Li Company /ក្រុមហ៊ុនលី
រាងរឹងមាំអង្គុយធ្វើកានៅក្នុងបន្ទប់ជាមួយទឹកមុខស្មើ
ដូចរាល់ដង។ (វាជាទម្លាប់ទៅហើយទឹកមុខបែបនេះ)
[តុកតុក]
«ចូលមក» Li
«ចាហ្វាយ!!» Jake
«យ៉ាងម៉េចហើយ?» Li
«គឺនៅមិនទាន់បានទម្រុយនៅឡើយទេ!! តែខ្ញុំនឹងព្យាយាម» Jake
«ហឹម!! បានទម្រុយពេលណា!! ខលមកប្រាប់យើង!!ឡឺទេ?» Li
«បាទ!!» Jake
«យើងទៅផ្ទះហើយ!!» Li
«ហេតុអីថ្ងៃនេះលឿនម្លេះ?» Jake
«យើងទុកឆេនៅផ្ទះម្នាក់ឯងយូហើយ!!» Li
«អររ» Jake
និយាយចប់ក៏ទាញសោឡានបើកចេញពីក្រុមហ៊ុនត្រឡប់ទៅផ្ទះវិញ។
#Villa :
រាងក្រាស់បានមកដល់ផ្ទះហើយក៏បានដើររករាងតូចពេញផ្ទះតែនៅតែរកមិនឃើញ។ គេក៏ចាប់ផ្តើមអង្គុយនៅលើសាឡុងទាំងក្តៅស្លឹកត្រចៀក។ [ងឹត....] សម្លេងហ្វ្រាំងឡានបន្លឺឡើងពីខាងក្រៅតែគេមិនចេញទៅ
មើលនោះទេ គេដឹងរួចហើយថាជានាង។
រាងតូចដើរចូលមកក្នុងផ្ទះជាមួយនឹងទឹកមុខស្លេកស្លាំងហើយក៏ឈប់ដំណើរពេលដែរមកឃើញលីកំពុងអង្គុយលើសាឡុងសម្លឹងមកនាង។ «ទើបមកពីណា?»
«ខ្ញុំ...មកពីទទួលបងប្រុសនៅប្រលានយន្តហោះ!!»
«បងប្រុស? Kim jisoo ហេ៎?»
«ហេតុអីលោកស្គាល់?»
«រឿងអ្វីក៏ដោយ ដែរទាក់ទងនឹងនាងខ្ញុំដឹងទាំងអស់!!មិនបាច់ឆ្ងល់ទេ»
«ខ្ញុំសុំទៅសម្រាកសិនហើយ!!»
និយាយចប់ក៏ប្រញាប់រត់ឡើងទៅខាងលើភ្លាម
លីឃើញបែបនេះក៏ដើរទៅតាមនាងដល់ក្នុងបន្ទប់។
«ខ្ញុំមានរឿងចង់និយាយ!!» រាងតូចក៏ចាបផ្តើមឈរសម្លឹងគេហើយក៏សម្រេចចិត្តនិយាយចេញមក
«និយាយមក!!» គេនិយាយបន្តើដោសក្រវ៉ាតកបន្តើ
«ខ្ញុំចង់លែងលេះ!!»
«ហុឺស!!ប្រយោគនេះនាងនិយាយប៉ុន្មានដងហើយ?»
«ខ្ញុំមិនខ្វល់ទេថាលោកព្រមឫអត់ តែខ្ញុំនៅតែចង់លែងលេះ!!!» រាងក្រាស់ក៏ដោសសម្លៀកបំពាក់ចេញរួចយកកន្សែងមករុំល្វែងក្រោម។
«ដោសខោអាវទៅ!!»
«ដោសធ្វើអី?»
«ងូតទឹកជាមួយគ្មា!»
«អត់ទេ!! ខ្ញុំមិនស្រួលខ្លួនលោកងូតម្នាក់ឯងទៅ!!» ឆេនិយាយហើយក៏បែខ្នេងចេញរៀបនឹងដើរគេចតែគេមកឱបនាងជាប់ពីក្រោយហើយដាក់ចង្កាលើស្មារបស់រួចនិយាយតិចៗ...
«ងូតតាមសម្រួលឫងូតទាំងក្តៅសាច់?»
«លោកកុំហួសហេតុពេកបានទេ?» ឆេក៏ចាប់ទាញដៃគេចេញហើយបែមកនិយាយជាមួយគេទល់មុខគ្នា
«ឱ្យលឿន!!» គេក៏ចាប់ផ្តើមប្រើក្រសែភ្នែកនោះសម្លឹងមកនាងធ្វើឱ្យនាងមានអារម្មណ៍ព្រឺសម្បុក៏សម្រេចចិត្តដោសខោអាវហើយចូលទៅងូតទឹកជាមួយគេ។
#បន្ទប់ទឹក
នៅក្នុងបន្ទប់ដែរមានមនុស្សប្រុសស្រីពីនាក់អង្គុយនៅក្នុងអាងទឹកចម្ងាយមិនឆ្ងាយពីគ្នា រាងតូចចេះតែខិតចេញឆ្ងាយពីគេ លីទ្រាំមិនបានក៏ចាប់ទាញនាងមកអង្គុយនៅភ្លៅតែម្តងទៅ។ ឆេមិនមាត់តែមុខឡើងក្រហមទៅហើយ
«ហេតុអីខ្លួននាងក្តៅយ៉ាងនេះ?»
«គ្មានអីទេ? ខ្ញុំឈប់ងូតហើយ!!» រាងស្តើងរៀបនឹងងើបចេះទៅហើយតែលីក៏ចាប់ទាញនាងមកវិញ
«អ្នកណាឱ្យនាងឈប់? ខ្ញុំមិនអនុញាតនាងគ្មានសិទ្ធក្រោកចេញទៅទេ!!»
«ហុឺយ...» ឆេក៏ដកដង្ហើមធំមិនចង់និយាយច្រើននាំតែឈ្លោះ នាងអង្គុយនៅលើគេយូៗទៅក៏គេងលក់នៅលើដើមទ្រូងរឹងមាំទាំងអស់កម្លាំង។
«ហេតុអីនាងមើលទៅស្លេកស្លាំងយ៉ាងនេះ?ថែមទាំងក្តៅខ្លួនទៀត!!» រាងក្រាស់ក៏បីនាងចេញពីបន្ទប់ទឹកហើយថែមទាំងស្លៀកពាក់ឱ្យនាងទៀត។ បន្ទាប់ពីស្លាក់ពាក់ឱ្យនាងរួចគេក៏រៀបចំស្លៀពាក់ឈុងគេងយប់របស់ខ្លួនដូចគ្នា
«រងា...រងាណាស់!!» រាងតូចមមើស្រវេស្រវាពេញពូក
លីឃើញបែបនេះក៏ឡើងទៅគេងជិតនាងហើយ
ឱបនាងយ៉ាងណែនដើម្បីផ្តល់ភាពកក់ក្តៅឱ្យនាងរួចក៏ថើបថ្ងាសរបស់នាងបន្តិចមុននឹងបិទភ្នែកសម្រាក។
(ក្តីសុខតិចៗ🥺)
#Morning
ពន្លឺព្រះអាទិត្យរះបំភ្លឺមេឃហើយក៏ជះចូលទៅក្នុងបន្ទប់ដែររាងតូចគេង។ ស្មានេះលីគេបានចេញទៅធ្វើកា
បាត់ហើយ។ ព្រោះនៅក្រុមហ៊ុនមានកាងារច្រើនដែគេត្រូវធ្វើ។ «ហ្អឹម!!!» ឆេក៏ក្រហឹមគល់កបន្តិចហើយបើកភ្នែកឡើងដើម្បីទទួលថ្ងៃថ្មី។ «ហេតុអីឈឺក្បាលយ៉ាងនេះ?»
[ទឹតៗ] Phone calling
[ អាឡូ!! បងប្រុស] Chae
[ឯកសាត្រៀមរួចហើយ!! បន្តិចទៀតបងយកទៅឱ្យ] Soo
[បងប្រុស!!] Chae
[យ៉ាងម៉េច?] Soo
[ខ្ញុំខ្លាច] Chae
[កុំខ្លាចអី!!] Soo
ទឹតៗ***
#Company
«ចាហ្វាយ!!» Jake
«យ៉ាងម៉េចហើយ!!» Li
«គឺបានផលហើយ!!» Jake
«និយាយមក» Li
«នៅថ្ងៃកើតហេតុនៅមន្ទីពេទ្យគឺអ្នកនាងឆេបានទៅ
មើលលោកថេនពិតមែន ប៉ុន្តែបន្ទាប់ពីអ្នកនាងឆេចាក់ចេញក៏មានបុរសភ្លែកមុខម្នាក់ចូលទៅបន្ទប់លោកថេនដោយគ្មានសុំកាអនុញាតពីគ្រូពេទ្យ គឺអាម្នាក់ដែទៅក្រោយអ្នកនាងឆេនេះហើយដែបានសម្លាប់លោកថេន!!»
«ចុះហេតុអីថ្ងៃនោះយើងទៅមើលកាម៉េរាមិនឃើញ!!»
«ថ្ងៃនោះកាម៉េរាត្រូវបានគេកាត់ផ្តាច់បន្ទាប់ពីអ្នកនាងឆេចេញមក!!» Jake
«ចុះពេលនេះយ៉ាងម៉េចហើយ?» Li
«ខ្ញុំចាប់វាបានហើយ!!» Jake
«សម្លាប់ចោលទៅ!!» Li
«តែនៅមានម្នាក់ទៀតដែរជាប់ពាក់ពាន់!» Jake
«អ្នកណា!» Li
«Emma!! តើត្រូវ...» Jake
«សម្លាប់នាងចោលទៅ!!» Li
«បាទ!!» និយាយហើយក៏ចាកចេញទៅ
«ឆ្កួត...ឆ្កួតបំផុត!! ហេតុអីក៏ទៅជាបែបនេះ!!» រាងក្រាស់ចាប់ផ្តើមមួម៉ៅក្តៅក្រហាយនឹងរឿងដែគេបានសង្ស័យទៅលើឆេ។ និយាយហើយក៏ទាញសោឡានត្រឡប់ទៅវីឡាវិញ។
#Villa
លីក៏ប្រញាប់ដើរចូលទៅក្នុងផ្ទះតែក៏បញ្ឈប់ដំណើរពេលដែរឃើញរាងតូចនឹងស៊ូកំពុងអង្គុយនៅលើសាឡុងដូចជាកំពុងរងចាំគេយ៉ាងចឹង។ «និយាយគ្នាទៅ!! បងទៅ
ចាំឯងនៅខាងក្រៅ!!មានរឿងអីស្រែកហៅបង»
«ចា៎ា!! » និយាយចប់ស៊ូក៏ក្រោកឈររួចដើរចេញទៅចាំរាងតូចនៅខាងក្រៅដោយមិនភ្លេចសម្លឹងមុខរបស់លីមិនដាក់ភ្នែកដោយចងគំនុំ។ លីគេក៏មិនបានចាប់អារម្មណ៍អ្វីដែរគេបែជាទៅចាប់អារម្មណ៍នឹងក្រដាសនៅលើតុកទៅវិញ
«ខ្ញុំមានរឿង...» នាងនិយាយមិនទាន់ចប់ផងគេក៏
ដើរមកមើលក្រដាសលើតុកនោះហើយសាញេភ្លាមដោយ
មិនរារែក។ ឆេក៏ភាំងបន្តិចដែរតែនាងមិននិយាយអ្វីនោះទេ។
គេដឹងរួចហើយថានឹងមានថ្ងៃនេះ គេក៏មិនចង់ធ្វើបាបនាងទៀតដែរ ទើបសម្រេចចិត្តចុះហត្ថលេខាលឿនបែបនេះ។
«ខ្ញុំដោះលែងនាងហើយ!នាងចង់លែងលះនឹងខ្ញុំ!ពេលនេះខ្ញុំយល់ព្រមហើយ...សង្ឃឹមថានាងនឹងរកបាន
សុភមង្គលមួយពិតប្រាកដ» និយាយទាំងទឹកមុខរៀបស្មើចំណែកភ្នែកក៏មិនហ៊ានសម្លឹងមុខរបស់រាងតូចដូចគ្នា។
«អរគុណដែរយល់ព្រមលែងលះ!» រាងតូចញញឹមស្ងួតមិននិយាយអ្វីច្រើនហើយក៏ក្រោកឈររួចដើរចេញទៅជាមួយនឹងក្រដាសមួយសន្លឹកនោះ... <ហឹកហឹក...កូនសម្លាញ់ពេលនេះពួកយើងមានសេរីភាពហើយ> ទឹកភ្នែកក៏ចាប់ផ្តើមស្រក់មកកាត់ថ្ពាល់ទាំងសងខាងនាងនិយាយនៅក្នុងចិត្តបន្តើដៃក៏ស្ទាបពោះរាបស្មើនោះបន្តើ នាងមានអារម្មណ៍ថាឈឺទ្រូងខាងឆ្វេងពឹតៗដូចជាគេយកកាំបិទ
មកចាក់យ៉ាងចឹង...។ «រួចហើយមែនទេ?» Soo ដែឈរចាំនៅខាងក្រៅក៏សួរទៅនាង។
«ហឹម!!»
«ឥវ៉ានរបស់ឯងចាំបងឱ្យគេមកយកទៅផ្ទះ!!»
«ចា៎ា!!» និយាយចប់ពួកគេក៏នាំគ្នាបើកឡានចេញទៅផ្ទះរបស់គេវិញ។
____________
<ពេលនេះពួកយើងដើរផ្លូវរាងខ្លួនហើយ រឿងកន្លងមក
ដែរបានឆ្លងកាត់ទោះបីជាវាល្វីងជូចត់យ៉ាងណាក៏ដោយក៏ខ្ញុំមិនអាចឈប់ស្រលាញ់លោកបានដែរ ទោះលោកមិន
ដែរស្រលាញ់ខ្ញុំក៏ដោយ>ChaeYoung
____________
<ខ្ញុំមិនចង់ធ្វើខុសលើនាងច្រើនជាងនេះទៀតនោះទេ!នាងរងទុកច្រើនហើយ...ខ្ញុំសង្ឃឹមថានាងនឹងបំភ្លេចខ្ញុំChae!!បំភ្លេចមនុស្សព្រៃផ្សៃម្នាក់នេះ!!» LiTo be continued
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed
RomanceLi «នាងជាដើមហេតុធ្វើឱ្យប្អូនប្រុសរបស់ខ្ញុំក្លាចទៅជាបែបនេះ!!!» Chae «ខ្ញុំ...ខ្ញុំគ្មានចេតនាទេ!!» Li «ខ្ញុំនឹងឱ្យនាងសងមកវិញប្រសិនបើប្អូនប្រុសរបស់ខ្ញុំគេកើតអីនេាះ!!នាងនឹងមិនអាចរស់ដោយមានសេចក្តីសុខជាដាច់ខាត!!Park Chaeyoung » Chae«ហឹកហឹក...ខ្ញុំគ្មានបំណង...