Part : 8

1.4K 75 4
                                    


_សាលារៀន 🏫🏫

៚ងឺត...

<< ខ្ញុំទៅសិនហើយណា ចាំចេញលេងចាំខ្ញុំទៅរក >> ថេហ្យុងក៏ចុះពីលើម៉ូតូរួចក៏ដោះមួកសុវត្តិភាពទៅឲ្យជុងហ្គុក
មុននឹងនិយាយទៅកាន់គេ

<< អឹម... >> ជុងហ្គុកគ្រាន់តែក្រហឹមបន្តិចរួចក៏ជិះម៉ូតូយកទៅផ្ញើរបាត់

ថេហ្យុងក៏ដើរចូលសាលាទាំអារម្មណ៍អាក់អន់ចិត្តនឹងរាងក្រាស់ពេលដែលគេសោះកក្រោះដាក់ខ្លួនបែបនេះ ឲ្យតែមកដល់សាលាជុងហ្គុកប្រែដូចជាមនុស្សម្នាក់ផ្សេង
ទៀតចឹងមិនដូចជុងហ្គុកដែលគេតែងតែដេកអោបរាល់យប់នោះទេ...តែគេក៏ដឹងមូលហេតុដូចគ្នាគ្រាន់តែធ្វើចិត្តមិនបាន

___skip

៚ក្នុងថ្នាក់...

<< មកហើយហេ៎ជំទៀវថេ ប្រុសស្នេហ៍ដុបមកដល់សាលាឲ្យរាល់តែថ្ងៃណ៎ >> ថេហ្យុងមិនទាន់នឹងដាក់គូតអង្គុយស្រួលបួលផងលោកមហាមិត្តក៏វាចាមក

<< ប្រុសស្នេហ៍តាឯង >> ថេហ្យុងក៏និយាយតបទៅវិញទាំងសន្លក់គេថ្លែ

<< តាចម្លេះបង >> ជីមីន

Jimin ត្រូវជាមិត្តស្និតស្នាលរបស់ថេហ្យុង ពួកគេរាប់អានគ្នាតាំងពីតូចពេលចូលរៀនដំបូងមកម្លេះ

<< ខ្ជិលយាយជាមួយ 😒 >> ថេហ្យុង

<< មិននិយាយជាមួយយើង យើងនឹងដើរហែកកេរ៍ឯងឲ្យផ្អើរពេញម៉ាសាលាមិនខានទេ >> ជីមីននិយាយបែបអ្នកមានព្រៀបជាង

<< ឯងហៀន ?? >> ថេហ្យុងនិយាយទាំងសង្គឿតជើងធ្មេញដាក់គេ ខ្នាញ់នឹងអាមិត្តមួយនឹងមិនស្ទើរទេ

<< ថីមិនហៀន!! >> ជីមីន

<< ក៏សាក់ទៅមើល >> ថេហ្យុង

<< គីម ថេហ្យុងលួចស្រលាញ់សិស្សច្បអ្ហឹម....>> និយាយមិនទាន់ចប់ផង ថេហ្យុងក៏យកដៃមកខ្ទប់មាត់គេយ៉ាងលឿនរួចក៏អូសគេចេញទៅក្រៅថ្នាក់បាត់បើមិនអញ្ចឹងបែកការអស់អាឡូវហើយ

<< នែ៎!! ឯងឆ្កួតហើយមែនទេ បិសនឹងបែបធ្លាយទៅហើយ >> ថេហ្យុង

<< មកពីឯងមកបញ្ជួសយើងធ្វើអី >> ជីមីននិយាយហីហី ទាំងដែលថេហ្យុងកំពុងតែខឹងនឹងចារឹកគេចង់តែចាប់ហែកខ្លួនគេឲ្យដាច់ជាពីរទេ

🌈 បងប្រុសជាទីស្រលាញ់ 🌈Where stories live. Discover now