់រត់ចូលទៅបន្ទប់ទឹក។ [ក្រាក]
«Park ChaeYoung!! នាងនៅឯណា?» លីដែបើកទ្វាចូលមកក៏មិនឃើញនាងក៏ស្រែកហៅនាងពេញបន្ទប់។
«មានកាអី?» ឆេក៏ដើរចេញពីបន្ទប់ទឹកវិញដោយនាងបានជូតឈាមនៅច្រមុះរួចរាល់អស់ទើបចេញមកព្រោះនាងមិនចង់ឆ្លើយនឹងសំណួរបស់គេទេ។
«ទៅសេអ៊ូលវិញ រៀបចំឥវ៉ានទៅ»
«អររ!!» នាងឆ្លើយតបទៅគេវិញដោយគ្មានកម្លាំងហើយដើរទៅរកទូសម្លៀកបំពាក់
«នាងកើតអី?»
«គ្មានអីទេ!!» ឆេបដិសេធនឹងសំណួរបស់គេហើយបន្តរៀបចំឥវ៉ានបន្ត។ មួយសន្ទុះក្រោយពួកគេក៏នាំគ្នាចាក់ចេញទៅ។
#ក្នុងឡាន
រាងក្រាស់បានបើកឡានទៅមុខជារើយៗដោយមានរាងតូចអង្គុយនៅម្ខាង។ ឆេនាងមិនបាននិយាយអ្វីនឹងសួរអ្វីគេមួយម៉ាតសោះ នាងគិតតែពីផ្អែកក្បាលទៅចំហៀងកញ្ចក់ហើយសម្លឹងមើលទៅទេសភាពខាងក្រៅ។ ចំណែករាងក្រាស់ឃើញបែបនេះក៏មិនដឹងថាត្រូវនិយាយអ្វីដូចគ្នាគេក៏បន្តបើកឡានទៅជារើយៗ។
#Villa/វីឡា
ឡានស្ព័របានឈប់នៅមុខវីឡាយ៉ាងធំនៅទីក្រុង
សេអ៊ូលនេះដែរជាវីឡារបស់ប៉ាម៉ាក់លីដែរពេលនេះប៉ា
ម៉ាក់របស់គេមិនបាននៅទីនេះទៀតទេ។ រាងតូចចាប់ផ្តើមឈានជើងចូលមកក្នុងផ្ទះយឹតៗ... «ទីនេះ...» រាងតូចចាប់ផ្តើមមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ទីនេះពីមុនមក
«រូបថតនោះ...» នាងសម្លឹងមើលទៅរូបថតរបស់
ថេនដែរដាក់តាំងនៅលើតុកកន្លែងទទួលភ្ញៀវ
ហើយក៏ស្រាប់តែមានអារម្មណ៍ឈឺនៅទ្រូងខាងឆ្វេងពឹតៗ។
«យ៉ាងម៉េច??» លីដែរដើរចូលមកក៏សួរទៅនាង
«គ្មានអីទេ!!»
«យកសម្លៀកបំពាក់នាងទៅដាក់បន្ទប់ខ្ញុំទៅ!!»
«ទីនេះមានតែបន្ទប់មួយទេហេ៎?»
«ខ្ញុំឱ្យនាងធ្វើអីធ្វើនឹងទៅ!!»
«ចា៎ា!!»
«ខ្ញុំត្រូវទៅក្រុមហ៊ុន!!ដូចច្នេះនាងនៅទីនេះហើយមិនត្រូវទៅណាទេ!!»
«ហឹម!!»
ស្រដីចប់លីក៏បើកឡានចេញទៅក្រុមហ៊ុនបាត់។ ចំណែកឆេក៏ចាប់ផ្តើមឡើងទៅខាងលើដើម្បីរៀបចំឥវ៉ាន។ [គ្រីងៗ]
សម្លេងទូរស័ព្ទបន្លឺឡើង:
[អាឡូ!!] Chae
[នាងច្រម៉កឯងនៅឯណា?មិនមកទទួលបងទេហេ៎?] JiSoo
[បងស៊ូ?] Chae
[យ៉ាងម៉េច?ភ្ញាក់ផ្អើមណាស់មែនទេ?កុំអាឡែងតែភ្ញាក់ផ្អើលមកទទួលបងមក!!] JiSoo
[ចា៎ា!!] រាងតូចក៏ប្រញាប់ដាក់ទូរស័ព្ទចុះហើយទៅប្រលានយន្តហោះដើម្បីជួបបងប្រុសរបស់នាង។
#ប្រលានយន្តហោះ
រាងក្រាស់ជាមួយនឹងសម្លៀកបំពាក់បែបceoឈរ
នៅមុខប្រលានយន្តហោះដោយមានខ្សែភ្នែកនារី
ជាច្រើននៅទីនោះសម្លឹងមករកគេមិនដាក់ភ្នែក។
«បងប្រុស!!!!» រាងតូចចុះមកពីឡានតាក់សុីក៏រត់សម្តៅ
មករកអ្នកដែជាបងភ្លាម
«ឆេ!!!»
«ហឹកហឹក...នឹកណាស់» ឆេក៏ស្ទុះទៅឱបស៊ូយ៉ាងណែនហើយថែមទាំងយំទៀតផងមើលទៅនាងមិនមែនសប្បាយចិត្តដល់ថ្នាក់យំនោះតែផ្ទុយទៅវិញនាងមានអារម្មណ័ថាដូចជាចង់ប្រាប់រឿងឈឺចាប់គ្រប់យ៉ាងឱ្យទៅគេដឹងណាស់។
«បានហើយ!ហេតុអីក៏យំ?»
«ខ្ញុំ...ខ្ញុំសប្បាយចិត្តពេក!»
«នឹកបងណាស់មែនទេ?»
«ហឹម!!»
«បានហើយ!!ឈប់យំទៅខ្មាសគេ!!ឃ្លានដែទេ?»
«ឃ្លាន!!» នាងក៏ញញឹមស្ងួតមុននឹងនិយាយទៅកាន់គេ
«ចឹងតោះ!!បងប៉ាវឯងញាំរបស់ដែឯងចូលចិត្ត!!»
«ហឹម!!!»
«យកឥវ៉ានទៅទុកនៅភូមិគ្រឹសទៅ!!» រាងក្រាស់បញ្ចាទៅជំនិតរបស់គេឱ្យយកឥវ៉ានទៅទុកនៅភូមិគ្រឹះប៉ាម៉ាក់របស់គេដែពេលនេះពួកគាត់នៅប៉ារីស។
«បាទ!!»
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed
RomanceLi «នាងជាដើមហេតុធ្វើឱ្យប្អូនប្រុសរបស់ខ្ញុំក្លាចទៅជាបែបនេះ!!!» Chae «ខ្ញុំ...ខ្ញុំគ្មានចេតនាទេ!!» Li «ខ្ញុំនឹងឱ្យនាងសងមកវិញប្រសិនបើប្អូនប្រុសរបស់ខ្ញុំគេកើតអីនេាះ!!នាងនឹងមិនអាចរស់ដោយមានសេចក្តីសុខជាដាច់ខាត!!Park Chaeyoung » Chae«ហឹកហឹក...ខ្ញុំគ្មានបំណង...