«ឡ៉រ៉ា....» សំលេងស្រែកហៅឈ្មោះយ៉ាងឈឺចាប់ពីខាងក្រោម សំលេងនោះជាសំលេងតែមួយដែលខ្ញុំធ្លាប់បានលឺ តែវាមិនឈឺចាប់ដូចពេលនេះទេ ខ្លួនខ្ញុំកំពុងអណ្តែតលើអាកាសដែលជាផ្ទៃមេឃពណ៌ខ្មៅ សំលឹងចុះទៅក្រោមមើលមនុស្សប្រុសម្នាក់ដែលកំពុងឈរងើយសំលឹងមើលមកខ្ញុំ
«ឡ៉រ៉ា~~មេត្តា~~មេត្តាត្រលប់មករកបងវិញ» គេនៅតែស្រែកពីខាងក្រោមមិនកំរើក ចំណែកខ្ញុំនៅតែមិនអាចឃើញមុខគេ ព្រោះភ្នែកខ្ញុំស្រវាំងយ៉ាងខ្លាំង ខ្ញុំលើកដៃស្ទាបមុខខ្លួនឯង ក៏ប៉ះបានទឹកភ្នែកដែលហូរមិនឈប់របស់ខ្លួន។ ហេតុអីខ្ញុំយំ? ហេតុអីអារម្មណ៌ខ្ញុំឈឺចាប់ម្លេះ? ជាប្រុសម្នាក់នោះទៀតហើយ ទោះខ្ញុំមិនដែលឃើញមុខគេ តែអារម្មណ៌ខ្ញុំដឹងថាមនុស្សប្រុសដែលកំពុងឈរខាងក្រោម ជាមនុស្សប្រុសតែម្នាក់ដែលធ្លាប់ផ្តល់អារម្មណ៌កក់ក្តៅដល់ខ្ញុំ។ ចំលែកដែលខ្ញុំមើលមិនឃើញមុខគេ តែបែរជាអាចឃើញកែវភ្នែករបស់គេយ៉ាងច្បាស់ គេគ្មានទឹកភ្នែក តែកែវភ្នែកនោះវាហាក់ដូចកំពុងទួញសោកយ៉ាងខ្លាំង។ ហើយចុះឡ៉រ៉ាជាអ្នកណាទៅ? ខ្ញុំចង់ចុះទៅរកគេ តែដូចរាល់លើកគឺខ្ញុំបញ្ជាខ្លួនឯងមិនបាន ហាក់ដូចខ្លួនឯងគ្រាន់តែជាតួអង្គមួយដែលគេបញ្ជាអោយធ្វើអ្វីទៅតាមសាច់រឿងប៉ុណ្ណោះ ខ្ញុំមើលហួសគេទៅមិនឆ្ងាយឃើញមនុស្សស្រីម្នាក់កំពុងឈរក្តាប់ដៃមើលមកកាន់ពួកយើង ភ្លាមនោះខ្យល់ក៏បក់យកខ្ញុំទៅ។ ឆ្លងកាត់ការរសាត់អណ្តែតអស់ពេលជាយូរនៅក្នុងលំហរដែលគ្មានកោះត្រើយស្រមោលរាងកាយមួយបានផុសឡើង
«បើគ្មាននាង ទ្រង់និងក្លាយជារបស់យើង!!» សំលេងមនុស្សស្រីស្រែកមកព្រមនិងស្រមោលនោះស្ទុះមករកខ្ញុំ
«អត់ទេ!!!!!» ខ្ញុំស្រែកហើយក៏កន្រ្តាក់ដឹងខ្លួន ខ្ញុំយល់សប្តិទៀតហើយឫ? ខ្ញុំខានយល់សប្តិបែបនេះមួយរយៈហើយតាំងពីគេបង្ហាញខ្លួន ហេតុអីបានសុខៗខ្ញុំយលសប្តិបែបនេះទៀត? ហើយអារម្មណ៌វាក៏ដូចការពិតទៅៗពីមួយថ្ងៃទៅមួយថ្ងៃ រូបភាពក៏រិតតែច្បាស់ទៅដូចគ្នា...______________
កន្លងផុតអស់ជាច្រើនថ្ងៃ ដែលខ្ញុំនៅម្នាក់ឯងក្នុងសាលានេះដោយគ្មានហ្វេ វាមានអារម្មណ៌ឯកាយ៉ាងប្រាប់មិនត្រូវ។ កាលពីប៉ុន្មាណថ្ងៃមុន ពេលដែលនាងមិនមករៀន២ថ្ងៃ ខ្ញុំគិតថានាងនៅខឹងនិងរឿងកាលពីជប់លៀងទើបទៅរកនៅផ្ទះ តែបែរជាអ្នកផ្ទះនាងប្រាប់ថានាងបានផ្លាស់ទៅបរទេសតាំងពីថ្ងៃបន្ទាប់ពីពិធីជប់លៀងម្លេស។ ហេតុអីក៏នាងមិនប្រាប់ខ្ញុំ? ប្តូរសាលាមិនមែនថាប្តូរក៏ប្តូរលឿនបែបនេះទេ ហើយមុននេះគ្រប់យ៉ាងគឺធម្មតា..អ៎ា!! ខ្ញុំញីសក់ក្បាលយ៉ាងម៉ួម៉ៅពេលនឹកចំលើយមិនចេញ ហើយក៏ងើយមើលមេឃដែលស្រលះនៅលើតំបូលតែម្នាក់ឯង នឹកឃើញថ្ងៃនោះដែល បិសាចម្នាក់នោះនាំមកទីនេះ ហើយសន្យាថានិងការពារខ្ញុំ ខំតែដាក់ចិត្តជឿ តែនេះស្អី? មិនប៉ុន្មាណផងផ្លាស់ប្តូរ១៨០ដឺក្រេ ។ ហឹស...ឈប់គិតពីអាបិសាចនោះទៅនាងដៃសុី! មិនឃើញឫយ៉ាងម៉េចថាគេកំពុងល្អូកល្អឺននិងតារាប្រចាំសាលា..ទៅណាមកណាជាមួយគ្នាបេះមិនចេញ ឆឹះ... ជ្រេញវើយយយ
YOU ARE READING
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...