Part : 25

633 35 3
                                        


ថ្ងៃនេះពួកគេក៏បាន ត្រឡប់មកចូលរៀនវិញតាមធម្មតា ម្នាក់ៗរអ៊ូខ្ជិលច្រអូស ដើរលេងសប្បាយមិនបានប៉ុន្មានផងចូករៀនបាត់ទៅហើយមិនទាន់ដើរលេងអស់ចិត្តផង

<< អាថេ!ចាំផង >> ជីមីន

<< ហើយវាស្អីឯងរត់ត្រហេបត្រហប់ស្រែកអាឡេអាឡូ អាណាដេញចាប់រំលោភមែន >> ថេហ្យុង

<< រំលោភក្បាលឯងស្អី!ប្រញាប់រត់មកឲ្យទាន់ឯងនឹងបានដើរទៅថ្នាក់ជាមួយគ្នានឹងហើយ ខួរក្បាលឯងគិតតែអារឿងចឹងៗតិចទៀតមណ្ឌលកែប្រែមកយកឥឡូវហើយ >> ជីមីន

<< រឿងយើងគំមកចេះ គិតតែពីឯងទៅកាលខ្ពស់នឹងគេតឿតុញតិចទៀតគេយកទៅសារមន្ទីដែលហើយ >> ថេហ្យុង

<< យ៉ាងណាក៏គ្រាន់បើជាងឯងមនុស្សរោគចិត្តដែលឆើស៎ >>  ជីមីន

<< ជ្រេញណាស់ >> ថេហ្យុង

<< អីយ៉ាផែនដីនេះពិតជាតូចចង្អៀតមែនមិនគួរណាមកជួបនឹងមនុស្សធនទៀបៗដូចពួកឯងសោះ >> ?? សម្លេងរបស់អ្នកណាមិនដឹងបន្លឺឡើងពីក្រោយខ្នងពួកគេ សំខាន់ពាក្យដែលគេនិយាយអំប្បាញ់មិញចង់និយាយឲ្យពួកគេឬ ??

<< អៅ!យើងស្មានតែអ្នកណា តាមពិតមីណាកញ្ញារមុខក្រាស់នាងសោះ មុខមាត់នៅស្អាតបាតដដែលតា៎យើងស្មានតែវៀចមាត់វៀចកអស់ហើយតា៎ >> ថេហ្យុងនិយាយទាំងញញឹមបង្កប់ដោយភាពឌឺដងដាក់ឲ្យនាងយ៉ាងចាស់ដៃ

<< ដេកស្រមៃទៅ  "យើងនឹងមកទារសំណងយើងវិញទាំងដើមទាំងការឯងត្រូវតែសងយើងវិញទាំងអស់គីម ថេហ្យុង" >> ចុងប្រយោគនាងនិយាយបង្កប់ក្នុងចិត្ត កំហឹងទាំងប៉ុន្មានច្រាលឡើងមក នាងខំក្តាប់ដៃទប់ស្ទើរតែចេញឈាមមកទៅហើយ

<< ហើយយ៉ាងម៉េចចង់សងសឹកយើងណាស់មែនទេ? នេះទាន់យើងនៅនឹងមុខហើយចាំកាលបើខ្លាំងក៏ហក់ម៉ោយើងខ្លាច់នាងស្លាប់ហើយ ឡើងញ័រខ្លួនបះរោមអស់ហើយហឹស >> ថេហ្យុង

<< មិនចាំបាញ់ចំណាយពេលទៅនិយាយជាមួយនាងទេអត់ប្រយោជន៍ >> ជីមីនបន្លឺឡើងមុននឹងអូសដៃថេហ្យុងទៅតែក៏ត្រូវអាក់ដំណើរវិញ តែក៏ធ្វើមិនឮដើរទៅមុខធ្វើមិនដឹងតាមចិត្តគេចង់តែហក់ទៅដាក់នាងឲ្យសន្លប់ទេ លើកមុនមិនទាន់នឹងជំរះបញ្ជីគ្នាអស់ផង អាឡូវមកឲ្យឃើញមុខទៀត

🌈 បងប្រុសជាទីស្រលាញ់ 🌈Where stories live. Discover now