(ភាគ២៣) ចិត្តស្អប់បង្កប់ស្នេហ៍

666 30 2
                                    

Liបានត្រឡប់មកផ្ទះវិញហើយក៏ប្រញាប់រត់ចូលមកក្នុងផ្ទះភ្លាមព្រោះបានឡឺសម្លេងបែកចានចេញពីក្នុងផ្ទះបាយមក។ Li«Jessi?» រាងរឹងមាំក៏ប្រញាប់រត់ចូលមកមើលJessi ដែរដួលនៅល់ឥដ្ធការ៉ូនោះភ្លាម ៖
Jessi «បងLi...»
Li «នេះមានរឿងអី?» Liក៏សួរទៅនាងមុននឹងងាកមុខទៅរករាងតូចម្ខាងទៀតដែរកំពុងឈរធ្មឹង... Li«Chae!!»
Jessi «គឺមិនមែនជាកំហុសបងថ្លៃទេ...គឺខ្ញុំខ្លួនឯងមិនប្រយ័ត្នទើបដួលបែបនេះ!»
Li «ត្រូវកន្លែងណាខ្លះ? បងមើលបន្តិច!!»
Jessi «មិនអីទេ! មិនធ្ងន់ធ្ងរអីទេ!»
Li «ក្រោករួចទេ? មោះ!!» រាងក្រាស់ក៏ជួយគ្រានាងឱ្យក្រោកឡើង... Jessi «អូយ...ឈឺកជើងណាស់»
Li «មិនអីទេ! ចាំបងបីឯងទៅលាបថ្នាំ!!»
«ចា៎ា!!» រាងក្រាស់ក៏លើកបីនាងឡើងមុននឹងងាកមកសម្លឹងមុខរបស់Chaeបន្តិច តែនាងក៏បែមុខចេញព្រោះមិនចង់មើលគេបីស្រីម្នាក់នោះ...Liក៏ឈប់សម្លឹងមុខChaeហើយបីJessiទៅដាក់លើសាឡុងរួចយកថ្នាំមកលាបរបួសឱ្យនាងថ្នមៗ... «យ៉ាងម៉េចហើយ?»
Jessi «លែងអីហើយ នៅឈឺតិចៗ...»
Li «នេះឯងញាំុអីហើយនៅ?»
Jessi «គឺ...នៅទេ»
Li «នៅទីនេះហើយ បងទៅនិយាយជាមួយChaeមួយភ្លេត»
Jessi «ចា៎ា!!»
ស្រដីចប់រាងក្រាស់ក៏ក្រោកឡើងឈរមួយអស់កម្ពស់បស់ជំហ៊ានទៅផ្ទះបាយ... «Chae!! តើអូនញាុំអីហើយនៅ?»
Chae «មិនបាច់ខ្វល់ជាមួយខ្ញុំទេ! លោកទៅខ្វល់ជាមួយប្អូនស្រីរបស់លោកទៅ...ខ្ញុំមិនអីទេ» រាងតូចនិយាយចប់បម្រុងនឹងដើរចេញទៅហើយតែគេក៏ចាប់ដៃនាងជាប់ ៖
Li «អូនកើតអី?»
Chae «គ្មានកើតអីទេ! លែងដៃ» រាងតូចក៏ក្រលាស់ដៃចេញពីដៃគេហើយដើរឡើងទៅខាងលើបាត់...
«Chae!!» Liព្យាយាមឃាត់នាងតែមិនអាចបញ្ឈប់
ដំណើរនាងបានទេ...រាងរឹងមាំក៏ដើរទៅរកJessi ដែអង្គុយនៅលើសាឡុងវិញមុននឹងនិយាយទៅកាន់នាង...
«ឯងឃ្លានទេ? បងនឹងឱ្យJakeទៅទិញអីយកមកឱ្យញាុំ»
Jessi «មិនអីទេ! មិនឃ្លានទេ...»
Li «ចឹងឯងទៅសម្រាកចុះ...បងល្វើយហើយបងទៅគេងមុនហើយ»
Jessi «ចា៎ា...!!»
រាងក្រាស់ក៏ដើរឡើងទៅខាងលើវិញ...Li ទាញទ្វាបើកម្តងបន្តិចៗមុននឹងដើរចូលមកខាងក្នុងហើយបិទទ្វាចាក់កន្លឹះវិញ...គេដើរទៅរករាងតូចដែរកំពុងគេងនៅលើគ្រែបែខ្នងដាក់គេ។ Li មិនបានចាប់អារម្មណ៍អី ហើយក៏ដើរទៅយកកន្សែងដើម្បីផ្លាស់ចូលទៅងូតទឹក...បន្ទាប់ពីងូតទឹករួចគេក៏ចេញមកវិញជាមួយនឹងឈុតគេងយប់របស់គេហើយឡើងទៅគេងលើពូកជិតនាងតូច...<បងមិនដឹងទេថាបងអាចគ្រប់គ្រងខ្លួនឯងបានយូប៉ុន្នា! បើអូននៅតែប្រងើយកន្តើយដាក់បងបែបនេះ> រាងក្រាស់គិតក្នុងចិត្តហើយសម្លឹងមើលផែនខ្នងរបស់រាងតូចដោយគេមិនហ៊ានប៉ះនាង
ឱបនាង នោះទេព្រោះគេដឹងថានាងកំពុងខឹងនឹងគេ។
#Newday
ថ្ងៃថ្មីមកដល់Liក៏បានក្រោកពីប្រលឹមចេញទៅធ្វើកា
បាត់ទុកឱ្យChaeនឹងJessi នៅផ្ទះតែពីអ្នក...។
Jessiច្រឡឹងអង្គុយមើលទូរទស្សធ្វើប្រងើយដូចទីនេះជាផ្តះរបស់នាងយ៉ាងចឹង កាងារផ្ទះក៏មិនជួយធ្វើ....
«បងថ្លៃ!!» Jessi ក៏ងាកទៅសួរChaeដែកំពុងដើរចុះមកពីខាងលើ...
Chae «មានកាអី?»

Jessi«បងទំនេរទេ? ជូនខ្ញុំទៅដើរផ្សារតិចទៅ!»

Chae «ខ្ញុំមិនទំនេរទេ...»

Jessi «អីយ៉ា...សុំអង្វរ ជូនទៅបន្តិចទៅ»

Chae «ចាំថ្ងៃក្រោយចុះ...»

Jessi «មិនទៅក៏មិនទៅ...ហុឹស» Jessi ក៏ងាកមកមើលទូរទស្សវិញទាំងក្នុងចិត្តកំពុងខឹងនឹងChaeដែរមិនជូននាងទៅ។
Chaeមិនចាប់អារម្មនឹងនាងក៏ដើរចេញទៅហៅឡាន់
តាកសុីរួចក៏ឡើងឡានទៅបាត់...Jessiក៏តាមមកមើលមុននឹងទៅយកកាបូបហើយបើកឡានចេញទៅតាមនាង
#Coffe store
Chaeបានមកហាងកាហ្វេព្រោះនាងមានអារម្មមិនល្អទេដែរនៅផ្ទះជាមួយស្រីម្នាក់នោះតែពីនាក់...
«អ្នកនាងត្រូវកាញាុំអី?»

Chae «កាហ្វេធម្មតាមួយកែវមក...!!»

«បាទ...ចាំបន្តិច» បុគ្គលិបនោះក៏ដើរទៅយកកាហ្វេមួយ
កែវមកឱ្យនាង...
«ខ្ញុំសុំអង្គុយផងបានទេ?...!!» ម្ចាស់សម្លេងក៏ដាក់ខ្លួនអង្គុយនៅទល់មុខនាង
Chae «Sunhu??»
Sunhu «យ៉ាងម៉េច? ភ្ញាក់ផ្អើល?»
Chae«លោកមកធ្វើអីនៅទីនេះ?»
Sunhu «ចុះនាងមកធ្វើអីនៅទីនេះ?»
Chae«គឺ...ផឹកកាហ្វេ...»
Sunhu «ខ្ញុំក៏ដូចគ្នា...»
Chae«ចៃដន្យពេកហើយ!!» រាងតូចលាន់មាត់ នាងមិនគិតទេថាបានជួបគេនៅទីនេះ...
Sunhu «និស្ស័យទេដឹង...» Sunhuក៏និយាយលេងសើចទៅកាន់នាង ពួកគេទាំងពីក៏នាំគ្នានិយាយពីនេះពីនោះ ប៉ុន្តែពួកគេមិនដឹងទេថារូបភាពរបស់ពួកគេទាំងពីត្រូវបានថតជាប់ដោយទូរស័ព្ទJessiដែកំពុងលួចថតពួកគេពីខាងក្រៅ
Jessi«ហុឺស...ចាំមើលចុះ បងLiចាត់កានាងយ៉ាងម៉េច?»
និយាយហើយក៏ផ្ញើរូបទាំងអស់នោះចូលក្នុងទូរស័ព្ទរបស់Liដែរកំពុងអង្គុយធ្វើកានៅក្រុមហ៊ុន...រាងក្រាស់ក៏ចាប់ទាញទូរស័ព្ទយកមកមើលថាជាអ្នកណា ហើយក៏ឃើញរូបទាំងនោះ ស្លឹកត្រចៀករបស់គេចាប់ផ្តើមក្រហម មើលទៅគេដូចជាកំពុងខឹងហើយ... «ចង្រែយ័...!!» Li
មនុស្សដូចLiមិនងាយទប់អារម្មណ៍នៅក្នុងខ្លួនបានយូនោះទេ ដឹងស្រាប់ហើយថាប៉ុន្មានថ្ងៃនេះគេព្យាយាមមិនធ្វើបាបChaeយ៉ាងណាពេលដែរនាងប្រងើយកន្តើយដាក់គេ...ពេលនេះគេប្រហែលទប់លែងជាប់ហើយ ព្រោះភ្លើងប្រច័ណ្ឌនៅក្នុងខ្លួនវាកំពុងពុះឡើងហើយ....

To be continued

ចិត្តស្អប់បង្កប់ស្នេហ៍ ✔️ completed Where stories live. Discover now