ល្ងាចបន្តិច ពួកគេក៏បានចុះមកដើរកម្សាន្តតាមមាត់ឆ្នេរបរិយាកាសស្ងប់ស្ងាត់ឮសូរតែសម្លេងរលក់បក់ផាយផាត់មកបុកនឹងជ្រាំងថ្ម ខ្យល់អាកាសត្រជាក់ឲ្យរហឹម ។<< អៅបងហ្គុកមើលនេះនែក៎ ! >> ថេហ្យុង
<< អ្វីហ្នឹង ? >> ជុងហ្គុក
<< គឺកូនក្ដាម មើលចុះវាគួរឲ្យស្រលាញ់ដល់ហើយ >> គេចាប់កូនក្តាមមកដាក់ហ្នឹងដៃអង្អែរលើវាថ្នមៗ
<< គួរឲ្យស្រលាញ់ចាញ់ថេថេ របស់បងទេ >> ថេហ្យុងស្រាប់អៀនខ្វាច់តែម្តង
<< វាត្រូវតែបែបហ្នឹងហើយ >> ថេហ្យុងទម្លាក់កូនក្តាមចុះ បែមករករាងក្រាស់ស្រាក់ដៃអោប.កនាយយ៉ាងស្នឹតស្នាល
<< ជឿជាក់យ៉ាងនេះឬ ? >> ជុងហ្គុកសើចហឺសៗ ហួសចិត្តនឹងគេ នាយគ្រាន់តែនិយាយបញ្ចូលតែបន្តិចសោះលើកតម្កើនខ្លួនឯងភ្លាមជឿជាក់សាហាវ
<< ត្រូវហើយព្រោះអូនជាថេថេ របស់បងនោះអី >> ថេហ្យុងសើចស្ញេញដាក់នាយ
<< ចុះបើបងប្រាប់ថាមិនមែន? >> ជុងហ្គុងសួរឌឺទៅគេ ។ ចាប់ក្រសោបចង្កេះតូចល្អិតមួយក្តាប់នោះមកប៉ិតជាប់ហ្នឹងខ្លួនប្រាញនាយ
<< អាមួយចង្កោមក្រោមផ្សិតបងនឹងត្រូវកាត់ផ្លាច់ភ្លាម! យ៉ាងម៉េចដែលចង់សាក់ទេបងសម្លាញ់ >> ថេហ្យុងញញឹមចុងមាត់របៀបបង្កប់ន័យ ក្រសែរភ្នែកឃោឃៅបាញ់ទៅសន្លក់មុខគេថ្លែ
<< បងនិយាយលេងតើ ! បើដាច់មែនបានអ្នកណាធ្វើឲ្យអូនស្រួលទៀតទៅ >> នាយវៃជញ្ជើមដាក់គេ ពាក្យសម្តីលេបខាយមិនធម្មតាទេ
<< រោគចិត្តណាស់យើងហ្នឹង ! >> ថេហ្យុងចាប់ក្តិចចុងច្រមុះរាងក្រាស់គ្រឺតអើយ៎សែនគ្រឺត នាយមិនចេះគិតអីផ្សេងក្រៅពីរឿងអស់នេះឬក៏យ៉ាងម៉េចហ្នឹង អាឡារឹកណាស់ !
<< អៅរោគចិត្តយ៉ាងម៉េច ? បងនិយាយនេះមិនត្រូវរបស់បង ! >> ជុងហ្គុកកាន់តែនិយាយញ៉ោះគេថែមមិនឲ្យបាត់មួយម៉ាត់
<< ឈប់និយាយជាមួយបងហើយ >> ថេហ្យុងបែមុខទៅម្ខាង
<< អេបងនិយាយលេងតើ ប្រញាប់តែខឹង >> នាយអោបចង្កេះរាងតូចពីក្រោយ ទម្លាក់ចង្ការលើស្មារគេ

ESTÁS LEYENDO
🌈 បងប្រុសជាទីស្រលាញ់ 🌈
RomanceBxb ស្នេហា៍រវៀងកូនប្រុស គ្រួសារគីម នឹង កូនប្រុសគ្រួសារជុន ដោយ ពួកគេស្គាល់គ្នាតាំងពីតូចៗមកម្លេះ