តឹង!!! សំលេងដូចកន្រ្តាក់ដាច់ខ្សែរលាន់ក្នុងចិត្តគេ ភ្នែករបស់អ្នកអង្គុយលើបល្ល័ង្កដែលពីតំបូងមើលបញ្ជីខ្មៅក្នុងដៃក៏បើកធំៗភ្ញាក់ផ្អើលងើបមើលទៅត្រង់ភ្លាម ភ្នែកដែលខ្មៅក៏ប្តូរជាក្រហមភ្លឺមួយរំពេច។ គេស្ទុះងើបឈរ
« ដៃសុី~~~ » បន្ទាប់ពីហៅឈ្មោះមនុស្សស្រីរបស់ខ្លួនថ្នមៗហើយ គេក៏រលាយបាត់ភ្លាមៗ ក្រោមការងឿងឆ្ងល់របស់មនុស្សជំនិតដែលឈរចាំបំរើមិនឆ្ងាយ។ រាងខ្ពស់ក្នុងឈុតខ្មៅផុសឡើងកណ្តាលបន្ទប់តូចមួយក្នុងភាពងងឹតព្រោះតែម្ចាស់មិននៅ ខ្សែភ្នែកក្រហមភ្លឺវាសមើលជុំវិញដោយភាពញ័បញ័រ ពេលមិនឃើញមនុស្សដែលខ្លួនចង់ជួប ហើយមិនយូរក៏បាត់ពីទីនោះវិញទៅ។ គេដើររកនាងគ្រប់កន្លែងដែលនាងធ្លាប់ទៅ មិនថាកន្លុកកន្លៀតគៀនកោះណាក៏គេតាមរក តែនៅតែមិនឃើញស្រមោលនាងឡើយ ញ្ញាណដែលចងភ្ជាប់រវាងនាងនិងគេក៏ដាច់បាត់ ធ្វើអោយគេមិនអាចដឹងថាពេលនេះនាងនៅទីណា។ វាមិនអាចទៅរួចទេដែលចំណងវិញ្ញាណរបស់ខ្សែ ក ចងលោហិតសាបរលាបទៅបែបនោះ បើនាងមានគ្រោះដល់ជីវិតក៏មិនមែន ព្រោះគេមិនបានទទួលខ្សែ ក
ត្រលប់មកវិញទេ តែហេតុអីក៏បែបនេះ? ចិញ្ចើមក្រាស់របស់អ្នកដែលកំពុងឈរលើតំបូលអាគារសាលាដែលខ្ពស់ជាងគេចងចូលគ្នាព្យាយាមរិះគិត ខ្យល់កណ្តាលរាត្រីដែលបក់កាត់ខ្លាំងមិនបានធ្វើអោយគេរង្កើអីបន្តិច បើទោះកន្លែងដែលគេឈរត្រឹមតែជាទ្រនង់តំបូលដែលសូម្បីសត្វឆ្មាក៏ពិបាកនិងដើរកាត់ក៏ដោយ« ច្បាស់ជាទង្វើរបស់២នាក់នោះមិនខាន » បន្ទាប់ពីគិតអស់ពេលជាយូរ គេក៏គិតដល់អ្នកដែលអាចធ្វើរឿងនេះបាន គឺមានតែអ្នកក្នុងរាជវង្ស និងបុគ្គលមានអំណាចបំផុតប៉ុណ្ណោះដែលដឹងអាថ៌កំបាំង និងវិធីបន្សាបកំលាំងវាបាន គិតហើយខ្សែភ្នែកច្របូកច្របល់មុននេះក៏ប្តូរជាខឹងក្រោធយ៉ាងខ្លាំង។ ជាច្រើនលើកច្រើនសារហើយដែលគេលើកលែង តែមិនថាយ៉ាងណាក៏ពួកគេមិនគិតនឹងលែងដៃ លើកនេះគេនិងបញ្ចប់គ្រប់យ៉ាងដោយខ្លួនឯង បន្ទាប់មករាងធំក៏រលាយបាត់ជាផ្សែងខ្មៅពីកន្លែងនោះទៀត
YOU ARE READING
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...