Ep 24
ល្ងាយបន្តិចពួកគេក៏ចាប់ផ្តើមរកអូសមកបង្កាត់ភ្នក់ភ្លើងនៅខាងមុខតង់គ្រាន់ទុកបង្ហុយគំសូវឲ្យមានមូស រួចក៏នាំគ្នារៀបចំងូតទឹកទាំងអស់គ្នាតែម្តងដោយរាងក្រាស់ពាក់ត្រឹមខោខ្លីត្រឹមជង្គង់រួចប្រលែងល្វែងខាងលើបញ្ចេញសាច់ដុំកង់ៗយ៉ាងគួរឲ្យចាប់អារម្មណ៍ ចំណែករាងតូចទាំងពីមានខោដូចរាងក្រាស់ដែលគ្រាន់តែគេពាក់អាវ.សស្តើងមិនប្រលែងដូចរាងក្រាស់ទេ...។
មួយសន្ទុះក្រោយយុនហ្គីនឹងជីមីនរួចរាល់ក៏ទៅតង់មុន ពេលនេះនៅសល់តែជុងហ្គុកនឹងថេហ្យុងកំពុងតែត្រាំទឹកសម្លឹងមើលមេឃមើលផ្កាយដោយរាងតូចឈរផ្អែកក្បាលនឹងស្មាររបស់នាយ ។
<< អូនចង់ឲ្យពេលវេលាឈប់ដើរនៅពេលនេះណាស់ >> ថេហ្យុង
<< បើអាចបញ្ឈប់បាននោះវាហ្នឹងល្អប្រសើរ អូនត្រូវចាំមិនថាតទៅមុខមានរឿងអ្វីកើតឡើងក៏ដោយបងសង្ឃឹមថាអូននឹងកាន់ដៃបងដើរទៅជាមួយគ្នាបែបនេះជារាងរហូតទៅ បងស្រលាញ់អូនខ្លាំណាស់ ក្នុងជាតិនេះមានអូនម្នាក់គ្រប់គ្រាន់ហើយសម្រាប់បង បងមិនអាចរស់គ្មានអូនបានអុប...! >>
អ្វីៗហាក់បញ្ឃប់ត្រឹមវិនាទីនេះ ការថើបដ៏ផ្អែមល្លែម ពោរពេញទៅដោយក្តីស្រលាញ់ដែលមានចំពោះគ្នា ថេហ្យុងស្រក់ទឹកផ្នែកហូរមកមាត់ៗដោយក្តីរំភើបពេលដែលបានឮពាក្យសម្តីរបស់រាងក្រាសនិយាយមុននេះ រាងតូចក៏មិនខុសពីនាយដែល ពាក្យ ថា''ស្រលាញ់ '' វាស្រួលនិយាយណាស់តែបើឲ្យបកស្រាយអត្ថន័យនៃពាក្យមួយមាត់នេះវាច្រើនហូរហៀរពិបាកនឹងបកស្រាយណាស់ព្រោះក្តីស្រលាញ់របស់ពួកគេវាធំធេងមានអត្ថន័យជ្រាវជ្រៅជាងពាក្យមួយនេះទៅទៀត ។
<< Awwម៉េចបានជាអូនយំចឹងហ្ហាស់ ? >> ជុងហ្គុកទាញរាងតូចមកមើល
<< នៅមានមុខមកសួរទៀតអាឆ្កួតហា៎! >> ថេហ្យុងយំយកៗរាងក្រាស់ក៏ចាប់អោបលួងលោមគេ ទាំងហួសចិត្ត
<< អាអាបាត់យំទៅ! ចេះតែមានម៉ងចារឹកក្មេងកែមិនឡើងសោះ >> ជុងហ្គុក
<< អ...អូន...អូនស្រលាញ់បងអាឡប់ >> ថេហ្យុងនិយាយរួចក៏ឈ្មុលមុខលឹបចូលក្នុងទ្រូងហាប់ណែនរបស់រាងក្រាស់ទាំងថ្ពាល់ក្រហមព្រឺងៗ
YOU ARE READING
🌈 បងប្រុសជាទីស្រលាញ់ 🌈
RomanceBxb ស្នេហា៍រវៀងកូនប្រុស គ្រួសារគីម នឹង កូនប្រុសគ្រួសារជុន ដោយ ពួកគេស្គាល់គ្នាតាំងពីតូចៗមកម្លេះ