Part : 22

902 63 6
                                    


ព្រឹកថ្ងៃថ្មី ពួកគេងើបពីប្រលឹមដោយស្លៀកពាក់ខោអាវជាគូរៗមកញាំអាហារពេលព្រឹកនៅភោជនីដ្ឋានដែលនៅខាងក្រោមនេះឯង អ្នកនៅទីនោះសម្លឹងមើលមកពួកគេគ្រប់គ្នា អាចថាអ្នកខ្លះក៏គិតក្នុងផ្លូវអវិច្ចមាន អ្នកខ្លះក៏ធម្មតាច្រណែននឹងស្នេហាពួកគេអីបែបហ្នឹង៎...រួចរាល់ពួកគេក៏បានចេញមកអង្គុយនៅកញ្ចុសក្បែរឆ្នេរសមុទ្យ...។

<< បងហ្គុកអូនចង់ញាំការ៉េម ! >> ថេហ្យុង

<< មិនឲ្យញាំទេ ! ព្រឹកត្រជាក់បែបនេះមកចង់ញាំការ៉េមប្រយ័ត្នឈឺទៅ >> ជុងហ្គុកតបទៅវិញយ៉ាងដាច់ខាត ចេះតែមានម៉ងមេឃត្រជាក់ចង់កក់ទៅហើយចេះមកចង់ញាំការ៉េមទៅកើត

<< បងហ្គុកហ៎ តែអូនចង់ញាំ >> ថេហ្យុងអង្រួនដៃនាយតិចៗទាំងទឹកមុខគួរឲ្យស្រលាញ់និយាយអង្វរ.កគេ

<< ដាច់ខាត! បងថាអត់គឺអត់ហើយ >> ជុងហ្គុក

<< អាឆ្កួត ! អាឡប់! គេចង់ញាំមិនឲ្យគេញាំចាំមើលគេឈប់ស្រលាញ់អាមនុស្សអាក្រក់ដូចយើងហើយហឺស...>> ថេហ្យុងថាឡើងធ្វើងក់ងរនឹងគេ

<< គឺមិនមែនទេ ! ថេថេហា៎បងខ្លាចអូនឈឺទើបបងមិនចង់ឲ្យញាំនឹងណា៎ >> នាយនិយាយលួងលោមគេយ៉ាងរហាស់ ស្រលាញ់ស្ទើរលេបចូលពោះទៅហើយគ្រាន់តែបារម្ភខ្លាចឈឺទើបហាមតែមើលគេចុះហេតុអីក៏និយាយមិនចេះស្តាប់គ្នាចឹង

<< មិនបាច់ទេ! ខ្ញុំមិនដែលស្គាល់លោកឯងទេគំមកនិយាយជាមួយខ្ញុំ >> ថេហ្យុងងាកមុខទៅម្ខាង

<< ថេថេហ៎ គំចឹងមើស៎ >> ជុងហ្គុក

<< យល់ល្អទៅទិញឲ្យគេទៅអាហ្គុកអើយ៎ >> យ៉ុនគី

<< គំមកចេះរឿងយើង ឯងគិតតែពីរឿងឯងទៅបានហើយ >> ជុងហ្គុកថាទៅវិញទាំងសន្លក់មុខគេ មិនជួយជោគជួយចែវទេមកយកជើងរាទឹកថែម

<< ឆើស៎ខំបំណងល្ននិយាយប្រាប់ហើយហ្នឹងហ្ហាស៎! អូនមីនហា៎អូនចង់ញាំការ៉េមទេ ? >> យ៉ុនគីតបនឹងជុងហ្គុករួចក៏ងាកមកនិយាយជាមួយជីមីន

🌈 បងប្រុសជាទីស្រលាញ់ 🌈حيث تعيش القصص. اكتشف الآن