Part : 16

1.2K 84 16
                                    


៚នៅសួនកម្សាន ( Amusement park 🎡🎢🏰 )

<< អាឡូ! ឯងចេញមកឬនៅ ? >> ជីមីន

<< អីយ៉ា យើងនៅពីក្រោយឯងនឹងហើយ >> ថេហ្យុង
និយាយរួចជីមីនក៏ងាកទៅខាងក្រោយក៏ឃើញពួកគេដើរមក

<< អៅ! នេះអាយុនមកដែលឬ ?? >> ជុងហ្គុកសួរទាំង
រៀងចម្លែកចិត្តបន្តិចព្រោះថេហ្យុងប្រាប់ថាមកតែជីមីនទេតែហេតុអីក៏លេចមុខមិត្តគេមកដែល

<< ក៏សង្សារយើងមកដែល យើងមិនមកតាមយ៉ាងម៉េច
នឹងកើតទៅ >> យុនគីនិយាយទាំងញាក់ជញ្ជើញដាក់គេ ខណះដៃក៏លើកទៅគៀកនឹងស្មាររបស់ជីមីនយ៉ាងស្និតស្នាលចំណែកជីមីនវិញខ្លួនឡើងរួញចូលគ្នាអស់ហើយអៀនមិនស្ទើរទេ

<< What !! សង្សារ ??  ហើយឯងទៅទាក់ទងគ្នាតាំងកាល ម៉េចក៏យើងមិនដឹងចឹង ??  >> ជុងហ្គុកបន្លឺឡើងទាំងភ្ញាក់ផ្អើរជាខ្លាំង គួរជឿឬអត់គេធ្លាប់តែឃើញ2នាក់នេះតែងតែសោះកក្រោះដាក់គ្នា សូម្បីមុខមិនទាំងនឹងសម្លឹងមើលគ្នាចំផង ហើយនេះមកប្រាប់ថាសង្សារឲ្យពេញៗមាត់
បែបនេះអ្នកណាមិនភ្ញាក់ផ្អើរទៅ វាមិនគួរឲ្យជឿទាល់
តែសោះ

<< គឺពេលដែលឯងមិនមករៀនអឺ គិតទៅ2ថ្ងៃហើយមែន
ទេអូនមីនសឺត...ថ្ពាល់អូនក្រអូបដល់ហើយ >> យុនគី
និយាយរួចក៏ឆ្មក់ទៅថើបថ្ពាល់ជីមីន1ខ្សឺត ធ្វើឲ្យរាងតូចអៀនឡើងរឹងខ្លួនស្តូកតែម្តង

<< ហេតុតែគេណ៎ស្ងាត់ៗមានឌិតមុនឯងបាត់ នេះបើយើងមិនសួរទេប្រហែលជាមិនប្រាប់ទេមើលទៅ !! >>ជុងហ្គុក
និយាយទាំងដៃអង្អុលទៅពួកគេទៅវិញទៅមក

<< មិនមែនបែបនឹងទេ!! គឺខ្ញុំខ្លាចលោកនឹងរើសអើងស្នេហា៍ប្រភេទបែបនេះទើបមិនទាន់ប្រាកតចិត្តនឹងប្រាប់ >> ជីមីននិយាយប្រកែកយ៉ាងលឿន មែនហើយគេមិន
ទាន់ចង់បើកជំហររឿងរបស់ពួកគេឲ្យអ្នកណាដឹងក្រៅពីថេហ្យុងនោះទេ ណាមួយគេទើបតែទាក់ទងគ្នាផងដែល
ទៅខាងមុខទៀតគេមិនដឹងថានឹងមានរឿងអ្វីកើតឡើងមកលើពួកគេទេ វាពិតជាស្មុកស្មាញមែនទែន

<< អីយ៉ា !! ឯងគំទៅគិតច្រើនអីនេះ2020ហើយណា៎វាគ្មានអ្នកណាទៅរើសអើងអីទៀតទេ ទោះមានក៏មាន
ភាគតិចដែល វាគ្មានទៅអស្ចារ្យស្អីទេ សំខាន់ឲ្យតែពួកឯងចេះកាន់ដៃគ្នាជំនះវាជាមួយគ្នាទៅបានហើយ គ្នានអ្វីធំជាងក្តីស្រលាញ់ដែលយើងមានឲ្យគ្នានោះទេ >>
ជុងហ្គុកនិយាយទាំងដាក់ដៃលើស្មារឲ្យកម្លាំងចិត្តដល់ពួកគេទាំងពីរ ចំណែកថេហ្យុងវិញពេលដែលឮជុងហ្គុក
និយាយបែបនេះក្នុងចិត្តក៏រំភើបខ្លាំងណាស់ដែល យ៉ាងណាក៏ជុងហ្គុករបស់គេមិនរើសអើសស្នេហា៍បែបនេះដែល គេនៅតែមានសង្ឃឹមជានិច្ច

🌈 បងប្រុសជាទីស្រលាញ់ 🌈Where stories live. Discover now