Part : 14

1.2K 80 2
                                    


ពេលល្ងាតក៏ចូលមកដល់ ផ្ទៃមេឃចាប់ផ្តើមប្រែពណ៍យ៉ាងគួរឲ្យចង់គយគន់ ព្រះអាទិត្យក៏ចាប់ផ្តើមលិចបាត់ទៅបន្តិចម្តងៗ...

លោមគីមក៏បានទៅមន្ទីពេទ្យដើម្បីដោះស្រាយរឿងលុយកាក់នឹងសុំទោសគ្រួសារនាងដែលអ្វីៗក៏ទៅតាមនឹង
យ៉ាងរលូន ចំណែកជុងហ្គុកនឹងថេហ្យុងក៏បានងើបពីគេងក៏ដល់ម៉ោងញាំបាយល្មម ដោយរាងក្រាស់លើកទៅឲ្យរាងតូចញាំនៅក្នុងបន្ទប់តែម្តង ញាំបាយរួចក៏ជូតខ្លួនឲ្យរាងតូចដោយរាងក្រាស់ចាត់ចែងទាំងអស់ អ្វីៗរួចរាល់ជុងហ្គុកក៏ចូលទៅសម្អាតខ្លួនវិញម្តងមុននឹងឡើងមកគេងលើគ្រែជាមួយរាងតូច ដោយគេងបែរមុខរកគ្នាទៅវិញទៅមក...

<< របួសឯងបានធូរជាងមុនឬនៅហឹម ? >> ជុងហ្គុក

<< ក៏រាងធូរបន្តិចហើយសឺត បងប្រហែលជាហត់ខ្លាំងហើយដែលមកមើលថែខ្ញុំបែបនេះ >> ថេហ្យុងថើបថ្ពាល់គេបន្តិចរួចញញឹមយ៉ាងស្រស់ទៅកាន់គេ

<< សម្រាប់ឯងវាគ្មានពាក្យថាហត់ទេ >> ជុងហ្គុក

<< ស្រលាញ់បងហ្គុកជាងគេជុប...ជុប >> ថេហ្យុងចាប់ក្រសោបមុខរបស់គេថើបយកៗពេញទាំងមុខគ្មានឲ្យចន្លោះកន្លែងណាមួយទេ

<< អីយ៉ា! ថើបយ៉ាងហ្នឹងៗដាច់ខ្យល់បងងាប់ហើយ >> ជុងហ្គុកក៏ចាប់ច្បិចចុងច្រមុះគេទាំងគ្រឺតខ្នាញ់

<< អ្នកណាឲ្យបងគួរឲ្យស្រលាញ់យ៉ាងនេះធ្វើអី បងប្រុសជាទីស្រលាញ់របស់គីម ថេហ្យុង ស្រលាញ់អាបងជាងគេ >> ថេហ្យុង

<< សម្តីផ្អែមណាស់យើងហ្នឹង ចង់តែចាប់ក្រញីចលេប
ចូលពោះឲ្យបាត់ទេ ខ'ហ្យុងក្មេងក្បាលរឹង >> ជុងហ្គុក
និយាយខណៈដៃក៏ចាប់ទាញសាច់ថ្ពាល់គេលេងទៅវិញទៅមកទាំងសើចកខឹក

<< គេក្បាលខូចតែក៏គួរឲ្យចាលាញ់មិនចឹង🥺🥺  >> ថេហ្យុង

<< យើងនឹងពិនណាស់អាខាងធ្វើមុខខ្ជីខ្ជូតឲ្យគេខ្នាញ់ហ្នឹងទ្រាំមិនបានចាប់បោកដូចកង្កែបអាឡូវហ្នឹងហើយ!! >> ជុងហ្គុកនិយាយរួចក៏ងើបទៅចាក់ចង្កេះរាងតូចប្រឡែងគ្នាឡើងប៉ាកាច់ពេញពូកសើចឲ្យកខឹក

🌈 បងប្រុសជាទីស្រលាញ់ 🌈Donde viven las historias. Descúbrelo ahora