ជុងហ្គុកក៏បានចេញមកចាំមុខសាលា តែមិនឃើញវត្តមានរាងតូចសោះ ទើបនាយដកទូរស័ព្ទចេញមកប្រុងនឹងcall
ទៅគេហើយ តែប្រអប់សារដែលថេហ្យុងបានផ្ញើរឲ្យនាយមុននេះ...ក្នុងសារ...
<< ជុងហ្គុកបងនៅចាំអូនបន្តិចទៅ អូនភ្លេចយករបស់នៅក្នុងថ្នាក់ រួចរាល់អូនហ្នឹងក្រញាប់មកវិញ >>
បន្ទាប់ពីអានសារមួយនោះហើយ ដោយមុនទុកចិត្តគេក៏បានចតម៉ូដាក់ខាងមុខសាលា មុននឹងដើរចូតទៅខាងក្នុងតាមរាងតូច ណាមួយនេះក៏យប់ងងឹតទៅហើយគេម៉េចហ្នឹងអាចបណ្តោយឲ្យរាងតូចទៅម្នាក់ឯងបានទៅ ។
ជុងហ្គុកក៏ជ្រួញជញ្ជើមឆ្ងល់ គេបានមកដល់ថ្នាក់ថេហ្យុងទៅហើយតែមិនឃើញរាងតូចសោះ ដោយក្តីបារម្ភនាយខំរត់ទាំងត្រហេបត្រហបតាមរកគ្រប់អអារ ស្រែកហៅរាងតូចសូម្បីតែស្រមោលក៏មិនឃើញផង ។
<< ក្មួយ! ក្មួររកអ្នកណាទាំងម៉ោងស្មើរនេះទៅហើយ >> ជុងហ្គុកក៏ជួបហ្នឹងអ៊ំប្រុសម្នាក់ដែលជាអ្នកយាមការក្នុងសាលា
<< គឺអ៊ំប្រុស អ៊ំមានឃើញក្មេងប្រុសម្នាក់វ័យជំទុងដើរមកនេះទេ >> ជុងហ្គុករៀបរាប់ប្រាប់ទៅកើតទាំងធ្វើកាយវិការច្រងេងច្រងែក មិនប្រាប់ក៏ដឹងថាគេបារម្ភនឹងក្មេងម្នាក់នោះប៉ុនណាដែល ។
<< ដូចជាមិនឃើញមកទីនេះទេ តែអ៊ំឃើញក្មេងប្រុសម្នាក់ដើរទៅអគារចាស់ដែលគេរបោះបង់នោះក្មួយមានតៅរកដល់ទីនោះឬនៅ ? >>
<< អរគុណអ៊ំប្រុសហើយ! >> មិនបង្អង់យូរជុងហ្គុកក៏ប្រយាប់រកទៅយ៉ាងលឿន ចិត្តមួយបុណស្រង់ឲ្យតែជួយថេហ្យុងឆាប់ៗ សង្ឃឹមថាហ្នឹងគ្មានរឿងអ្វីកើតឡើងទៅកាន់រាងតូចទៅចុះ បើមិនចឹងទេគេនឹងមិនលើកលេងអោយខ្លួនឯងទេ ។
មកដល់អគារនោះគេសម្លឹងមើលពីខាងក្រោមទៅក៏ឃើញពន្លឺតូចឆ្មេរភ្លឺចេញពីបន្ទប់មួយ ច្បាស់ណាស់ប្រហែលជាមានមនុស្សនៅនោះហើយ មិនបង្អស់យូរនាយក៏ប្រញាប់រត់ទៅភ្មាម សំខាន់វានៅជាន់ទី3ឯនោះ ។
<< ពួកឯងជាអ្នកណា >> ជុងហ្គុកស្រែកពីម្ខាងទៅគ្នាគេប៉ុន្មានអ្នកដែលឈរយាមទ្វានោះ

YOU ARE READING
🌈 បងប្រុសជាទីស្រលាញ់ 🌈
RomanceBxb ស្នេហា៍រវៀងកូនប្រុស គ្រួសារគីម នឹង កូនប្រុសគ្រួសារជុន ដោយ ពួកគេស្គាល់គ្នាតាំងពីតូចៗមកម្លេះ