{ តុ...តុ }
<< ទៅហើយៗ ! >> ថេហ្យុងស្រែកពីក្នុងបន្ទប់ទៅ
{ ក្រាក់ ! }
<< អៅ នេះបងមកហើ ? ក្រឹប! អុប...! >> នាយទាញរាងតូចអឹបទៅហ្នឹងទ្វា រួចក៏បានទម្លាក់បបូរមាត់ទៅថើបណែបណិតលើបបូរមាត់រាងតូចយ៉ាងតក់ក្រហល់ កណ្តាតជ្រែកចូលទៅក្រលាស់ប្តូរទឹកមាត់ជាមួយរាងតូចយ៉ាងផ្អែមល្ហែម
<< អឹម...ឌឹប!ឌឹប! >> ថេហ្យុងក្រហឹមដើម.កពេលនេះគេជិតអស់ខ្យល់ទៅហើយ ខណះដៃគេក៏លើកឡើងទៅវៃខ្នងនាយតិចៗ ថើបនោះថើបយកម៉ាងាប់តា៎ម៉ង
<< ផ្អែមណាស់ >> នាយបានប្រលែងចេញពីការថើបខណះរាងតូចឈរសន្លក់គេទាំងដកដង្ហើមគឃូស
<< នេះបងចង់សម្លាប់ខ្ញុំឬយ៉ាងម៉េចនឹងអាប្រុសឆ្កួត ! >> ថេហ្យុងច្រឡើតវៃទ្រូវគេឌឹបៗ ស្ទើរតែជ្រុះថ្លើមរាងក្រាស់ទៅហើយ
<< អូយៗ វៃយ៉ាងហ្នឹងៗអូនចង់សម្លាប់បងដែលឬ ? >> នាយក៏ចាប់ដៃរាងតូចជាប់
<< ចេញពីខ្ញុំទៅ ! ខ្ញុំឈប់ស្រលាញ់អាមនុស្សឆ្កួតនឹងថើបដូចលោកឯងហើយហឺស >> ថេហ្យុងបែរមុខទៅម្ខាង
<< អូនដាច់ចិត្តដែលហ៎ ? បងនឹកអូនណាស់ដឹងទេ នឹងគ្រប់ពេលវាលា គ្រប់ទីកន្លែងចង់តែថើបអូនឲ្យណាណីទេសឺត...ស្រលាញ់ណាស់ >> នាយទាញរាងតូចមកអោបជាប់ទ្រូវរបស់គេ រួចថើបទៅលើថ្ពាល់គេយ៉ាងគ្រឺតខ្នាញ់
<< ធ្វើដូចបែបគ្នារាប់ឆ្នាំចឹងបុិនឆ្កួតណាស់ ខ្ញុំប្រាប់បងទៅបើមិនកែអាទម្លាប់ហ្នឹងចេញទេថ្ងៃក្រោមតែប៉ះក៏ខ្ញុំមិនអនុញាតិដែល >> ថេហ្យុងនិយាយយ៉ាងប្រកតប្រជា បើសិននៅតែបែបនឹងទៀតច្បាស់ណាថ្ងៃណាមួយគង់តែគេដាច់ខ្យល់ងាប់ទេ
<< ឈប់ហើយៗ តែឥឡូវឲ្យបងថើបឲ្យបាត់នឹកសិនមកសឺត! សឺត!... >> នាយចាប់ក្រសោបមុខថេហ្យុងថើបយកៗគ្នានឲ្យចន្លោះទេឡើងថេហ្យុងក្រពុលមុខ
<< មើសស៎ បានហើយបងឆាប់ទៅងូតទឹកចេញទៅនឹង បានគេងអូនងងុយហើយ >> ថេហ្យុង
<< បាទជុប...បងស្រលាញ់អូន >> ជុងហ្គុកថើបមាត់គេបន្តិចទើបប្រលេងគេចេញ រួចអូសវ៉ាឡីបើកយកខោអាវគេងយប់ទើបចូលទៅងូតទឹក

ESTÁS LEYENDO
🌈 បងប្រុសជាទីស្រលាញ់ 🌈
RomanceBxb ស្នេហា៍រវៀងកូនប្រុស គ្រួសារគីម នឹង កូនប្រុសគ្រួសារជុន ដោយ ពួកគេស្គាល់គ្នាតាំងពីតូចៗមកម្លេះ