Part : 23

987 66 4
                                    


  Ep : 23

ព្រឹកថ្ងៃថ្មី ពួកគេក៏បានងើបរៀបចំអីវ៉ាន់រួចក៏ចេញដំណើរទៅតែម្តង ។

Skip

ចំណាយពេលប្រហែល1ម៉ោងកន្លះពួកគេក៏ដល់គោលដៅ វាជាតំបន់ភ្នំរាងដាច់ស្រយាលពីទីប្រជុំជនបន្តិច នៅទីនេះតាយ៉ុនគីបានទិញដាក់ឈ្មោះគេបន្ទាប់ពីគាត់បានចែកឋានទៅ ពួកគេក៏បានចុះពីលើឡានដើរមើលទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាលមួយនេះថែមទាំងឮសម្លេងទឹកធ្លាក់មកឈូឈូពីខាងលើ វាជារបៀបភ្នំបើយើងឡើងទៅខាងលើនឹងឃើញទឹកជ្រោះធ្លាក់ចុះមក...។

<< wow ! ទីនេះស្អាតណាស់ >> ថេហ្យុងលាន់មាត់

<< មែនហើយៗ ! បងយ៉ុនខ្ញុំឮសម្លេងទឹកធ្លាក់តើវានៅខាងណាទៅខ្ញុំចង់ទៅលេង >> ជីមីន

<< ឥឡូវបែបនេះចុះ! យើងចាំទៅបោះតង់នៅខាងលើតែម្តងទៅយ៉ាងម៉េចដែល >> យ៉ុនគី

<< អឹមមានអី >> ជុងហ្គុក

<< អញ្ចឹងយើងទៅប្រមូលឥវ៉ាន់ទៅ >> យ៉ុនគី

ពួកគេក៏បានប្រមូលឥវ៉ាន់ចេញពីឡាន វាគ្មានអ្វីច្រើនទេគេដកយកវ៉ាឡីទៅតែ1ដាក់ខោអាវ1នាក់តែ1ទៅ2សម្រាប់ព្រោះផ្លូវទៅខាងលើរាងពីបាកមិនអាចយកទៅទាំងអស់បានទេ នឹងស្បោងអាហារគ្រឿងកំប៉ុងដែលគេបានទិញមកពេលដែលជិះមកនេះឯង...។

<< អីយ៉ាតើពេលណាដល់ទៅហត់ណាស់ផ្លូវក៏ពីបាក់! >> ដើរមិនទាន់បានប៉ុន្មានផងថេហ្យុងក៏រអ៉ូងូវៗទៅហើយ មែនហើយផ្លូវវារាងពីបាក់បន្តិច មែកឈើឆ្កេងឆ្កាងផ្លូវឡើងក៏រាងតូចព្រោះខានមានមនុស្សមកទីនេះយូរដែលហើយ

<< យីមិនទាន់ដឹងណាណីផងរអ៊ូអីរអ៊ូ ឆាប់ឡើងទៅឲ្យលឿនៗទៅពីបាកគេនាក់កាន់អីវ៉ាន់ធ្ងន់នៅខាងក្រោយហ៎ >> ជីមីនថាឲ្យគេ មែនហើយគេកាន់តែស្មោងយួរ2-3ចំណែករាងក្រាស់ទាំងពីរវិញកាន់វ៉ាឡីតង់ធុងទឹកកក់តូចល្មមសំពីងសំពោងគេមិនទាំងមាត់បន្តិចផង

<< ដឹងហើយ! >> ថេហ្យុងក៏ដើរឡើងបន្តរទាំងមុខស្អុយប៉ែរ ចំណែកអ្នកខាងក្រោយប្រវីក្បាលហួសចិត្តមិនស្ទើរទេមុននឹងនាំគ្នាដើរឡើងទៅបន្តរ

🌈 បងប្រុសជាទីស្រលាញ់ 🌈Donde viven las historias. Descúbrelo ahora